• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងថែមទៀតទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិវៀតណាមនិងឡាវ

ក្នុងឱកាសដំណើរទស្សនកិច្ចជាផ្លូវការនៅសាធា រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី ១៧ ឧសភា នៅទីក្រុងវៀងច័ន្ទ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបសន្ទនាជាមួយប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាព ឡាវ-វៀតណាម និងជាអនុប្រធានរដ្ឋសភាឡាវ លោកស្រី Soundone Sayachak អំពី បញ្ហាជាច្រើនដែលជាកង្វល់រួម រួមទាំងកម្មវិធីកសាងច្បាប់ក្នុងសម័យប្រជុំនាពេលខាង មុខរបស់រដ្ឋសភាទាំងពីរ។
  ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលទានអាហារការងារជាមួយប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាពឡាវ-វៀតណាម និងជាអនុប្រធានរដ្ឋសភា ឡាវ លោកស្រី Sounthone Sayachak។ (រូបថត៖ VOV)  

ភាគីទាំងពីរក៏បានពិភាក្សាអំពីការសម្របសម្រួលយ៉ាងជិតស្និទ្ធ ចែករំលែកនិងសហការគ្នារវាងរដ្ឋសភាជាមួយរដ្ឋាភិបាលនៅប្រទេសនីមួយៗ ក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចដែលបានប្រគល់ ជាពិសេសក្នុងការអនុវត្តការងារនីតិបញ្ញត្តិនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាពឡាវ-វៀតណាម និងជាអនុប្រធានរដ្ឋសភា ឡាវ លោកស្រី Sounthone Sayachak ជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងរួមចំណែកអភិវឌ្ឍន៍ទំនាក់ ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ ជ្រុងជ្រោយវៀតណាម - ឡាវនិយាយរួម ក៏ដូចជាពង្រឹងថែមទៀតទំនាក់ទំនង សហ ប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរឡាវ-វៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top