• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសប្តាហ៍ពាណិជ្ជសញ្ញាវៀតណាមឆ្នាំ ២០២៤

តម្លៃពាណិជ្ជសញ្ញាជាតិឆ្នាំ ២០២៣ របស់វៀតណាមសម្រេចបានជិត ៥០០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៦% បើធៀបនឹងឆ្នាំ ២០២២។
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan ថ្លែងមតិក្នុងពិធីបើកសប្តាហ៍ពាណិជ្ជសញ្ញាជាតិវៀតណាមឆ្នាំ ២០២៤ (រូបថត៖ Vu Dung/qdnd.vn)

តួរលេខនេះបញ្ជាក់ពីកិត្យានុភាព និងឋានៈកាន់តែខ្ពស់លើឆាកអន្តរជាតិ ក៏ដូចជា បង្ហាញពីគំនិតផ្តួចផ្តើម និងមុខមាត់របស់វៀតណាមក្នុងការចូលរួមសមាហរណកម្មអន្តរជាតិផងដែរ។ នេះជាព័ត៌មានគួរឲ្យកត់សម្គាល់ក្នុងពិធីបើកសប្តាហ៍ពាណិជ្ជសញ្ញាវៀតណាមឆ្នាំ ២០២៤ និងវេទិកាអន្តរជាតិពាណិជ្ជសញ្ញាវៀតណាមឆ្នាំ ២០២៤ ដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរៀបចំឡើង នាព្រឹកថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ។

យោងតាមការវាយតម្លៃរបស់ស្ថាប័នប្រឹក្សាការវាយតម្លៃពាណិជ្ជសញ្ញាឈានមុខគេលើពិភពលោក - Brand Finance ពាណិជ្ជសញ្ញារបស់វៀតណាមមានអត្រាកំណើន ១០២% ក្នុងដំណាក់កាល ២០១៩-២០២៣។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានឲ្យដឹងថា៖ តម្លៃនៃពាណិជ្ជសញ្ញាវៀតណាមបានបញ្ជាក់ពីកិត្យានុភាពរបស់ខ្លួន និងឋានៈខ្ពស់កាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនោះ បង្ហាញពីគំនិតផ្តួចផ្តើម និងមុខមាត់របស់វៀតណាមក្នុងការចូលរួមសមាហរណកម្មអន្តរជាតិ រួមចំណែកលើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងជិតស្និទ្ធរវាងពាណិជ្ជសញ្ញាជាតិជាមួយពាណិជ្ជសញ្ញាផលិតផល និងពាណិជ្ជសញ្ញាសហគ្រាស ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ

ក្នុងក្របខ័ណ្ឌនៃ សប្តាហ៍ពាណិជ្ជសញ្ញាជាតិវៀតណាម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានសម្របសម្រួលជាមួយស្ថាប័ននានារៀបចំវេទិកាអន្តរជាតិពាណិជ្ជសញ្ញាវៀតណាមឆ្នាំ ២០២៤ ដោយប្រធានបទ៖ លើកកំពស់គុណតម្លៃស្នូល។ នៅក្នុងវេទិកានេះ ប្រតិភូបានពិភាក្សាអំពីដំណោះស្រាយដើម្បីបង្កើនតម្លៃស្នូលនៃពាណិជ្ជសញ្ញាជាតិ; លើកកំពស់កម្លាំង បង្កើនតម្លៃផលិតផល Made in Vietnam

តាម VOV5 - វិទ្យុសំឡេងវៀតណាម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅគុយបា លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល ស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា (CIPI) បានសង្កត់ធ្ងន់លើអត្ថន័យ ទ្វេដង នៃទិវាជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ សម្រាប់វៀតណាម និងពិភព លោក។

Top