ទេសចរណ៍ ពណ៌បៃតងនៅភូមិចាកកឹមថាញ (Cam Thanh) 11/12/2017 ចំពោះទីតាំងងាយស្រួល ស្ថិតនៅក្បែរកេរដំណែលវប្បធម៌ពិភពលោក ក្រុងបុរាណហូយអាន (Hoi An) និងទីបម្រុងមណ្ឌលជីវចម្រុះពិភពលោកកោះចាម (Cham) បានចាត់ទុកជាសួតដង្ហើមរស់របស់ក្រុងបុរាណហូយអាន (Hoi An) ព្រៃចាកកឹមថាញ (Cam Thanh) ជាទីកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនអញ្ជើញមកលេងកម្សាន្តនៅទីនេះ។ នៅចម្ងាយពីក្រុងបុរាណហូយអាន (Hoi An) ប្រហែល៣គីឡូម៉ែត្រ ព្រៃចាកកឹមថាញ (Cam Thanh) ដ៏ធំឆេង មើលទៅដូចជាតំបន់ព្រែកទន្លេទិសខាងលិចនៃភាគខាងត្បូងវៀតណាម ដែលបានបំប្រួញតូចមក។ គ្រាន់តែ ខុសប្លែកពីតំបន់ខាងលិចនៃភាគខាងត្បូងវៀតណាម គឺអ្នកភូមិធ្វើដំណើរចូលព្រៃចាកដោយទូកបីសន្លឹក រីឯនៅភូមិកឹមថាញ (Cam Thanh) បែរជាធ្វើដំណើរដោយទូកកញ្ជើ។ អារម្មណ៍ដែលបានអង្គុយលើទូកកញ្ជើឃ្លីងឃ្លោងជ្រែកក្រោមធាងចាកត្រជាក់ និងអាស្រ័យពេញលេញទិដ្ឋភាពជនបទនៃតំបន់ទឹកទន្លេ ធ្វើឲ្យនរណាក៏មានអារម្មណ៍សោកស្តាយមិនដាច់អាល័យពីទីកន្លែងនេះ។ អ្នកភូមិក្នុងតំបន់និទានថា ព្រៃចាកនេះ ចាក់ឫស្សបង្កើតកូនពូនចៅមុននេះជាង២០០ឆ្នាំ។ ពូជចាកនៅទីនេះ ដោយសារអ្នកភូមិនៅតំបន់ខាងលិចនៃភាគខាងត្បូងវៀតណាម ចរនិវេសន៍យកមកដាំ។ ដើមចាកតំបន់ខាងលិចនៃភាគខាងត្បូងវៀតណាម ចូលមកសមស្របនឹងដីធ្លីនៅតំបន់សមុទ្រភូមិភាគកណ្តាល តាមលំដាប់ចេះតែរីកដុះដាលពាសពេញក្លាយជាព្រៃចាក។ កាលដំបូង ព្រៃចាកទូលាយប្រហែល៧ហិកតា ទើបអ្នកភូមិហៅថាព្រៃចាកប្រាំពីរហិកតា តែឥឡូវព្រៃចាកលូតលាស់ឡើងដល់ជាង១០០ហិកតា។ អ្នកនេសាទសម្តែងបំណិនជំនាញ លើការចែវទូកកញ្ជើបម្រើភ្ញៀវទេសចរណ៍ភូមិព្រៃចាកកឹមថាញ (Cam Thanh)។ រូបថត៖ តឹតសើន ធ្វើដំណើរលើទូកកញ្ជើរសាត់អណ្តែតជ្រែកក្រោមធាងចាកសំយាក បង្កើតជូនភ្ញៀវទេសចរណ៍នូវអារម្មណ៍ធូស្រាល ស្រស់ស្រាយ នៃជីវភាពរស់នៅលើតំបន់ព្រែកទន្លេ។ រូបថត៖ តឹតសើន ភូមិព្រៃចាកកឹមថាញ (Cam Thanh) ជាទីកន្លែងពិសេសមិនអាចណាចោលរំលង ពេលធ្វើដំណើរទៅទេសចរណ៍នៅក្រុងបុរាណហូយអាន (Hoi An)។ រូបថត៖ តឹតសើន ភ្ញៀវទេសចរណ៍រួមនឹងអ្នកភូមិទៅស្ទូចក្តាម (ជាផលិតផលប្រចាំស្រុក)។ រូបថត៖ កុងដាត ព្រៃចាកកឹមថាញ (Cam