• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចពិភាក្សាស្ដីពីរយៈពេល ៣០ ឆ្នាំនៃទំនាក់ទំនងវៀតណាម-អាមេរិក៖ តួនាទីនៃភាពជាដៃគូសាធារណៈនិងឯកជន

ព្រឹត្តិការណ៍នេះគឺស្ថិតក្នុងសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៣០ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៥។
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ Pham Huan/VOV-Washington)

“រយៈពេល៣០ឆ្នាំនៃទំនាក់ទំនងវៀតណាម-អាមេរិក៖ តួនាទីនៃភាពជាដៃគូសាធារណៈ-ឯកជន” គឺជាប្រធានបទនៃកិច្ចពិភាក្សាដោយស្ថានទូត វៀតណាមប្រចាំនៅសហរដ្ឋអាមេរិកសហការដឹកនាំ ជាមួយមជ្ឈមណ្ឌលអាមេរិក-អាស៊ាន ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (USABC) និងសាកលវិទ្យាល័យរដ្ឋ Arizona រៀបចំឡើងនាថ្ងៃទី ២០ ខែមិថុនា នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី (សហរដ្ឋអាមេរិក)។ ព្រឹត្តិការណ៍នេះគឺស្ថិតក្នុងសកម្មភាពជាបន្តបន្ទាប់ដើម្បីអបអរសាទរខួបលើកទី ៣០ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៥។

ចូលរួមការពិភាក្សានេះ ឯកអគ្គរដ្ឋទូតអាមេរិកតាមរយៈអាណត្តិផ្សេងៗគ្នា បានសម្តែងការគាំទ្រចំពោះចក្ខុវិស័យរបស់លោកអគ្គលេខាបក្ស តូ ឡឹមក្នុងការលើកកំពស់ឋានៈ និងតម្លៃរបស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកតាមរយៈការស្រាវជ្រាវ និងអភិវឌ្ឍន៍ ការច្នៃប្រឌិតនិងការផ្លាស់ប្តូរឌីជីថល។ អ្នកប្រាជ្ញនិងធុរកិច្ចដូចជា Intel, Boeing, Lockheed Martin បានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលរបស់វៀតណាមជាមួយនឹងកម្លាំងពលកម្មវ័យក្មេង មានសមត្ថភាពខ្ពស់និងទិសដៅអភិវឌ្ឍន៍ឆ្ពោះទៅរកបច្ចេកវិទ្យាខ្ពស់ដូចជា AI និងកង់ទិច។ គណៈប្រតិភូបានចាត់ទុកថា វៀតណាមមានសក្ដានុពលក្នុងការដឹកនាំជំពូកបន្ទាប់របស់អាស៊ី ហើយអាជីវកម្មអាមេរិកចង់ក្លាយជាផ្នែកមួយនៃដំណើរនោះ ជាពិសេសក្នុងការជំរុញក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក៕ 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមនៅក្រៅប្រទេស

អបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមនៅក្រៅប្រទេស

ក្នុងបរិយាកាសសប្បាយរីករាយអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២៥) ស្ថានទូតវៀតណាមនិងតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅបរទេសក៏បានប្រារព្ធពិធីអបអរសាទរ និងជួបសំណេះសំណាលនាឱកាសនេះ។

Top