• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្តេជ្ញាពន្លឿនការបើកចំណាយដើមទុន វិនិយោគសាធារណៈ អនុវត្តគម្រោងសំខាន់ៗ និងលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម

នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីលើកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មា ធិការដឹកនាំមជ្ឈិម ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស; កិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មាធិការដឹកនាំជាតិ ទទួលបន្ទុកគម្រោងសំខាន់ៗថ្នាក់ជាតិនៃវិស័យ ដឹកជញ្ជូននិងសន្និសីទលើកទី២ ដើម្បីជំរុញការ បើកចំណាយដើទុនវិនិយោគសាធារណៈ ឆ្នាំ ២០២៥។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិម សំដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស (រូបថត៖ Lai Hoa/VOV)

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ដល់ឆ្នាំ ២០២៥ វៀតណាមបានកំណត់សម្រេចបានកំណើនសេដ្ឋកិច្ច ៨% ឬលើសពីនេះ បង្កើតសន្ទុះសម្រាប់កំណើនពីរខ្ទង់ ក្នុងឆ្នាំបន្តបន្ទាប់ សម្រេចបានគោល ដៅអភិវឌ្ឍន៍១០០ឆ្នាំទាំងពីរ។ ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ថ្នាក់ដឹកនាំមូលដ្ឋាននឹងបន្តការប្តេជ្ញាចិត្ត និងខិតខំប្រឹងប្រែងអនុវត្តការងារឲ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញ។

ទាក់ទិននឹងការលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមនោះ លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះក្រសួង ស្ថាប័ន មូលដ្ឋាននិងសហគ្រាសដែលបានអនុវត្តយ៉ាងសកម្ម នូវចលនាលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេស។ គណៈកម្មាធិការដឹក នាំត្រូវបានកំណត់ថានឹងបញ្ចប់គោលដៅនេះមុនថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥។ សម្រាប់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្ត ត្រឹមថ្ងៃទី ២៧ ខែកក្កដា ប្រទេសទាំងមូលនឹងលុបចោលផ្ទះបណ្តោះអាសន្នទាំងអស់សម្រាប់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្ត គ្រួសារយុទ្ធជនពិការ និងយុទ្ធជនពលី។

ទាក់ទិននឹងការវិនិយោគសាធារណៈ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណុចនេះមានសារៈសំខាន់ណាស់ បង្កើតការងារធ្វើ បង្កើតលំហរអភិវឌ្ឍន៍ថ្មី បង្កើតសកម្មភាពសម្រាប់ឧស្សាហកម្មប្រមាណ ៤០ អង្គភាពផ្សេងទៀត រួមចំណែកដល់កំណើនយ៉ាងច្បាស់។

ទាក់ទិននឹងគម្រោងសំខាន់ៗរបស់ជាតិក្នុងវិស័យដឹកជញ្ជូន លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះក៏ជាបញ្ហាទាក់ទងនឹងការវិនិយោគ សាធារណៈ និងការអភិវឌ្ឍផងដែរ។ នៅចុងឆ្នាំនេះ ត្រូវបង្ហើយជាស្រេច នូវគោលដៅនៃផ្លូវល្បឿនលឿន ៣.០០០ គីឡូម៉ែត្រ ក្នុងនោះមានផ្លូវល្បឿនលឿនពី Cao Bang ទៅកាន់ Ca Mau ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់ៗរបស់ប្រទេសជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមនៅក្រៅប្រទេស

អបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមនៅក្រៅប្រទេស

ក្នុងបរិយាកាសសប្បាយរីករាយអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២៥) ស្ថានទូតវៀតណាមនិងតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅបរទេសក៏បានប្រារព្ធពិធីអបអរសាទរ និងជួបសំណេះសំណាលនាឱកាសនេះ។

Top