• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។
ប្រមុខការបរទេសនៃបំណ្តាប្រទេសសមាជិកអាស៊ាន ចូលរួមសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៧ រូបថត៖ VOV-Vientiane

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក Do Hung Viet ប្រធាន SOM អាស៊ានរបស់វៀតណាមបានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមសន្និសីទនេះ។

ថ្លែងមតិក្នុងសន្និសិទ អនុរដ្ឋមន្ត្រី Do Hung Viet បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន។ ក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់មិនច្បាស់លាស់នាពេលនេះ អនុរដ្ឋមន្ត្រីបានស្នើថា អាស៊ានចាំបាច់ត្រូវមានវិធីសាស្រ្តសមស្រប រួមទាំងចក្ខុវិស័យយុទ្ធសាស្ត្រ សាមគ្គីភាពរឹងមាំ មជ្ឈភាព និងសកម្មភាពជាក់លាក់ ដើម្បីធ្វើការឆ្លើយតបបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ចំពោះបញ្ហាប្រឈមដែលកំពុងកើតមានឡើង។ ក្នុងទំនាក់ទំនងជាមួយដៃគូ អាស៊ានត្រូវស្នើឱ្យបណ្តាប្រទេសគោរពមជ្ឈភាពរបស់អាស៊ានទាំងដោយពាក្យសម្ដីនិងសកម្មភាព ធានាកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ ដោយអះអាងឡើងវិញពីគោលជំហរនិងគោលការណ៍របស់អាស៊ានក្នុងបញ្ហាអន្តរជាតិនិងតំបន់ អនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការគោរពនិងអនុវត្តរាល់បទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ទន្ទឹមនឹងនោះ បង្កើតបរិយាកាសអំណោយផលសម្រាប់ដំណើរការចរចាលើ ក្រុមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top