• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបឯកអគ្គរដ្ឋទូតប៊ុលហ្គារី

នាព្រឹកថ្ងៃទី៩ មិថុនា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានទទួលជួបលោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតប៊ុលហ្គារី ដែល មកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅវៀតណាម។
រធានរដ្ឋវៀតណាមលោក Vo Van Thuong ទទួលជួបលោកស្រី Marinela Petkova ឯកអគ្គរដ្ឋទូតប៊ុលហ្គារី។ រូបថត៖ VNA

អបអរសាទរលោកស្រីឯកអគ្គរដ្ឋទូតដែលបានសម្រេចអាណត្តិបេសកកម្មនៅវៀតណាមដោយជោគជ័យ ប្រធានរដ្ឋលោក Vo Van Thuong បានឲ្យដឹងថា ក្នុងរយៈពេលកន្លង មក ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីមានការរីកចម្រើនយ៉ាងខ្លាំង ប៉ុន្តែលទ្ធផលនេះមិន ទាន់សក្តិសមនឹងសក្ដានុពល

​នៃប្រទេសទាំង២នៅឡើយ។ ដោយហេតុនេះ លោក ប្រធានរដ្ឋសង្ឃឹមថា ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ហើយ នឹងឆាប់បើកសម័យប្រជុំលើកទី២៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ប៊ុលហ្គារី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេស ក្នុងឆ្នាំនេះ; ស្នើឲ្យប៊ុលហ្គារី ឆាប់ផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ រវាងវៀតណាម និងសហភាពអឺរ៉ុប (EU) បង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ធុរកិច្ច និងវិនិយោគិន EU ប៊ុលហ្គារី និងវៀតណាមចូលរួមយ៉ាងសកម្មក្នុងទីផ្សាររបស់គ្នាទៅ វិញទៅមក។ ប្រធានរដ្ឋលោក Vo Van Thuong ក៏បានស្នើឲ្យភាគីទាំងពីរជំរុញការ ផ្លាស់ប្តូរប្រជាជន និងប្រជាជន ក្នុងនោះមានវិស័យទេសចរណ៍ផងដែរ។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត Marinela Petkova បានអះអាងថា ប៊ុលហ្គារី ជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម ហើយមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យជាច្រើន។ ក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូតបានពាំនាំសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី ប៊ុលហ្គារី ដែលអញ្ជើញប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ទៅបំពេញ ទស្សនកិច្ចនៅប៊ុលហ្គារី។ លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា នាពេលខាងមុខ មិនថាក្នុងឋានៈណាក៏ដោយ លោកស្រីនឹងបន្តពូនជ្រុំ និងជំរុញទំនាក់ទំនងរវាង ប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top