នាព្រឹកថ្ងៃទី ១១ ខែមិថុនា នៅអគាររដ្ឋសភា (ទីក្រុងហាណូយ) ការិយាល័យនយោបាយ គណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានរៀបចំសន្និសីទទូទាំងប្រទេស ដើម្បីសិក្សា រៀនសូត្រ ជ្រួតជ្រាប និងអនុវត្តន៍សេចក្តីសម្រេចចិត្តលេខ ៦ ចុះថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ របស់ការិយាល័យនយោបាយ ស្តីពីការអនុវត្តគោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី ១៤។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។ អញ្ជើញចូលរួមសន្និសីទនេះក៏មានវត្តមាន នាយករដ្ឋមន្ត្រី លោក Le Minh Hung ប្រធានរដ្ឋសភា លោក Tran Thanh Man សមាជិកអចិន្ត្រៃយ៍នៃគណៈលេខា លោក Tran Cam Tu ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស រដ្ឋ និងប្រតិភូចំនួន ៨០០ នាក់ផងដែរ។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំសន្និសីទ។ (រូបថត៖ VNA)
ថ្លែងសុន្ទរកថាដឹកនាំនៅសន្និសីទ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានសង្កត់ធ្ងន់ថា នៅពេលដែលប្រទេសជាតិឈានចូល យុគសម័យអភិវឌ្ឍន៍ថ្មី កិច្ចការបរទេសត្រូវបានកំណត់ថា ជាកិច្ចការ "សែនសំខាន់ និងជាប្រចាំ" ដោយដើរតួនាទីត្រួសត្រាយក្នុងការការពារមាតុភូមិតាំងពីដំបូងទីនិងពីចម្ងាយ និងបង្កើតបរិយាកាសអន្តរជាតិអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ កិច្ចការបរទេសត្រូវតែអភិវឌ្ឍន៍យ៉ាងស័ក្តិសម នឹងឋានៈនិងអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិ ដោយរួមចំណែកដល់ការអះអាងនូវរូបភាពប្រទេសវៀតណាមឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព សហប្រតិបត្តិការ និងមានការទទួលខុសត្រូវ។ មូលដ្ឋានគ្រឹះនៃកិច្ចការបរទេសគឺស្វ័យភាពយុទ្ធសាស្ត្រ និងភាពធន់របស់ប្រជាជាតិ ដោយធានាផលប្រយោជន៍ខ្ពស់បំផុតសម្រាប់ប្រទេសនិងប្រជាជាតិ ដាក់ប្រជាជនជាស្នូលនៃគោលនយោបាយទាំងអស់ ហើយចាត់ទុកការចូលរួមចំណែកដល់សហគមន៍អន្តរជាតិជាការទទួលខុសត្រូវ។