Thanh) មានផ្ទៃដីទូលាយជាង១០០ហិកតា។ រូបថត៖ កុងដាត តាំងពីយូរ ព្រៃចាកបានគ្រប់ដណ្តប់ របាំងអ្នកភូមិកឹមថាញ (Cam Thanh) ជៀសវាងបានខ្យល់ព្យុះរលកបោកបាច់ពីច្រកសមុទ្រកឿដាយ (Cua Dai) ឥឡូវនេះ វានៅជាជញ្ជាំងការពារទីបម្រុងមណ្ឌលជីវចម្រុះពិភពលោកកោះចាម (Cham) និងជាទីកន្លែងជ្រកកោននៃជលផលគ្រប់ប្រភេទ។ គ្រាន់តែ១៥០ពាន់ដុង (ប្រហែលជាង៦ដូល្លាអាមេរិក) ភ្ញៀវទេសចរណ៍អាចជួលទូកកញ្ជើសម្រាប់តែអ្នកដំណើរពីរនាក់ និងអ្នកចែវទូកម្នាក់ គឺយើងអាចធ្វើដំណើរទស្សនាទេសភាពរហស្ថានស្រស់ស្អាតទូទៅនៃព្រៃចាកនេះ។ អ្នកចែវទូកទាំងឡាយសុទ្ធតែជាអ្នកភូមិ ពួកគាត់ធ្លាប់ជាអ្នកនេសាទ ចរិតស្លូតបូត រាកទាក់ភ្ញៀវ។ អំឡុងពីរម៉ោង អង្គុយទូករសាត់អណ្តែតបត់បែនតាមព្រែកប្រឡាយជ្រែកក្រោមធាងចាកបៃតង ភ្ញៀវទេសចរណ៍បានពិសោធន៍នូវអារម្មណ៍ទិដ្ឋភាព ស្តាប់អ្នកចែវទូកច្រៀងចម្រៀងប្រជាប្រិយស្រុកក្វាងណាម (Quang Nam) ដ៏ពីរោះសណ្តំ ចម្រុះទេសភាពអ្នកភូមិកំពុងបង់សំណាញ់ ឬខ្លួនជាអ្នកស្ទូចត្រីក្តាមដោយផ្ទាល់ នៅក្រោមគុម្ពចាក ជាពិសេសអ្នកទាំងនេះនៅបានទស្សនាការសម្តែងចែវទូកកញ្ជើ។ ក្រោមថ្វីដៃដ៏ជំនាញនៃអ្នកចែវទូកលើព្រែកទន្លេ ទូកកញ្ជើផ្អៀងផ្អងវិលៗធ្វើឲ្យអ្នកអង្គុយលើទូកកាន់ជាប់មាត់ទូក ដើម្បីមិនត្រូវខ្ទាតចេញពីទូក។ អារម្មណ៍រន្ធត់បែបនេះ ធ្វើឲ្យភ្ញៀវទេសចរណ៍ ភ័យខ្លាចផង រំភើបចង់សាកល្បងផង យ៉ាងនេះសម្លេងស្រែកលាយនឹងសូរសំណើច លាន់រំពងពេញកំណាត់ព្រែកមួយ។ បងឌូវ៉ាន់តៀន (Do Van Tien) ជាសមាជិកម្នាក់នៃក្រុមទូកកញ្ជើនៅភូមិកឹមថាញ (Cam Thanh) ឲ្យដឹងថា ទូទាំងភូមិវ៉ាន់ឡាំង (Van Lang) សព្វថ្ងៃមានទូកជាង៣០០គ្រឿង ភ្ញៀវទេសចរណ៍មកទីនេះ ភាគច្រើនគឺជនជាតិកូរ៉េខាងត្បូង ចិន និងជនជាតិមួយចំនួនទ្វីបអឺរ៉ុប។ នៅរដូវប្រាំងភ្ញៀវទេសចរណ៍មកទស្សនា ច្រើនកុះករ ជួនមានក្រុមឡើងដល់រាប់ពាន់នាក់។ ភូមិកឹមថាញ (Cam Thanh) ទាក់ទាញភ្ញៀវទេសចរណ៍ ដោយសារមានព្រៃចាករហស្ថានបរិសុទ្ធ សេវាកម្មទេសចរណ៍ជក់ចិត្តនិងប្លែកៗ។ អ្នកចែវទូកធ្វើសត្វពីស្លឹកចាកចាស់ សម្រាប់ជូនភ្ញៀវទេសចរណ៍។ រូបថត៖ កុងដាត ប្អូនៗចូលចិត្តរូបសត្វនិងវត្ថុធ្វើអំពីស្លឹកចាក ដែលអ្នកភូមិនៅទីនេះធ្វើជូន។រូបថត៖ តឹតសើន មកជាមួយព្រៃចាកកឹមថាញ (Cam Thanh) ភ្ញៀវទេសចរណ៍នឹងជួបប្រទះអ្នកភូមិនេសាទ ដោយវិធីប្រពៃណី។ រូបថត៖ កុងដាត អ្នកនេសាទទាំងនេះណែនាំភ្ញៀវទេសចរណ៍របៀបបង់សំណាញ់ចាប់ត្រី។ រូបថត៖ កុងដាត បន្ទាប់ពីដំណើរទស្សនាព្រៃចាកកឹមថាញ (Cam Thanh) ភ្ញៀវទេសចរណ៍អាចចត់សម្រាកនៅទីចំណត់ពិសាទឹកដូងត្រជាក់ និងគយគន់មើលទេសភាពទូទៅនៃព្រែកទន្លេ ពោរពេញទៅដោយដើមចាកបៃតង។ អារម្មណ៍សុខសាន្តស្រស់ស្រាយនេះ ធ្វើឲ្យទឹកចិត្តភ្ញៀវទេសចរណ៍មិនចង់ឃ្លាតឆ្ងាយ តែងមានកូនចិត្តមួយរំពឹងសន្យានឹងវិលត្រឡប់មកភូមិចាកកឹមថាញ (Cam Thanh) ពេលមានឱកាសទៅក្រុងបុរាណហូយអាន (Hoi An)៕ អត្ថបទនិងរូបថត៖ តឹតសើន កុងដាត

ចំពោះទីតាំងងាយស្រួល ស្ថិតនៅក្បែរកេរដំណែលវប្បធម៌ពិភពលោក ក្រុងបុរាណហូយអាន (Hoi An) និងទីបម្រុងមណ្ឌលជីវចម្រុះពិភពលោកកោះចាម (Cham) បានចាត់ទុកជាសួតដង្ហើមរស់របស់ក្រុងបុរាណហូយអាន (Hoi An) ព្រៃចាកកឹមថាញ (Cam Thanh) ជាទីកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនអញ្ជើញមកលេងកម្សាន្តនៅទីនេះ។ នៅចម្ងាយពីក្រុងបុរាណហូយអាន (Hoi An) ប្រហែល៣គីឡូម៉ែត្រ ព្រៃចាកកឹមថាញ (Cam Thanh) ដ៏ធំឆេង មើលទៅដូចជាតំបន់ព្រែកទន្លេទិសខាងលិចនៃភាគខាងត្បូងវៀតណាម ដែលបានបំប្រួញតូចមក។ គ្រាន់តែ ខុសប្លែកពីតំបន់ខាងលិចនៃភាគខាងត្បូងវៀតណាម គឺអ្នកភូមិធ្វើដំណើរចូលព្រៃចាកដោយទូកបីសន្លឹក រីឯនៅភូមិកឹមថាញ (Cam Thanh) បែរជាធ្វើដំណើរដោយទូកកញ្ជើ។ អារម្មណ៍ដែលបានអង្គុយលើទូកកញ្ជើឃ្លីងឃ្លោងជ្រែកក្រោមធាងចាកត្រជាក់ និងអាស្រ័យពេញលេញទិដ្ឋភាពជនបទនៃតំបន់ទឹកទន្លេ ធ្វើឲ្យនរណាក៏មានអារម្មណ៍សោកស្តាយមិនដាច់អាល័យពីទីកន្លែងនេះ។ អ្នកភូមិក្នុងតំបន់និទានថា ព្រៃចាកនេះ ចាក់ឫស្សបង្កើតកូនពូនចៅមុននេះជាង២០០ឆ្នាំ។ ពូជចាកនៅទីនេះ ដោយសារអ្នកភូមិនៅតំបន់ខាងលិចនៃភាគខាងត្បូងវៀតណាម ចរនិវេសន៍យកមកដាំ។ ដើមចាកតំបន់ខាងលិចនៃភាគខាងត្បូងវៀតណាម ចូលមកសមស្របនឹងដីធ្លីនៅតំបន់សមុទ្រភូមិភាគកណ្តាល តាមលំដាប់ចេះតែរីកដុះដាលពាសពេញក្លាយជាព្រៃចាក។ កាលដំបូង ព្រៃចាកទូលាយប្រហែល៧ហិកតា ទើបអ្នកភូមិហៅថាព្រៃចាកប្រាំពីរហិកតា តែឥឡូវព្រៃចាកលូតលាស់ឡើងដល់ជាង១០០ហិកតា។ អ្នកនេសាទសម្តែងបំណិនជំនាញ លើការចែវទូកកញ្ជើបម្រើភ្ញៀវទេសចរណ៍ភូមិព្រៃចាកកឹមថាញ (Cam Thanh)។ រូបថត៖ តឹតសើន ធ្វើដំណើរលើទូកកញ្ជើរសាត់អណ្តែតជ្រែកក្រោមធាងចាកសំយាក បង្កើតជូនភ្ញៀវទេសចរណ៍នូវអារម្មណ៍ធូស្រាល ស្រស់ស្រាយ នៃជីវភាពរស់នៅលើតំបន់ព្រែកទន្លេ។ រូបថត៖ តឹតសើន ភូមិព្រៃចាកកឹមថាញ (Cam Thanh) ជាទីកន្លែងពិសេសមិនអាចណាចោលរំលង ពេលធ្វើដំណើរទៅទេសចរណ៍នៅក្រុងបុរាណហូយអាន (Hoi An)។ រូបថត៖ តឹតសើន ភ្ញៀវទេសចរណ៍រួមនឹងអ្នកភូមិទៅស្ទូចក្តាម (ជាផលិតផលប្រចាំស្រុក)។ រូបថត៖ កុងដាត ព្រៃចាកកឹមថាញ (Cam Thanh) មានផ្ទៃដីទូលាយជាង១០០ហិកតា។ រូបថត៖ កុងដាត តាំងពីយូរ ព្រៃចាកបានគ្រប់ដណ្តប់ របាំងអ្នកភូមិកឹមថាញ (Cam Thanh) ជៀសវាងបានខ្យល់ព្យុះរលកបោកបាច់ពីច្រកសមុទ្រកឿដាយ (Cua Dai) ឥឡូវនេះ វានៅជាជញ្ជាំងការពារទីបម្រុងមណ្ឌលជីវចម្រុះពិភពលោកកោះចាម (Cham) និងជាទីកន្លែងជ្រកកោននៃជលផលគ្រប់ប្រភេទ។ គ្រាន់តែ១៥០ពាន់ដុង (ប្រហែលជាង៦ដូល្លាអាមេរិក) ភ្ញៀវទេសចរណ៍អាចជួលទូកកញ្ជើសម្រាប់តែអ្នកដំណើរពីរនាក់ និងអ្នកចែវទូកម្នាក់ គឺយើងអាចធ្វើដំណើរទស្សនាទេសភាពរហស្ថានស្រស់ស្អាតទូទៅនៃព្រៃចាកនេះ។ អ្នកចែវទូកទាំងឡាយសុទ្ធតែជាអ្នកភូមិ ពួកគាត់ធ្លាប់ជាអ្នកនេសាទ ចរិតស្លូតបូត រាកទាក់ភ្ញៀវ។ អំឡុងពីរម៉ោង អង្គុយទូករសាត់អណ្តែតបត់បែនតាមព្រែកប្រឡាយជ្រែកក្រោមធាងចាកបៃតង ភ្ញៀវទេសចរណ៍បានពិសោធន៍នូវអារម្មណ៍ទិដ្ឋភាព ស្តាប់អ្នកចែវទូកច្រៀងចម្រៀងប្រជាប្រិយស្រុកក្វាងណាម (Quang Nam) ដ៏ពីរោះសណ្តំ ចម្រុះទេសភាពអ្នកភូមិកំពុងបង់សំណាញ់ ឬខ្លួនជាអ្នកស្ទូចត្រីក្តាមដោយផ្ទាល់ នៅក្រោមគុម្ពចាក ជាពិសេសអ្នកទាំងនេះនៅបានទស្សនាការសម្តែងចែវទូកកញ្ជើ។ ក្រោមថ្វីដៃដ៏ជំនាញនៃអ្នកចែវទូកលើព្រែកទន្លេ ទូកកញ្ជើផ្អៀងផ្អងវិលៗធ្វើឲ្យអ្នកអង្គុយលើទូកកាន់ជាប់មាត់ទូក ដើម្បីមិនត្រូវខ្ទាតចេញពីទូក។ អារម្មណ៍រន្ធត់បែបនេះ ធ្វើឲ្យភ្ញៀវទេសចរណ៍ ភ័យខ្លាចផង រំភើបចង់សាកល្បងផង យ៉ាងនេះសម្លេងស្រែកលាយនឹងសូរសំណើច លាន់រំពងពេញកំណាត់ព្រែកមួយ។ បងឌូវ៉ាន់តៀន (Do Van Tien) ជាសមាជិកម្នាក់នៃក្រុមទូកកញ្ជើនៅភូមិកឹមថាញ (Cam Thanh) ឲ្យដឹងថា ទូទាំងភូមិវ៉ាន់ឡាំង (Van