ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៨ ខែមេសា ប្រធានរដ្ឋសភាលោក Tran Thanh Man តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម និងលោកជំទាវភរិយានឹងអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាលើកទី ១៥០ (IPU-១៥០) និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៊ូសបេគីស្ថាននិងសាធារណរដ្ឋអាមេនី។
ប្រធានរដ្ឋសភា លោក Tran Thanh Man (រូបថត៖ TTXVN)
ដំណើរទស្សនកិច្ចនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់ប្រធានសហភាពអន្តរសភា (IPU) Tulia Ackson និងអគ្គលេខាធិការនៃសហភាពអន្តរសភា លោក Martin Chungong; ប្រធានព្រឹទ្ធសភានៃសភាអ៊ូសបេគីស្ថាន លោក Tanzila Narbaeva និងប្រធានសភាអាមេនី លោក Alen Simonyan៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម