• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ចំណុចសំខាន់ៗ

នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង៖ ប្តេជ្ញាចិត្តសម្រេចគោលដៅកំណើនពីរខ្ទង់ប្រកបដោយចីរភាព

ក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិមបានរៀបចំពិធីបំផុសចលនាប្រឡងប្រណាំង "ប្តេជ្ញាចិត្តសម្រេចគោលដៅកំណើនពីរខ្ទង់ប្រកបដោយចីរភាព ដំណាក់កាល ២០២៦ - ២០៣០"។
នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិម អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីបំផុស។ រូបថត៖ VNA

សំដៅអបអរសាទរខួបលើកទី ៧៨ ទិវាលោកប្រធានហូជីមិញចេញសេចក្តីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិ (១១ មិថុនា​ ១៩៤៨ - ១១ មិថុនា ២០២៦) នាព្រឹថ្ងៃទី ១៣ ខែមិថុនា នៅទីក្រុង ហូជីមិញ ក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិមបានរៀបចំពិធីបំផុសចលនាប្រឡងប្រណាំង "ប្តេជ្ញាចិត្តសម្រេចគោលដៅកំណើនពីរខ្ទង់ប្រកបដោយចីរភាព ដំណាក់កាល ២០២៦ -២០៣០"។ ពិធីត្រូវបានផ្សាយផ្ទាល់ទៅកាន់ទីតាំងខេត្ត និងទីក្រុងចំណុះមជ្ឈិម។

នាយករដ្ឋមន្ត្រីលោក ឡេ មិញ ហ៊ឹង បំផុសចលនាប្រឡងប្រណាំ។ រូបថត៖ VNA

អញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅក្នុងពិធីបំផុស នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-កោតសរសើរមជ្ឈិម បានមានប្រសាសន៍ថា ដើម្បីសម្រេចបានកំណើនពីរខ្ទង់ប្រកបដោយចីរភាព ត្រូវការមាន "ចក្ខុវិស័យយុទ្ធសាស្ត្រ - ការត្រិះរិះបែបទម្លុះទម្លាយ - សកម្មភាពម៉ឹងមាត់ - កំណើនប្រកបដោយចីរភាព - ប្រជាជន​សុភមង្គល"។

ទិដ្ឋភាពនៃកម្មវិធីនេះ។ រូបថត៖ VNA

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសង្ឃឹមថា ប្រជាជនម្នាក់ៗ នឹងចាត់ទុកការប្រឡងប្រណាំងជាសកម្មភាពស្ម័គ្រចិត្ត ជាតម្រូវការដែលជំរុញដោយខ្លួនឯង ដែលកើតចេញពីកិច្ចការតូចបំផុត; ពីការធ្វើការងារប្រចាំថ្ងៃ ឱ្យកាន់តែប្រសើរឡើង មានភាពច្នៃប្រឌិតក្នុងការងារ និងទំនួលខុសត្រូវចំពោះ សហគមន៍; ដើម្បីបុគ្គលម្នាក់ៗនឹងក្លាយជាស្នូលដែលរីកសាយភាយ រួមចំណែកប្រកបដោយចីរភាព និងសកម្មដល់ការអភិវឌ្ឍប្រទេសទាំងមូល។ យើងជឿជាក់ថា ចលនាប្រឡងប្រណាំងនឹងបង្កើតសន្ទុះថ្មី កម្លាំងចលករថ្មី ដាស់ស្មារតីនៃការពឹងផ្អែកលើខ្លួនឯង ស្មារតីនៃការច្នៃប្រឌិត និងសេចក្តីប្រាថ្នាក្នុងការចូលរួមចំណែកដល់ការកសាងប្រទេសមួយដែលកាន់តែរីកចម្រើន វិបុលភាព អរិយ្យធម៌ និងសុភមង្គល។ ដោយស្មារតីនោះ ខ្ញុំបានបំផុសចលនាប្រឡងប្រណាំង "ប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវគោលដៅកំណើនពីរខ្ទង់ប្រកបដោយចីរភាព ដំណក់កាល ២០២៦-២០៣០"»។

ពិធីបំផុសចលនាប្រឡងប្រណាំង "ប្តេជ្ញាចិត្តសម្រេចគោលដៅកំណើនពីរខ្ទង់ប្រកបដោយចីរភាព ដំណាក់កាល ២០២៦-២០៣០"។ រូបថត៖ VNA

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អំពាវនាវឱ្យមានការប្រឡងប្រណាំងដើម្បីលើកកម្ពស់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង...។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ក៏សង្កត់ធ្ងន់លើការលើកកម្ពស់ការសន្សំសំចៃ និងការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ; ពង្រឹងនិងបង្រើនវិស័យការពារជាតិ សន្តិសុខ និងកិច្ចការបរទេស; អភិវឌ្ឍន៍តម្លៃវប្បធម៌; លើកកំពស់គុណភាព ប្រសិទ្ធភាពនៃការអប់រំ និងការថែទាំសុខភាព; ធានាការពារបរិស្ថាន និងសុខុមាលភាពសង្គម; ទប់ស្កាត់ការខ្ជះខ្ជាយ ភាពគ្មានប្រសិទ្ធភាព និងការវិនិយោគដែលខ្ចាត់ខ្ចាយ៕

តាម​ vovworld.vn/km-KH

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម លើកឡើងទិសដៅសំខាន់ៗចំនួន ៥ សម្រាប់កិច្ចការបរទេស

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម លើកឡើងទិសដៅសំខាន់ៗចំនួន ៥ សម្រាប់កិច្ចការបរទេស

 កិច្ចការបរទេសត្រូវតែអភិវឌ្ឍន៍យ៉ាងស័ក្តិសម នឹងឋានៈនិងអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិ ដោយរួមចំណែកដល់ការអះអាងនូវរូបភាពប្រទេសវៀតណាមឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព សហប្រតិបត្តិការ និងមានការទទួលខុសត្រូវ។

Top