ព័ត៌មាន ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងទួរគី 01/12/2023 ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទួរគី នារសៀលថ្ងៃទី ២៩ វិច្ឆិកា នៅរដ្ឋធានី Ankara នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាទួរគីលោក Numan Kurtulmus។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបសន្ទនាជាមួយប្រធានរដ្ឋសភាទួរគី Numan Kurtulmus (រូបថត៖ VOV) នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងនូវបំណងចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយទួរគី លើបណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជន តាមនោះ រួមចំណែកធ្វើឱ្យស៊ីជម្រៅជាងទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើវិធានការជាក់ស្តែងជាច្រើន ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបានឯកភាព ពង្រឹងនិងពង្រីកក៏ដូចជា គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី ដូចជា៖ សហភាពអន្តរសភា (IPU) សភាអាស៊ី (APA); បង្កើនការត្រួតពិនិត្យ និងជំរុញរដ្ឋាភិបាលទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងទ្វេភាគី។នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Hayat Holding Group (រូបថត៖ VGP/Nhat Bac)កាលពីម្សិលមិញផងដែរ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Hayat Holding Group និងថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ទួរគី។ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Hayat Holding Group នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យក្រុមហ៊ុន Hayat Holding បន្តស្រាវជ្រាវការវិនិយោគ និងសហការជាមួយដៃគូដែលមានសក្តានុពល និងមានសមត្ថភាពមួយចំនួនរបស់វៀតណាម ហើយសង្ឃឹមថា សម្ព័ន្ធក្រុមហ៊ុននឹងដើរតួនាទីជាស្ពាននាំអ្នកវិនិយោគសក្តានុពលទាំងក្នុង និងក្រៅប្រទេសទួរគី មកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម។ទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ទួរគី លោកនាយករដ្ឋមន្ត្រីបានស្នើថា ក្រុមហ៊ុនអាកាសចរណ៍ទួរគីបន្តជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម ដើម្បីផ្សព្វផ្សាយអំពីប្រទេស និងប្រជាជននៃប្រទេសទាំងពីរ តាមនោះ ជំរុញទេសចរណ៍ទៅវិញទៅមក បង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរដោយធានាការគោរពច្បាប់។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលោកជំទាវភរិយា មន្ត្រី រួមទាំងកម្មាភិបាលនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅទួរគី (រូបថត៖ VGP/Nhat Bac) អញ្ជើញទៅសួរសុខទុក្ខកម្មាភិបាលនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅទួរគី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា “ជនវៀតណាមនៅក្រៅប្រទេសគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បាន និងជាប្រភពកម្លាំងរបស់ សហគមន៍ប្រជាជាតិវៀតណាម”។ យ៉ាងណាមិញ បក្សនិងរដ្ឋវៀតណាំ តែងតែផ្តោតការយកចិត្តទុកដាក់ ថែទាំនិងឧបត្ថម្ភដើម្បីបងប្អូនជនរួមជាតិ ស្ថិរភាពជីវភាពរស់នៅ សម្របខ្លួនទៅក្នុងប្រទេសសាមី រក្សាភាសានិងអត្តសញ្ញាណវប្បធម៌ វៀតណាម ព្រមទាំងលើកទឹកចិត្ត ក៏ដូចជាបង្កលក្ខណៈងាយស្រួល ដើម្បីជនរួមជាតិរួមចំណែកសកម្មសម្រាប់បុព្វហេតុកសាង និងការពារមាតិប្រទេស៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទួរគី នារសៀលថ្ងៃទី ២៩ វិច្ឆិកា នៅរដ្ឋធានី Ankara នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាជាមួយប្រធានរដ្ឋសភាទួរគីលោក Numan Kurtulmus។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបសន្ទនាជាមួយប្រធានរដ្ឋសភាទួរគី Numan Kurtulmus (រូបថត៖ VOV) នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងនូវបំណងចង់ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយទួរគី លើបណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា និងប្រជាជន