ពិធីបើកដ៏ឧឡារិកនៃមហាសន្និបាតទូទាំងប្រទេសលើកទី៩ នៃសមាគមកសិករវៀតណាម ។ រូបថត៖ VNAមហាសន្និបាតមានការចូលរួមពីគណៈប្រតិភូឆ្នើមចំនួន ៦០០នាក់ ដែលតំណាងឱ្យកម្មាភិបាល សមាជិក និងប្រជាកសិករជិត ១០លាននាក់ទូទាំងប្រទេស។
លោក Tran Cam Tu សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស អញ្ជើញថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត។ រូបថត៖ VNA
សមមិត្ត Luong Quoc Doan សមាជិកនៃគណៈកម្មាការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមនៃសមាគមន៍កសិករវៀតណាម អាណត្តិ ២០២៥ - ២០៣១ អញ្ជើញថ្លែងសុន្ទរកថា ។ រូបថត៖ VNA
នៅក្នុងសុន្ទរកថាបើកមហាសន្និបាត ប្រធានមជ្ឈិមសមាគមកសិករវៀតណាម លោក Luong Quoc Doan បានមានប្រសាសន៍ ថា បច្ចុប្បន្ននេះ មានគ្រួសារកសិករជាង ៣,៤លានគ្រួសារលើទូទាំងប្រទេស ដែលទទួលបានកិត្តិនាម កសិករធ្វើផលិតកម្ម អាជីវកម្មពូកែ ដោយមានគំរូផលិតកម្មជិត ៥០០០ ដែលបានអនុវត្តន៍វិទ្យាសាស្ត្រ បច្ចេកទេស និងជីវបច្ចេកវិទ្យា... កសិករក៏បានចូលរួមក្នុងការអនុវត្តកម្មវិធីគោលដៅជាតិជាច្រើនផងដែរ ដូចជា៖ សាងសង់គំរូការពារបរិស្ថានចំនួន ១១.១២៥; សាងសង់ថ្មីនិងជួសជុលផ្លូវជនបទ និងប្រឡាយធារាសាស្ត្រជាង ៣.៥០០គីឡូម៉ែត្រ...
សមមិត្ត Bui Thi Thom អនុប្រធាននៃគណៈកម្មាធិការមជ្ឈិមនៃសមាគមកសិករវៀតណាម បានរាយការណ៍នូវប៉ុន្មានថ្ងៃធ្វើនៃមហាសន្និបាតនេះ។ រូបថត៖ VNA
អញ្ជើញថ្លែងសុន្ទរកថាដឹកនាំមហាសន្និបាត លោក Tran Cam Tu សមាជិកអចិន្ត្រៃយ៍នៃគណៈលេខាមជ្ឈិមបក្ស បានសង្កត់ធ្ងន់ថា កសិករបន្តជា «មូលដ្ឋានគ្រឹះ» នៃសេដ្ឋកិច្ច ដោយរួមចំណែកដល់ការធានាសន្តិសុខស្បៀងអាហារ និងនាំវៀតណាមក្លាយជាប្រទេសនាំចេញផលិតផលកសិកម្មឈានមុខគេ។ សមាជិកអចិន្ត្រៃយ៍គណៈលេខា លោក Tran Cam Tu បានស្នើថា៖
សមមិត្ត Bui Thi Minh Hoai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងសមមិត្ត Ha Thi Nga សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធាន និងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រគល់ផ្កាអបអរសាទរគណៈកម្មាធិការមជ្ឈិមនៃសមាគមកសិករវៀតណាម និតីកាល ៩ អាណត្តិ២០២៦-២០៣១។ រូបថត៖ VNA
“បន្តផ្លាស់ប្ដូរការរៀបចំ និងវិធីសាស្ត្រប្រតិបត្តិការរបស់សមាគម ឆ្ពោះទៅរកការបង្រួម មានប្រសិទ្ធភាព និងខិតមកជិតមូលដ្ឋាន; បង្កើនគុណភាពជួរបុគ្គលិក។ ដាក់ប្រជាកសិករជាចំណុចស្នូល គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មតាមខ្សែសង្វាក់តម្លៃ; ជំរុញការផ្លាស់ប្តូរឌីជីថល លើកកំពស់គុណភាពផលិតផល និងបំពេញតម្រូវការទីផ្សារ។ អនុវត្តន៍កម្មវិធី និងគម្រោងអភិវឌ្ឍន៍កសិកម្ម និងជនបទប្រកបដោយប្រសិទ្ធភាព; គាំទ្រដល់កសិករក្នុងការទទួលបានធានារ៉ាប់រង ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពផងដែរ”៕