ពិធីប្រកាសសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីស្តីពីការបង្កើតតំបន់ពាណិជ្ជកម្មសេរី Da Nang បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ មិថុនា នៅទីក្រុង Da Nang។
ពិធីប្រកាសសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីស្តីពីការបង្កើតតំបន់ពាណិជ្ជកម្មសេរី Da Nang បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២២ មិថុនា (រូបថត៖ VGP/Nguyen Hoang)
ព្រឹត្តិការណ៍នេះគូសសញ្ញាចំណុចរបត់ដ៏សំខាន់មួយ
បើកចេញលំហរអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុង Da Nang សម្រាប់តំបន់ភាគកណ្តាល
និងសម្រាប់ប្រទេសទាំងមូល។
អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីប្រកាសនោះ
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានអះអាងថា នេះគឺជាតំបន់ពាណិជ្ជកម្មដំបូងគេដែលត្រូវបានដាក់ពង្រាយនៅវៀតណាម
ដែលរំពឹង ថា នឹងតភ្ជាប់សេដ្ឋកិច្ចពិភពលោក រួមចំណែកបង្កើត “ការជំរុញ”
សម្រាប់ទីក្រុង Da Nang សម្រាប់តំបន់
និងប្រទេសទាំងមូលក្នុងការអភិវឌ្ឍ។ ក្រៅពីតំបន់ពាណិជ្ជកម្មសេរី
រដ្ឋាភិបាលមជ្ឈិមក៏អនុញ្ញាតឲ្យទីក្រុង Da Nang អនុវត្តគំនិតផ្តួចផ្តើមសេដ្ឋកិច្ចថ្មីជាច្រើនដូចជា៖
មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ ការសាងសង់តំបន់កោះគុជ
... គម្រោងទាំងអស់នេះនឹងធ្វើឱ្យទីក្រុង Da Nang អភិវឌ្ឍកាន់តែខ្លាំងក្លានាពេលខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តំបន់ពាណិជ្ជកម្មសេរី Da Nang នឹងក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ចពិភពលោក
ប្រៀបបាននឹងទីក្រុង Shenzhen ទីក្រុង Atlanta ជាដើម។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាល ក្រសួង
ស្ថាប័ននឹងបន្តជួយឧបត្ថម្ភទីក្រុង Da Nang ក្នុងការលុបបំបាត់ការលំបាក
ស្នើដល់ទីក្រុង Da Nang នូវយន្តការ និងគោលនយោបាយពិសេសនិងលេចធ្លោ
ព្រមទាំងផ្តល់សិទ្ធិដល់ទីក្រុង ថែមទៀត។ នៅក្នុងពិធីនេះ
គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានប្រគល់អនុស្សារណៈយោគយល់គ្នា
ស្តីពីការវិនិយោគនៅតំបន់ពាណិជ្ជកម្មសេរី Da Nang ដល់វិនិយោគិនយុទ្ធសាស្ត្រចំនួន
៨៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម