បេតិកភណ្ឌចំណេះដឹងប្រជាប្រិយជាប្រតិទិនឫស្សី (ប្រតិទិន Doi/Roi) មានតួនាទីពិសេសក្នុងជីវភាពរស់នៅរបស់ជន ជាតិ Muong នៅខេត្ត Hoa Binh។ ដោយផ្អែកតាមការគណនារបស់ប្រតិទិនឬស្សី ជនជាតិ Muong បានអនុវត្តទៅលើរាល់សកម្មភាពផលិតកម្ម ក្នុងជីវភាពប្រចាំថ្ងៃ ទំនៀមទម្លាប់ និងពិធីបុណ្យទាននានារបស់សហគមន៍។
ប្រតិទិន “Doi” គឺជាប្រតិទិនរួមមានអង្កត់ប្ញស្សីចំនួន ១២បន្ទះ ដែលមានឆ្លាក់ជាបន្ទាត់តំណាងឱ្យថ្ងៃ ខែ និងបាតុភូតធម្មជាតិ។
និមិត្តសញ្ញាទាំងនេះនៅក្នុងតំបន់ Muong នីមួយៗមានក្រិតក្រមរៀងៗខ្លួន
ហើយប្រតិទិនឫស្សីមាន ៣ ផ្នែកសំខាន់ៗ៖
ផ្នែកខែត្រូវបានសម្គាល់នៅផ្នែកខាងលើរបស់អង្កត់ឬស្សី
ខែនីមួយៗមាននិមិត្តសញ្ញាសមស្រប។ ផ្នែកថ្ងៃវិញ
ត្រូវបានឆ្លាក់ដោយចម្លាក់តូចៗនៅផ្នែកម្ខាងរបស់អង្កត់ឬស្សី; នៅខាងក្នុងរបស់អង្កត់ឬស្សី
មានសរសេរនិមិត្តសញ្ញានៃថ្ងៃដែលមានបាតុភូតធម្មជាតិកើតឡើងដូចជាថ្ងៃភ្លៀង
ថ្ងៃខ្យល់ព្យុះ ថ្ងៃខាតបង់ (ជៀសវាងការជួញដូរ) ថ្ងៃត្រីចេញ (អាចទៅនេសាទបាន)...។
លោក Bui
Thanh Binh នាយកសារមន្ទីរបេតិកភណ្ឌវប្បធម៌ Muong បានឲ្យដឹងថា៖ យោងតាមប្រតិទិនឬស្សី មួយថ្ងៃត្រូវបានបែងចែកជា ១៦ ម៉ោង
ម៉ោងនិមួយៗ ស្របទៅនឹង ១,៥ម៉ោង តាមប្រតិទិនសកល ហើយមិនត្រូវរាប់តាមនិន្នាការ
ពោលគឺត្រូវរាប់តាមបាតុភូតធម្មជាតិដូចជា៖ មាន់រងាវ ថ្ងៃរះ ថ្ងៃលិច ថ្ងៃត្រង់
មនុស្សសត្វចូលដេក ...។ ជនជាតិ Muong រាប់ថ្ងៃចាប់ពីពេលព្រឹកព្រលឹម
(មាន់រងាវ) (ម៉ោង២ព្រឹក-៤ទៀបភ្លឺ)។ ប្រតិទិនមួយឈុតនេះគឺជាការសំយោគ
និងការសន្និដ្ឋានរបស់ជនជាតិ Muong ច្រើនជំនាន់
ក្នុងការយល់ឃើញរបស់ពួកគេលើពិភពលោក តាមរយៈការសង្កេតលើចលនារបស់ព្រះច័ន្ទ
លក្ខណៈរបស់ព្រះច័ន្ទក្នុងវដ្តប្រចាំខែ ក៏ដូចជាចលនារបស់តារាក្នុងប្រតិទិន Doi
ដើម្បីកំណត់ពេលវេលា ថ្ងៃ ម៉ោង សប្តាហ៍ ខែ ឆ្នាំ។
“ជនជាតិ Muong
យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវប្បធម៌ខាងវិញ្ញាណ។
កាលពីមុនគ្មានប្រតិទិនចន្ទគតិឬសុរិយាគតិដូចសព្វថ្ងៃនេះទេ ដូច្នេះហើយទើបជនជាតិ Muong
ប្រើប្រតិទិនឫស្សី។ សុភាសិតរបស់ជនជាតិមួងពោលថា “បាយក្នុងរោង ទឹកដាក់លើខ្នងជ្រូកអាំង ថ្ងៃកន្លងទៅខែមកដល់”។ ជនជាតិ Muong គណនា
"ថ្ងៃកន្លងទៅខែមកដល់" តាមប្រតិទិនរបស់ពួកគេ”។
ក្នុងប្រតិទិនឬស្សីធម្មតាផ្អែកលើចលនារបស់ផ្កាយ
Roi និងជនជាតិ Muong សន្មត់ថា
ខែ Thom ngang ត្រូវនឹងខែមករា។ ខែ Cay ត្រូវគ្នាទៅនឹងខែកុម្ភៈនិងខែមីនា; ខែ Thom
trong ត្រូវនឹងខែមេសានិងខែឧសភា; ខែ Kim
trong ត្រូវគ្នាទៅនឹងខែឧសភានិងមិថុនា; ខែ Khaa
