សាមញ្ញដូចចរិតរបស់ប្រជាជនរស់នៅភូមិភាគខាងត្បូង មុខម្ហូបប្រហិតសាច់គោបញ្ចូលក្នុងគល់ស្លឹកគ្រៃអាំង។ មុខម្ហូបនេះឃើញពិតជាសាមញ្ញ ប៉ុន្តែរសជាតិឈ្ងុយឆ្ងាញ់ អ្នកណាធ្លាប់ពិសាម្តងហើយ មិនភ្លេចមុខម្ហូបនោះបានទេ។
មុខម្ហូបប្រហិតសាច់គោបញ្ចូលក្នុង គល់ស្លឹកគ្រៃ ដើម្បីមានធ្វើមុខម្ហូបនេះ យើងត្រូវមានគ្រឿងផ្សំដូចជា ៖ សាច់គោ ខ្លាញ់ជ្រូកនិងគល់ស្លឹកគ្រៃ ។ សាច់គោចិញ្ច្រាំរហូតដល់ពេលសាច់ស្វិតល្អ ខ្លាញ់ជ្រូកហាន់តូចៗ ស្មើគ្រាប់ទទឹម ចាក់គ្រឿងទេសតាមចំណូលចិត្ត និងច្របល់ឲ្យចូលគ្នា។ បន្ទាប់ពី វាយគល់ស្លឹកគ្រៃ យើងបញ្ចូល សាច់គោដែលត្រូវលាយរួចរាល់ នៅកណ្តាលគល់ស្លឹកគ្រៃនេះប្រកបដោយប៉ិនប្រសប់ ហើយយកទៅអាំង។ កាន់គល់ស្លឹកគ្រៃបានសាច់គោ និងភ្លក់ យើងទទួលបានរសជាតិឈ្ងុយឆ្ងាញ់។ នោះគឺជាតិខ្លាញ់ពីខ្លាញ់ជ្រូក លាយនឹងសាច់គោដែលបានចិញ្ច្រាំស្វិតល្អច្រលក់គ្រឿងទេស ថែមទាំងក្លិនក្រអូបពីគល់ស្លឹកគ្រៃ ដែលភ្ញោចជី្ហវាវីញ្ញាណនិងជក់មាត់។

សាច់គោគឺគ្រឿផ្សំសំខាន់បំផុតសំរាប់មុខម្ហូបប្រហិតសាច់គោបញ្ចូលក្នុងគល់ស្លឹកគ្រៃ។

វាយគល់ស្លឹកគ្រៃ បន្ទាប់ពីយើងបញ្ចូលសាច់គោ នៅកណ្តាលគល់គ្រៃ ប្រកបដោយប៉ិនប្រសប់
ហើយយកទៅអាំង។

ប្រហិតសាច់គោបញ្ចូលក្នុងគល់ស្លឹកគ្រៃមើលមិនស្អាតទេ ប៉ុន្តែរសជាតិឈ្ងុយឆ្ងាញ់
អ្នកណាធ្លាប់ពិសាម្តងហើយ នឹងនឹករសជាតិជានិច្ច។ |
បានអនុវត្ត នៅភោជនីយដ្ឋាន លោកយាយណែម (Nem) - N.E Food អាស័យដ្ឋាន២៣ C វិថីតុនឌឹកថាំង (Ton Duc Thang) ខណ្ឌទី ១ ទីក្រុងហូជីមិញ (Ho Chi Minh)។
អត្ថបទនិងរូបភាព៖ ង្វៀនឡឹន