តាមនោះ រួមចំណែកធ្វើឱ្យស៊ីជម្រៅជាងទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។ភាគីទាំងពីរបានពិភាក្សា និងឯកភាពលើវិធានការជាក់ស្តែងជាច្រើន ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងរវាងរដ្ឋសភានៃប្រទេសទាំងពីរនិយាយដោយឡែក។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបានឯកភាព ពង្រឹងនិងពង្រីកក៏ដូចជា គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាសភាពហុភាគី ដូចជា៖ សហភាពអន្តរសភា (IPU) សភាអាស៊ី (APA); បង្កើនការត្រួតពិនិត្យ និងជំរុញរដ្ឋាភិបាលទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការប្តេជ្ញាចិត្ត និងកិច្ចព្រមព្រៀងទ្វេភាគី។នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុន Hayat Holding Group (រូបថត៖ VGP/Nhat Bac)កាលពីម្សិលមិញផងដែរ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញជួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Hayat Holding Group និងថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ទួរគី។ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Hayat Holding Group នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យក្រុមហ៊ុន Hayat Holding បន្តស្រាវជ្រាវការវិនិយោគ និងសហការជាមួយដៃគូដែលមានសក្តានុពល និងមានសមត្ថភាពមួយចំនួនរបស់វៀតណាម ហើយសង្ឃឹមថា សម្ព័ន្ធក្រុមហ៊ុននឹងដើរតួនាទីជាស្ពាននាំអ្នកវិនិយោគសក្តានុពលទាំងក្នុង និងក្រៅប្រទេសទួរគី មកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម។ទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនអាកាសចរណ៍ទួរគី លោកនាយករដ្ឋមន្ត្រីបានស្នើថា ក្រុមហ៊ុនអាកាសចរណ៍ទួរគីបន្តជំរុញកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអាកាសចរណ៍វៀតណាម និងក្រសួងស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម ដើម្បីផ្សព្វផ្សាយអំពីប្រទេស និងប្រជាជននៃប្រទេសទាំងពីរ តាមនោះ ជំរុញទេសចរណ៍ទៅវិញទៅមក បង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញសកម្មភាពទេសចរណ៍រវាងប្រទេសទាំងពីរដោយធានាការគោរពច្បាប់។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងលោកជំទាវភរិយា មន្ត្រី រួមទាំងកម្មាភិបាលនៃស្ថានទូត និងតំណាងសហគមន៍ជនវៀតណាមនៅទួរគី (រូបថត៖ VGP/Nhat Bac) អញ្ជើញទៅសួរសុខទុក្ខកម្មាភិបាលនៃស្ថានទូត និងសហគមន៍ជនវៀតណាមនៅទួរគី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា “ជនវៀតណាមនៅក្រៅប្រទេសគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បាន និងជាប្រភពកម្លាំងរបស់ សហគមន៍ប្រជាជាតិវៀតណាម”។ យ៉ាងណាមិញ បក្សនិងរដ្ឋវៀតណាំ តែងតែផ្តោតការយកចិត្តទុកដាក់ ថែទាំនិងឧបត្ថម្ភដើម្បីបងប្អូនជនរួមជាតិ ស្ថិរភាពជីវភាពរស់នៅ សម្របខ្លួនទៅក្នុងប្រទេសសាមី រក្សាភាសានិងអត្តសញ្ញាណវប្បធម៌ វៀតណាម ព្រមទាំងលើកទឹកចិត្ត ក៏ដូចជាបង្កលក្ខណៈងាយស្រួល ដើម្បីជនរួមជាតិរួមចំណែកសកម្មសម្រាប់បុព្វហេតុកសាង និងការពារមាតិប្រទេស៕
អត្ថបទផ្សេងទៀត កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ08/05/2025ព័ត៌មានតបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។ វៀតណាមនិងសិង្ហបុរីបង្កើនការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅ វេទិកាតំបន់និងអន្តរជាតិ08/05/2025ព័ត៌មានវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសធំៗនៅ អាស៊ែបៃហ្សង់08/05/2025ព័ត៌មានបិទមហាពិធីបុណ្យវិសាខបូជារបស់អង្គការសហប្រជាជាតិឆ្នាំ២០២៥៖ ចេញសេចក្តីថ្លែងការណ៍ទីក្រុងហូជីមិញ08/05/2025ព័ត៌មានកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-អាមេរិកលើកទី១៣08/05/2025ព័ត៌មានកសាងយន្តការនិងគោលនយោបាយពិសេសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចឯកជន08/05/2025ព័ត៌មានអង្គការសហប្រជាជាតិទទួលស្គាល់ការរួមចំណែករបស់កងកម្លាំងរក្សាសន្តិភាពវៀតណាម08/05/2025ព័ត៌មាន អត្ថបទផ្សេងទៀត