• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ផលិតផលនិងដំណោះស្រាយឌីជីថលចំនួន ៧៩ ត្រូវបានលើកតម្កើងក្នុងកំពូលឧស្សាហកម្ម៤.០វៀតណាម ឆ្នាំ ២០២៣

នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ កម្មវិធីលើកសរសើរ “កំពូលឧស្សាហកម្ម៤.០វៀតណាម - ៤.០ Awards” លើកទី ២ ឆ្នាំ ២០២៣ បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់សមាគមន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ដោយសហការជាមួយវិទ្យាស្ថាននវានុវត្តន៍ និងផ្លាស់ប្តូរឌីជីថល រួមទាំងអង្គភាពពាក់ព័ន្ធ។
កំពូលឧស្សាហកម្ម ៤.០ វៀតណាមឆ្នាំ ២០២៣ លើកតម្កើងដល់សហគ្រាសចំនួន ៦៥ មូលដ្ឋាន ចំនួន ៧ (រូបភាព៖ គណៈកម្មាធិការរៀបចំ)

កម្មវិធីត្រូវបានប្រារព្ធឡើងដើម្បីវាយតម្លៃប្រសិទ្ធភាពនៃការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិតក្នុងអង្គភាព និងអាជីវកម្ម ព្រមទាំងជំរុញការផ្លាស់ប្តូរឌីជីថលសម្រាប់តំបន់ និងអាជីវកម្ម។ ទន្ទឹមនឹងនេះ ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូរឌីជីថល និងការច្នៃប្រឌិត។

គណៈកម្មាធិការរៀបចំបានជ្រើសរើស និងកោតសរសើរអាជីវកម្មចំនួន ៦៥ ជាមួយនឹងផលិតផល និងដំណោះស្រាយឌីជីថលចំនួន ៧៩ ដែលបានទទួលរង្វាន់ និងលើកតម្កើងដូចជា៖ ក្រុមបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម; សាជីវកម្ម Mobifone; ក្រុមហ៊ុនភាគហ៊ុនរួមសេវាកម្មខួងប្រេង; ក្រុមហ៊ុនភាគហ៊ុនរួម Thanh Cong Bien Hoa… ជាពិសេស មានខេត្ត ក្រុងចំនួន ៧ ដែលត្រូវបានគណៈកម្មាធិការរៀបចំទទួលស្គាល់  សម្រាប់ជោគជ័យ ក្នុងការរៀបចំ និងអនុវត្តយ៉ាងសកម្មនូវគោលនយោបាយបដិវត្តន៍ឧស្សាហកម្មទី ៤ និងកម្មវិធីផ្លាស់ប្តូឌីជីថលជាតិ រួមមាន៖ ទីក្រុង Da Nang, Hai Phong, Thua Thien – Hue, Quang Ninh, Thai Nguyen, Bac Giang និងទីក្រុង Ben Tre (ខេត្ត Ben Tre)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top