ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ារ៉ុក នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Casablanca ប្រធានរដ្ឋសភាលោក Tran Thanh Man បានចូលរួមកិច្ចភាក្សា គោលនយោបាយស្ដីពីការជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-ម៉ារ៉ុក។
ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមកិច្ចពិភាក្សា (រូបថត៖ VOV)
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ
ភាគីវៀតណាមមានថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំតំបន់
និងថ្នាក់ដឹកនាំធុរកិច្ច។ នៅខាងម៉ារ៉ុក មានប្រធានសហព័ន្ធធុរកិច្ចម៉ារ៉ុក
និងអ្នកដឹកនាំសាជីវកម្ម និងអាជីវកម្មម៉ារ៉ុក។ អញ្ជើញថ្លែងមតិនៅកិច្ចពិភាក្សានេះ
ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានចាត់ទុកថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយរដ្ឋសភាម៉ារ៉ុក
ដើម្បីចែករំលែកបទពិសោធន៍ក្នុងការបង្កើតច្បាប់ ជាពិសេសលើវិស័យទាក់ទិនដល់ពាណិជ្ជកម្ម
វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព
ដើម្បីបង្កើតបរិយាកាសផ្លូវច្បាប់អំណោយផលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរ។
ប្រធានរដ្ឋសភាលោក Tran Thanh Man បានសង្កត់ធ្ងន់ថា
ប្រទេសទាំងពីរមានសក្តានុពលនិងគុណសម្បត្តិជាច្រើន សម្រាប់កិច្ចសហប្រតិបត្តិការ។
“ឆ្នាំ ២០២៦
គឺជាឆ្នាំដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត។
អាស្រ័យហេតុនេះ ខ្ញុំស្នើថា នាពេលខាងមុខ យើងត្រូវសុក្រិតក្របខ័ណ្ឌច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។
ប្រ ទេសទាំងពីរចាំបាច់ត្រូវពិនិត្យ
និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនិងកិច្ចសហប្រតិបត្តិការដែលនៅសេសសល់
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិនិយោគសាធារណៈក្នុងវិស័យសំខាន់ៗ។
វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកគំរូនៃការសាងសង់តំបន់វត្ថុធាតុដើម
ខ្សែសង្វាក់ផ្គត់ផ្គង់កសិកម្មនិងជលផល មជ្ឈមណ្ឌលកែច្នៃនាំចេញ
និងការជួញដូរទំនិញសមស្របនឹងលក្ខខណ្ឌរបស់ប្រទេសម៉ារ៉ុក។ បង្កើនការតភ្ជាប់អាជីវកម្ម
ហើយសមាគមធុរកិច្ចនៃប្រទេសទាំងពីរត្រូវជំរុញកម្មវិធីពាណិជ្ជកម្ម
ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការជាក់លាក់។ នេះជាកត្តាដ៏សំខាន់បំផុតដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ”។ នេះបើយោងតាមប្រសាសន៍របស់លោកប្រធានរដ្ឋសភាវៀតណាម។
នៅក្នុងពិធីនេះ
តំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន មូលដ្ឋាន
និងធុរកិច្ចនៃប្រទេសទាំងពីរបានណែនាំផ្លាស់ប្តូរបរិយាកាសវិនិយោគនៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគរវាងវៀតណាម
និងម៉ារ៉ុក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម