• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម៖ ត្រូវតែមានភាពប្រយ័ត្នប្រយែង សត្យានុម័ត ប្រជាធិបតេយ្យ និងវិទ្យាសាស្ត្រក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា សម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺត្រូវតែប្រយ័ត្នប្រយែង ប៉ុន្តែក៏ត្រូវមានលក្ខណៈសត្យានុម័ត ប្រជាធិបតេយ្យ វិទ្យាសាស្ត្រ ប្រសិទ្ធភាព ព្រមទាំង ក៏ទាមទារនូវដំណើរការ និងនីតិវិធីដ៏តឹងរឹង ធានាបាននូវគុណភាពដោយឈរ លើមូលដ្ឋាននៃការផ្លាស់ប្ដូរថ្មីនូវការត្រិះរិះ។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២៤ ខែមីនា នៅវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សរដ្ឋសភា ដើម្បីផ្តល់យោបល់លើគម្រោងត្រួតពិនិត្យ កែសម្រួល និង បំពេញបន្ថែមរដ្ឋធម្មនុញ្ញ និងច្បាប់របស់រដ្ឋ ដើម្បីបម្រើការរៀបចំក្បាលម៉ាស៊ីន ដឹកនាំនៃប្រព័ន្ធនយោបាយ និងសេចក្តីព្រាងរបាយការណ៍អំពីការងារសុក្រិតស្ថាប័ន បម្រើការងាររៀបចំក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធស្ថាប័ននយោបាយ។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា សម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ គឺត្រូវតែប្រយ័ត្នប្រយែង ប៉ុន្តែក៏ត្រូវមានលក្ខណៈសត្យានុម័ត ប្រជាធិបតេយ្យ វិទ្យាសាស្ត្រ ប្រសិទ្ធភាព ព្រមទាំង ក៏ទាមទារនូវដំណើរការ និងនីតិវិធីដ៏តឹងរឹង ធានាបាននូវគុណភាពដោយឈរ លើមូលដ្ឋាននៃការផ្លាស់ប្ដូរថ្មីនូវការត្រិះរិះ។ ទាក់ទងនឹងយន្តការនេះ គឺត្រូវធានាឱ្យ មានការចូលរួមពីអ្នកជំនាញ អ្នកវិទ្យាសាស្ត្រគ្រប់គ្រង និងពិគ្រោះយោបល់ជាមួយ ប្រជាជន។ លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា៖

"លក្ខណៈ និងខ្លឹមសារនៃកិច្ចប្រជុំមានសារៈសំខាន់ណាស់ បន្ទុកការងារមានទំហំធំ ទាក់ទងទៅនឹងការទទួលខុសត្រូវរបស់ភ្នាក់ងារ និងអង្គការជាច្រើន ដែលពាក់ព័ន្ធជាមួយនឹងគោលជំហរអំពីការបង្រួម និងរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយ"៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top