នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅមុខទីលានក្រហមនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ីបានប្រារព្ធពិធីបើកមហោស្រពវប្បធម៌វៀតណាម ដោយប្រធានបទ “វៀតណាម - ពណ៌ពីតំបន់ត្រូពិច”។
លោកស្រី ង៉ូ ភឿង លី និងគណៈប្រតិភូថតរូបអនុស្សាវរីយ៍នៅមុខរូបថតបណ្តាជនជាតិវៀតណាម (រូបថត៖ VOV)
ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃសកម្មភាពដើម្បីអបអរសាទរខួបលើកទី
៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងរុស្ស៊ី។ លោកស្រីង៉ូ ភឿង លី (Ngo
Phuong Ly) ភរិយាអគ្គលេខាបក្សលោក តូ ឡឹម បានអញ្ជើញចូលរួម
និងកាត់ខ្សែបូសម្ពោធពិធីបុណ្យ។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ
លោកស្រី ង៉ូ ភឿង លី បានអះអាងថា ខួបលើកទី ៧៥
នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺជាដំណើរដ៏វែងឆ្ងាយដែលកសាងឡើងដោយភក្តីភាព
និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ នៅក្នុងបណ្តោយប្រវត្តិសាស្ត្រ
វប្បធម៌តែងតែដើរតួនាទីជាស្ពានតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយប្រជាជនវៀតណាមនិងរុស្ស៊ី។ “វៀតណាម - ពណ៌ពីតំបន់ត្រូពិច” ជាមួយនឹងភាពចម្រុះ
និងពណ៌វប្បធម៌ឆ្នើមរបស់វៀតណាម គឺជាសក្ខីភាពដ៏រស់រវើកនៃកិច្ចសហប្រតិបត្តិការវប្បធម៌ជិតស្និទ្ធរវាងប្រទេសទាំងពីរ។
ក្នុងមហោស្រពវប្បធម៌វៀតណាម
ភ្ញៀវទេសចរអាចរីករាយនឹងការសម្តែងអាយ៉ងលើទឹក ភ្លក់ម្ហូបប្រពៃណីវៀតណាម
ចូលរួមក្នុងថ្នាក់ធ្វើម្ហូប ទស្សនាការបង្ហាញម៉ូដអាវផាយ រីករាយជាមួយតន្ត្រីប្រពៃណី
ស្វែងយល់អំពីសិប្បកម្មនិងគ្រឿងអលង្ការរបស់វៀតណាម ទស្សនាការតាំងពិព័រណ៍រូបថត “វៀតណាម ប្រទេសជាតិ ប្រជាជន”។ល។ មហោស្រពវប្បធម៌វៀត
ណាមបានអូសបន្លាយពីថ្ងៃទី ២៥ខែកក្កដា ដល់ថ្ងៃទី ៣ខែសីហា ឆ្នាំ ២០២៥៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម