ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញទទួលទានអាហារការងារជាមួយប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាពឡាវ-វៀតណាម និងជាអនុប្រធានរដ្ឋសភា ឡាវ លោកស្រី Sounthone Sayachak។ (រូបថត៖ VOV)
ភាគីទាំងពីរក៏បានពិភាក្សាអំពីការសម្របសម្រួលយ៉ាងជិតស្និទ្ធ ចែករំលែកនិងសហការគ្នារវាងរដ្ឋសភាជាមួយរដ្ឋាភិបាលនៅប្រទេសនីមួយៗ ក្នុងការធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភារកិច្ចដែលបានប្រគល់ ជាពិសេសក្នុងការអនុវត្តការងារនីតិបញ្ញត្តិនិងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
ប្រធានក្រុមសមាជិករដ្ឋសភាមិត្តភាពឡាវ-វៀតណាម និងជាអនុប្រធានរដ្ឋសភា ឡាវ លោកស្រី Sounthone Sayachak ជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue នឹងរួមចំណែកអភិវឌ្ឍន៍ទំនាក់ ទំនងមិត្តភាពដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ ជ្រុងជ្រោយវៀតណាម - ឡាវនិយាយរួម ក៏ដូចជាពង្រឹងថែមទៀតទំនាក់ទំនង សហ ប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរឡាវ-វៀតណាមផងដែរ៕