• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាលោក Tran Thanh Man៖ សមាគមមិត្តភាពវៀតណាម - ម៉ារ៉ុកគឺជាស្ពានមិត្តភាពរវាងប្រទេសទាំងពីរ

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក នាព្រឹកថ្ងៃទី២៦ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានទទួលជួបជាមួយប្រធានសមាគមមិត្តភាព ម៉ារ៉ុក-វៀតណាមលោក Mustafa El Ktiri។
ទិដ្ឋភាពនៃពិធី

ប្រធានរដ្ឋសភាលោក Tran Thanh Man បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់ប្រធានសមាគម Mustafa El Ktiri និងសមាជិកសមាគមមិត្តភាពម៉ារ៉ុក - វៀតណាមដែលបានចូលរួមយ៉ាងសកម្មនិងជួយឧបត្ថម្ភស្ថានទូតវៀតណាមប្រចាំនៅម៉ារ៉ុក ក្នុងការរៀបចំសកម្មភាពកិច្ចការបរទេសជាច្រើននៅក្នុងប្រទេសម្ចាស់ផ្ទះ; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជនជាតិម៉ារ៉ុកដែលមានដើមកំណើតវៀតណាម ក៏ដូចជា សហគមន៍ជនវៀតណាមនៅម៉ារ៉ុក។ សមាគមជាស្ពានសម្រាប់ជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ; រៀបចំសកម្មភាពជាច្រើនដើម្បីលើកតម្កើងរូបភាពនិងប្រជាជនវៀតណាមនៅម៉ារ៉ុក។ ប្រធានរដ្ឋសភាបានស្នើថា ភាគីទាំងពីរបន្តពិភាក្សាលើការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងសមាគមមិត្តភាពនៃប្រទេសទាំងពីរ ដើម្បីពង្រឹងសកម្មភាពសហប្រតិបត្តិការ ជាពិសេសលើវិស័យវប្បធម៌ អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

រីឯខ្លួនវិញ ប្រធានសមាគមមិត្តភាពម៉ារ៉ុក-វៀតណាម លោក Mustafa El Ktiri បានឲ្យដឹងថា សមាគមនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងប្រទេសទាំងពីរ។ វៀតណាមក៏បានបង្កើតសមាគមមិត្តភាពវៀតណាម-ម៉ារ៉ុក ហើយសមាគមទាំងពីរកំពុងខិតខំប្រឹងប្រែងអនុវត្តសកម្មភាពដើម្បីសម្រេចបាននូវគោលដៅរួម។ លោក Mustafa El Ktiri សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនសកម្មភាពផ្លាស់ប្តូរ ឆ្ពោះទៅខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៦៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សារព័ត៌មានម៉ារ៉ុកនិងអាល់ហ្សេរីចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមទៅកាន់ប្រទេសអាហ្វ្រិកមួយចំនួន

សារព័ត៌មានម៉ារ៉ុកនិងអាល់ហ្សេរីចុះផ្សាយព័ត៌មានជាច្រើនអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាវៀតណាមទៅកាន់ប្រទេសអាហ្វ្រិកមួយចំនួន

នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានម៉ារ៉ុកបានចុះផ្សាយក្នុងពេលដំណាលគ្នាយ៉ាងលេចធ្លោអំពីដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក Tran Thanh Man ភរិយា និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ប្រទេសម៉ារ៉ុកចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី ២៧ ខែកក្កដា។

Top