Lang) សព្វថ្ងៃមានទូកជាង៣០០គ្រឿង ភ្ញៀវទេសចរណ៍មកទីនេះ ភាគច្រើនគឺជនជាតិកូរ៉េខាងត្បូង ចិន និងជនជាតិមួយចំនួនទ្វីបអឺរ៉ុប។ នៅរដូវប្រាំងភ្ញៀវទេសចរណ៍មកទស្សនា ច្រើនកុះករ ជួនមានក្រុមឡើងដល់រាប់ពាន់នាក់។ ភូមិកឹមថាញ (Cam Thanh) ទាក់ទាញភ្ញៀវទេសចរណ៍ ដោយសារមានព្រៃចាករហស្ថានបរិសុទ្ធ សេវាកម្មទេសចរណ៍ជក់ចិត្តនិងប្លែកៗ។ អ្នកចែវទូកធ្វើសត្វពីស្លឹកចាកចាស់ សម្រាប់ជូនភ្ញៀវទេសចរណ៍។ រូបថត៖ កុងដាត ប្អូនៗចូលចិត្តរូបសត្វនិងវត្ថុធ្វើអំពីស្លឹកចាក ដែលអ្នកភូមិនៅទីនេះធ្វើជូន។រូបថត៖ តឹតសើន មកជាមួយព្រៃចាកកឹមថាញ (Cam Thanh) ភ្ញៀវទេសចរណ៍នឹងជួបប្រទះអ្នកភូមិនេសាទ ដោយវិធីប្រពៃណី។ រូបថត៖ កុងដាត អ្នកនេសាទទាំងនេះណែនាំភ្ញៀវទេសចរណ៍របៀបបង់សំណាញ់ចាប់ត្រី។ រូបថត៖ កុងដាត បន្ទាប់ពីដំណើរទស្សនាព្រៃចាកកឹមថាញ (Cam Thanh) ភ្ញៀវទេសចរណ៍អាចចត់សម្រាកនៅទីចំណត់ពិសាទឹកដូងត្រជាក់ និងគយគន់មើលទេសភាពទូទៅនៃព្រែកទន្លេ ពោរពេញទៅដោយដើមចាកបៃតង។ អារម្មណ៍សុខសាន្តស្រស់ស្រាយនេះ ធ្វើឲ្យទឹកចិត្តភ្ញៀវទេសចរណ៍មិនចង់ឃ្លាតឆ្ងាយ តែងមានកូនចិត្តមួយរំពឹងសន្យានឹងវិលត្រឡប់មកភូមិចាកកឹមថាញ (Cam Thanh) ពេលមានឱកាសទៅក្រុងបុរាណហូយអាន (Hoi An)៕ អត្ថបទនិងរូបថត៖ តឹតសើន កុងដាត
អត្ថបទផ្សេងទៀត ទីក្រុង ដាណាំង (Da Nang) ក្នុងរដូវផ្កាត្រសេតពណ៌លឿង និងស្វាកន្ទុយសជើងក្រហម20/06/2025ទេសចរណ៍ជារៀងរាល់ឆ្នាំ ចាប់ពីខែមីនា ដល់ខែមេសា នៃប្រតិទិនសុរិយគតិ ព្រៃឈើនៅលើឧបទ្វីប សើនត្រា (Son Tra) ក្នុងទីក្រុង ដាណាំង (Da Nang) មានពណ៌លឿងភ្លឺនៃផ្កាត្រសេត... វត្តមែត (Met) - អារាមបុរាណស្ថិតនៅលើ “ដែនដីសេក្ខ” កូអាម (Co Am)06/06/2025ទេសចរណ៍ស្វែងយល់មណ្ឌលកេរដំណែល ត្រាងទ្រិញ ង្វៀន ប៊ិញឃីម (Trang Trinh Nguyen Binh Khiem)05/05/2025ទេសចរណ៍មណ្ឌលសំរាកលំហែកាយ Centara Mirage មូយណែ (Mui Ne) លំដាប់ផ្កាយ៥02/04/2025ទេសចរណ៍ផ្លូវរូងវិញម៉ុក (Vinh Moc) - ពិភពមួយប្លែកសម័យសង្រ្គាម01/04/2025ទេសចរណ៍ចំណូលចិត្តលេង SUP នៅសមុទ្រដាណាំង08/11/2024ទេសចរណ៍Grand World - បេះដូងមិនដេកនៃកោះភូក្វឹក (Phu Quoc) United Center22/10/2024ទេសចរណ៍ អត្ថបទផ្សេងទៀត