នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីលើកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មា ធិការដឹកនាំមជ្ឈិម ដើម្បីលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស; កិច្ចប្រជុំលើកទី ១៨ នៃគណៈកម្មាធិការដឹកនាំជាតិ ទទួលបន្ទុកគម្រោងសំខាន់ៗថ្នាក់ជាតិនៃវិស័យ ដឹកជញ្ជូននិងសន្និសីទលើកទី២ ដើម្បីជំរុញការ បើកចំណាយដើទុនវិនិយោគសាធារណៈ ឆ្នាំ ២០២៥។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ៥ នៃគណៈកម្មាធិការមជ្ឈិម សំដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមទូទាំងប្រទេស (រូបថត៖ Lai Hoa/VOV)
ថ្លែងមតិក្នុងកិច្ចប្រជុំ
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ដល់ឆ្នាំ ២០២៥
វៀតណាមបានកំណត់សម្រេចបានកំណើនសេដ្ឋកិច្ច ៨% ឬលើសពីនេះ
បង្កើតសន្ទុះសម្រាប់កំណើនពីរខ្ទង់ ក្នុងឆ្នាំបន្តបន្ទាប់ សម្រេចបានគោល
ដៅអភិវឌ្ឍន៍១០០ឆ្នាំទាំងពីរ។ ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា
ថ្នាក់ដឹកនាំមូលដ្ឋាននឹងបន្តការប្តេជ្ញាចិត្ត
និងខិតខំប្រឹងប្រែងអនុវត្តការងារឲ្យសម្រេចបានតាមគោលដៅដែលបានដាក់ចេញ។
ទាក់ទិននឹងការលុបបំបាត់ផ្ទះបណ្តោះអាសន្ន
និងផ្ទះទ្រុឌទ្រោមនោះ លោកនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះក្រសួង ស្ថាប័ន
មូលដ្ឋាននិងសហគ្រាសដែលបានអនុវត្តយ៉ាងសកម្ម
នូវចលនាលុបបំបាត់ផ្ទះបណ្តោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅទូទាំងប្រទេស។
គណៈកម្មាធិការដឹក នាំត្រូវបានកំណត់ថានឹងបញ្ចប់គោលដៅនេះមុនថ្ងៃទី ២ ខែកញ្ញា ឆ្នាំ
២០២៥។ សម្រាប់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្ត ត្រឹមថ្ងៃទី ២៧ ខែកក្កដា
ប្រទេសទាំងមូលនឹងលុបចោលផ្ទះបណ្តោះអាសន្នទាំងអស់សម្រាប់ប្រជាជនដែលមានគុណូបការៈចំពោះបដិវត្ត
គ្រួសារយុទ្ធជនពិការ និងយុទ្ធជនពលី។
ទាក់ទិននឹងការវិនិយោគសាធារណៈ
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណុចនេះមានសារៈសំខាន់ណាស់ បង្កើតការងារធ្វើ
បង្កើតលំហរអភិវឌ្ឍន៍ថ្មី បង្កើតសកម្មភាពសម្រាប់ឧស្សាហកម្មប្រមាណ ៤០
អង្គភាពផ្សេងទៀត រួមចំណែកដល់កំណើនយ៉ាងច្បាស់។
ទាក់ទិននឹងគម្រោងសំខាន់ៗរបស់ជាតិក្នុងវិស័យដឹកជញ្ជូន
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នេះក៏ជាបញ្ហាទាក់ទងនឹងការវិនិយោគ សាធារណៈ
និងការអភិវឌ្ឍផងដែរ។ នៅចុងឆ្នាំនេះ ត្រូវបង្ហើយជាស្រេច នូវគោលដៅនៃផ្លូវល្បឿនលឿន
៣.០០០ គីឡូម៉ែត្រ ក្នុងនោះមានផ្លូវល្បឿនលឿនពី Cao Bang ទៅកាន់
Ca Mau ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់ៗរបស់ប្រទេសជាតិ៕