ro ត្រូវនឹងខែកក្កដា; ខែ Kim tha ត្រូវនឹងខែសីហា និងកញ្ញា; ខែ Thom tha ត្រូវនឹងខែតុលា; ខែ Cây tha ត្រូវនឹងខែវិច្ឆិកា និងខែធ្នូ។ លោក Bui Thanh Binh បានឲ្យដឹងទៀតថា៖ “ថ្ងៃត្រឡប់ក្រោយ ១ ថ្ងៃ ខែទៅមុខ
៣ ខែ។ ដោយសារប្រតិទិននោះផ្អែកលើចលនារបស់ព្រះច័ន្ទ និងផ្លាយ Roi ទើបអាចគណនាថ្ងៃល្អ និងថ្ងៃអាក្រក់។ តាមជនជាតិ Muong មានថ្ងៃល្អ ថ្ងៃសត្វ និងថ្ងៃត្រី។ បប្រជាជនទៅបរបាញ់
ពួកគេត្រូវជ្រើសរើសថ្ងៃសត្វ។
ការសម្គាល់ថ្ងៃល្អសម្រាប់ការនេសាទត្រូវបានគេហៅថាថ្ងៃត្រី។ រៀបការ សាងសង់ផ្ទះ
សាងសង់ទ្វារ និងអ្វីៗផ្សេងទៀត ប្រជាជនគេមើលថ្ងៃ និងម៉ោងល្អ នៅលើប្រតិទិន Muong
និងប្រតិទិន Doi”។
សិប្បករដ៏ល្បីល្បាញ លោក Bui Thanh Binh ជាមួយនឹងប្រតិទិនឫស្សីបុរាណរបស់ជនជាតិ Muong (រូបថត៖ An Thanh Dat/ dantocmiennui.vn)
ជាប្រតិទិនឫស្សីដែរ
ប៉ុន្តែតំបន់ Muong នីមួយៗមានឈ្មោះខុសគ្នា។ ស្រុក Tan
Lạc, Cao Phong គេហៅថា Khech Doi, សៀវភៅ Doi
ឬប្រតិទិន Doi; តំបន់ Lạc Sơn គេហៅថា Khech Roi - សៀវភៅ Roi; កន្លែងខ្លះទៀតហៅវាថា Vac Ben – Khac Dau។
បច្ចុប្បន្ននេះ ខេត្ត Hoa Binh នៅតែរក្សាបាននូវប្រតិទិនមួយចំនួនដែលធ្វើឡើងរាប់រយឆ្នាំមុនដូចជា៖
ប្រតិទិន Mường Vang ប្រតិទិន Mường Bi ដែលបន្សល់ទុកជាច្រើនជំនាន់។ លោក Bui Chi Luong ស្រុក
Kim Boi ខេត្ត Hoa Binh បានឲ្យដឹងថា
អង្កត់ឫស្សីចំនួន ១២ បន្ទះ ចែកជា ៣ ផ្នែកដែលត្រូវគ្នានឹង ៣ សប្តាហ៍ក្នុង ១ ខែ
រួមមានៈ សប្តាហ៍ខាងលើ (សប្តាហ៍ Cay) សប្តាហ៍កណ្តាល (សប្តាហ៍
Luong) សប្តាហ៍ខាងក្រោម (សប្តាហ៍ Coi)។ ១០ ថ្ងៃដំបូងនៃខែត្រូវបានគេហៅថា ថ្ងៃ Cay ១,
ថ្ងៃ Cay ២… ថ្ងៃ Cay
១០; ១០ថ្ងៃនៅពាក់កណ្តាលខែ ហៅថា ថ្ងៃ Luong
១ ថ្ងៃ Luồng ២... ១០ ថ្ងៃចុងខែ ហៅថា ថ្ងៃ Coi
១ ថ្ងៃ Coi ២៖
“មួយខែរបស់ជនជាតិ
Muong គឺ១០ ថ្ងៃដំបូង ១០ថ្ងៃកណ្តាល និង ១០
ថ្ងៃចុងក្រោយនៃខែមឿង ក៏ត្រូវបានប្រជាជន Muong ហៅថា គល់
កណ្តាល និងកំពូល។ មានន័យថា គេគណនាតាមចលនារបស់ដើមឈើ ដូចជាដើមដុះធម្មតា
មានគល់ខាងក្រោម កណ្តាល និងកំពូល ហើយផ្កា និងស្លឹកខាងលើ”។
លេចចេញជារូបរាងដំបូងក្នុងប្រវត្តិសាស្ត្រ
និងប្រមូលផ្តុំនូវតម្លៃពិសេស និងចំណេះដឹងប្រជាប្រិយ ប្រតិទិនឫស្សី (ប្រតិទិន Doi/Roi)
របស់ជនជាតិ Muong នៅខេត្ត Hoa Binh ត្រូវបានលើកតម្កើងជាបេតិកភណ្ឌវប្បធម៌អរូបីជាតិក្នុងឆ្នាំ ២០២២
ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌក្នុងជីវភាពរស់នៅរបស់ប្រជាជននាពេលបច្ចុប្បន្ន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម