• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជន និងមិត្តភ័ក្តិអន្តរជាតិយ៉ាងច្រើនកុះករ មកគោរពវិញ្ញាណក្ខន្ធ លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងថ្ងៃកាន់ទុក្ខជាតិ

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានទទួលមរណភាពនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ ដោយបន្សល់ទុកនូវការសោកស្តាយយ៉ាងក្រៃលែងសម្រាប់បក្ស រដ្ឋ ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិ។

គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសម្រេចរៀបចំពិធីបុណ្យសពលោកអគ្គលេខាបក្ស Nguyen Phu Trong តាមពិធីបុណ្យសពថ្នាក់ជាតិ។

ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៥ - ២៦ ខែកក្កដា ប្រធានរដ្ឋ លោក To Lam នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Tran Thanh Man និងប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោក Do Van Chien បានដឹកនាំគណៈប្រតិភូបក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងរណសិរ្សមាតុភូមិវៀតណាម ចូលគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស។

ប្រទេសជាច្រើនរួមមាន ឡាវ ចិន កម្ពុជា គុយបា កូរ៉េខាងត្បូង អូស្ត្រាលី... បានបញ្ជូនតំណាងជាន់ខ្ពស់មកគោរពវិញ្ញាណក្ខន្ធ និងចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស។

  លោក Wang Huning មាជិកអចិន្ត្រៃយ៍នៃ ការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន ប្រធានសភាប្រឹក្សានយោបាយប្រជាជន ទូទាំងប្រទេសចិន តំណាងពិសេសរបស់លោក Xi Jinping អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន ដឹកនាំគណៈប្រតិភូបក្សកុម្មុយនិស្តចិន អញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។ ។ រូបថត៖ VOV  
  គណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ ដឹកនាំដោយអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ។ រូបថត៖ VOV  
  គណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច តេជោ ហ៊ុន សែន អញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ។ រូបថត៖ TTXVN  
  គណៈប្រតិភូសហព័ន្ធរុស្ស៊ី ដឹកនាំដោយអនុប្រធាន Duma ជាតិរុស្ស៊ី លោក Pyotr Tolstoy មកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ។ រូបថត៖ VOV  
  គណៈប្រតិភូសាធារណៈរដ្ឋសឹង្ហបុរី អញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។ រូបថត៖ VOV  
   ប្រធានគណៈប្រធានគណបក្សកុម្មុយនិស្តជប៉ុនលោក Shii Kazuo ដឹកនាំគណៈប្រតិភូបក្សកុម្មុយនិស្តជប៉ុន អញ្ជើញមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។ រូបថត៖ VOV  
  ប្រជាជនមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ)។ រូបថត៖ VOV  
  ប្រជាជនរង់ចាំគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong នៅខាងក្នុងសាល Thong Nhat ។ រូបថត៖ VOV  

គណៈប្រតិភូជាច្រើនពីក្រសួង មន្ទីរ ផ្នែក អង្គភាព ប្រជាជនក្នុងស្រុក គណៈប្រតិភូការទូត និងមិត្តភក្តិអន្តរជាតិ បានទៅគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស នៅផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong (ហាណូយ) សាល Thong Nhat នៅទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

យោងតាមគណៈកម្មការរៀបចំបុណ្យសព គិតត្រឹមម៉ោង ១២៖៣០នាទី ថ្ងៃទី ២៦ ខែកក្កដា មានគណៈប្រតិភូជិត ៦០០០ តំណាងឱ្យស្ថាប័ន និងអង្គភាពមជ្ឈិម និងមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ អ្នកមុខអ្នកការ គណៈប្រតិភូអន្តរជាតិចំនួន១០០ក្រុម ជនរួមជាតិចំនួន ២៥០.០០០ នាក់បានមកគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong។ ប្រជាជន នាយទាហាន និងយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធចំនួនជិត ៥០០.០០០ នាក់ បានផ្ញើរសាររំលឺកទុក្ខ តាមរយៈសៀវភៅកាន់ទុក្ខតាមអេឡិចត្រូនិក។

មានមេដឹកនាំប្រទេស/តំបន់ដែនដីចំនួន ១០១ បានផ្ញើសំបុត្រ សារទូរលេខ និងសាររំលែកទុក្ខចំនួន ៣៧០ ដល់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះមរណភាពរបស់អគ្គលេខាបក្ស Nguyen Phu Trong

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top