• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី

នារសៀលថ្ងៃទី ៤ មិថុនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។
ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese។ (រូបថត៖ VGP)

លោក Vuong Dinh Hue បានឲ្យដឹងថា រដ្ឋសភាវៀតណាមរួមជាមួយរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងរក្សា និងកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្មដោយការធ្វើវិសោធនកម្មច្បាប់ជាច្រើន។ នៅសម័យប្រជុំលើកទី៥ដែលកំពុងប្រព្រឹត្តទៅ រដ្ឋសភាកំពុងពិចារណា និងសម្រេច លើសេចក្តីព្រាងច្បាប់ចំនួន២០ ក្នុងនោះមានច្បាប់ជាច្រើនទាក់ទងនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ ជាពិសេស រដ្ឋសភាវៀតណាមកំពុងពិចារណា ធ្វើវិសោធនកម្មដើម្បីសម្រួលទិដ្ឋាការសម្រាប់ពលរដ្ឋនៃប្រទេសផ្សេងៗ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

តាមរយៈលោកនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញព្រឹទ្ធសភា និងសភាជាន់ទាបអូស្ត្រាលីបញ្ជូនគណៈប្រតិភូសមាជិកសភាមកប្រទេសវៀតណាម ដើម្បីចូលរួមសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនាខែកញ្ញាខាងមុខ។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីបានចាត់ទុកថា ការផ្លាស់ប្តូរនិងបង្កើនការយោគយល់គ្នារវាងសមាជិកសភានិងរដ្ឋសភាមានតួនាទីដ៏សំខាន់។ ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោកនាយករដ្ឋមន្ត្រីនឹងរួមចំណែកពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ទាក់ទិននឹងសន្និសីទសមាជិកសភាវ័យក្មេងជាសាកល ដែលរដ្ឋសភាវៀតណាមធ្វើជាម្ចាស់ផ្ទះនោះ លោកនាយករដ្ឋមន្ត្រីបានអះអាងថា នឹងជំរុញការបញ្ជូនគណៈប្រតិភូសមាជិកសភាអូស្ត្រាលីទៅកាន់ទីក្រុងហាណូយ ដើម្បីចូលរួម។

នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ក៏បានអញ្ជើញជួបសន្ទនាជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ស្តីពី ផ្អាកការប្រយុទ្ធនៅវៀតណាម (២១ កក្កដា ១៩៥៤ - ២១ កក្កដា ២០២៤)។

Top