• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ពង្រឹងថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងដូមីនីកា

លោករដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានអះអាងដូច្នេះនាថ្ងៃទី ២០ មីនានៅទីក្រុងហាណូយ ក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មក្រៅប្រទេស ពាណិជ្ជកម្ម និងថាមពល នៃសហគមន៍វិបុលភាពដូមីនីកា លោក Vince Henderson ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមីនា។
ទិដ្ឋភាពនៃជំនួប (រូបថត៖ ក្រសួងការបរទេស)

វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយសហគមន៍វិបុលភាពដូមីនីកា ហើយមានគោលបំណងថា ភាគីទាំងពីរបន្តស្វែងរកលទ្ធភាព សំដៅបង្កើនទំនាក់ទំនងទ្វេភាគី ដោយឈរលើមូលដ្ឋានសក្ដានុពល និងប្រៀបខ្លាំងរបស់ប្រទេសនីមួយៗ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។ លោករដ្ឋមន្ត្រីការបរទេសវៀតណាម Bui Thanh Son បានអះអាងដូច្នេះនាថ្ងៃទី ២០ មីនានៅទីក្រុងហាណូយ ក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្មក្រៅប្រទេស ពាណិជ្ជកម្ម និងថាមពល នៃសហគមន៍វិបុលភាពដូមីនីកា លោក Vince Henderson ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ មីនា។

លោករដ្ឋមន្ត្រី Bui Thanh Sonបានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ក្រសួង ផ្នែក សហគ្រាស ក៏ដូចជាជំនួបប្រាស្រ័យរវាងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅខាងក្រៅកិច្ចប្រជុំអន្តរជាតិ វេទិកាពហុភាគីនានា និងបង្កើនកិច្ចសហប្រតិបត្តិការនៅអង្គការសហប្រជាជាតិ និងវេទិកាពហុភាគីផ្សេងៗទៀត។ រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Vince Henderson បានអះអាងថា ដូមីនីកាជានិច្ចកាលគោរព ហើយមានគោលបំណងចង់បង្កើនទំនាក់ទំនងជាមួយវៀតណាម។ លោកបានស្នើឲ្យវៀតណាមចែករំលែកបទពិសោធន៍កសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងសង្ឈឹមថា ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម នេសាទជលផល គ្រឿងសមុទ្រ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងនូវទឹកសមុទ្រ។

ភាគីទាំងពីរបានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី ក្នុងនោះមានការបង្កើនកិច្ចសហប្រតិបត្តិការរបស់វៀតណាមជាមួយបណ្ដាប្រទេសក្នុងសហគមន៍បណ្ដាប្រទេស Caribe (CARICOM) ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសដូមីនីកា និងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top