• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue អញ្ជើញបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Thuan

បន្តដំណើរទស្សនកិច្ចការងារនៅខេត្ត Binh Thuan នាព្រឹកថ្ងៃទី ២៦ មិនា ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Thuan។

អញ្ជើញថ្លែងមតិក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអបអរសាទរខេត្ត Binh Thuan ដែលបានរៀបចំពិធីបើកឆ្នាំទេសចរណ៍ជាតិឆ្នាំ ២០២៣ “Binh Thuan - ការប្រសព្វគ្នាបៃតងប្រកបដោយជោគជ័យ។ កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងស្នាដៃរបស់បក្សភាគ អាជ្ញាធរ កងទ័ព និងប្រជាជនខេត្ត Binh Thuan លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Binh Thuan វាយតម្លៃ និងពិនិត្យឡើងវិញនូវការអនុវត្តកម្មវិធីសកម្មភាព ផែនការ គម្រោង និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ សេចក្តីសម្រេចចិត្តរបស់មជ្ឈិម រដ្ឋសភា រដ្ឋាភិបាល និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សភាគខេត្តលើកទី១៤។ លោកប្រធានរដ្ឋសភាបានស្នើឱ្យខេត្ត Binh Thuan ប្រញាប់ប្រញាល់បង្ហើយសំណុំឯកសារ ដាក់ជូនដើម្បីអនុម័ត និងរៀបចំអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវផែនការមេខេត្ត Binh Thuan ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ តាមនោះធ្វើអាជីវកម្មនិងពង្រីកសក្តានុពល ប្រៀបខ្លាំងរបស់ខេត្តយ៉ាងពេញលេញ ដោយឈរលើមូលដ្ឋាននៃការអភិវឌ្ឍ និងធ្វើអាជីវកម្មឲ្យបានអតិបរមានូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់។

មុននោះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងក្រុមការងារបានអញ្ជើញទៅអុជធូប និងថ្វាយផ្កានៅសារមន្ទីរហូជីមិញ - សាខា Binh Thuan; ទៅសួរសុខទុក្ខនិងធ្វើការជាមួយកងពលតូចលេខ ៦៨១ កងទ័ពជើងទឹកវៀតណាមនៅខេត្ត Binh Thuan ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top