កិត្តិយសនិងមោទនភាព៥០ឆ្នាំ ដែលបានដាក់ឈ្មោះ តាមឈ្មោះលោកអ៊ំហូ៖ ទីក្រុងហូជីមិញ តែងតែនាំមុខផ្លាស់ប្តូរថ្មី បង្កើតកម្លាំងចលករកំណើន សម្រាប់ជាតិ

កិត្តិយសនិងមោទនភាព៥០ឆ្នាំ ដែលបានដាក់ឈ្មោះ តាមឈ្មោះលោកអ៊ំហូ៖ ទីក្រុងហូជីមិញ តែងតែនាំមុខផ្លាស់ប្តូរថ្មី បង្កើតកម្លាំងចលករកំណើន សម្រាប់ជាតិ

 

ឆ្នាំ​២០២៦ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ទីក្រុងហូជីមិញ ​ប្រារព្ធរំលឹក​ខួប​អនុស្សាវរីយ៍​លើកទី៥០ឆ្នាំ​ ដែល​​ទីក្រុង​​ទទួល​បាន​​កិត្តិយសដាក់​​​​ឈ្មោះ​តាមឈ្មោះ​​​លោក​ប្រធាន​ ហូជីមិញ ដ៏អស្ចារ្យ (យោង​តាម​​សេចក្តី​សម្រេច ​របស់​រដ្ឋសភា ​ស្តីពី​ការ​ដាក់​ឈ្មោះជា​ផ្លូវការ ទីក្រុងសាយ​ហ្គន - យ៉ាឌិញ ទៅ​ជា​ទីក្រុង​ហូជីមិញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ​១៩៧៦ ក្នុង​សម័យប្រជុំ​លើក​ទី​១ រដ្ឋសភា នីតិកាល​ទី៦)។​

រយៈពេល៥០​ឆ្នាំកន្លងមកនេះ ទីក្រុងហូជីមិញបានពង្រីកប្រពៃណីបដិវត្តន៍ ស្មារតី​អត់ធន់ សកម្ម ច្នៃប្រតិដ្ឋ​ និង​មនោសញ្ចេតនា។​ ជំនះ​​រឹងមាំឆ្លងកាត់​​​រាល់​ការ​​​លំបាក និង​​បញ្ហាប្រឈមនានា ដើម្បី​ឈានឡើង​យ៉ាង​ខ្លាំងក្លា​។ ជាមួយ​នឹង​ការ​គិតគូរ​ផ្លាស់ប្តូរថ្មី និង​មហិច្ឆតា​ឈាន​ឡើង ទីក្រុង​សម្រេច​បាន​ ការ​អភិវឌ្ឍ​យ៉ាងលេចធ្លោ ទាំងទំហំ និង​គុណភាព​នៃកំណើន។

រយៈពេល៥០​ឆ្នាំ​កន្លងមក ទីក្រុងតែងតែលើកកម្ពស់ស្មារតីនាំមុខ​ ស្មារតី ​ហ៊ាន​គិត ចេះ​ធ្វើ ហ៊ាន​ទទួលខុសត្រូវ ដើម្បី​ផលប្រយោជន៍​រួម​។ នេះ​ជា​ប្រភព​ដើម នៃគំនិតផ្តួចផ្តើមរបកគំហើញ​​ ដោយ​រួម​ចំណែក​ជាក់ស្តែង​ដល់​ចរន្ត​នៃការផ្លាស់ប្តូរ​ថ្មី និងធ្វើឱ្យល្អឥតខ្ចោះនូវស្ថាប័នអភិវឌ្ឍន៍របស់ប្រទេស។ ក្នុងឱកាសនេះ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានធ្វើបទសម្ភាសន៍​ជាមួយ​ សមមិត្ត ង្វៀន​ វ៉ាន់​ដឿក​ (Nguyen Van Duoc) សមាជិក​គណៈកម្មាធិការ​មជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្ស​ទីក្រុង ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ អំពី​ចំណុច​លេចធ្លោ ដែល​ទីក្រុង​សម្រេច​បាន​ក្នុងរយៈពេល​៥០ឆ្នាំ បាន​ដាក់​ឈ្មោះ​ជា​ផ្លូវការ​ តាម​ឈ្មោះ​​លោក​អ៊ំហូ​ជា​ទីគោរព​។


ទីក្រុងហូជីមិញដ៏ស្រស់បំព្រងនៅតាមដងទន្លេសាយហ្គន (Saigon)។ រូបថត៖ គីមកឿង​

 

អ្នកសារព័ត៌មាន៖ ជាបឋម សូមថ្លែងអំណរគុណចំពោះ អនុលេខា​គណៈកម្មាធិការ​បក្សទីក្រុង និងជា​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ​ លោក ង្វៀន​ វ៉ាន់​ដឿក ដែល​បាន​ផ្តល់​បទសម្ភាសន៍នេះ ដល់ VNA។ ក្នុង​ឱកាសរំលឹកខួបអនុស្សវរីយ៍​លើកទី​៥០​ឆ្នាំ នៃ​ទីក្រុង​ដែល​បាន​ដាក់​ឈ្មោះ តាមឈ្មោះ​​លោក​អ៊ំ សូម​លោក​ប្រាប់​យើង​ខ្ញុំ​អំពី​សមិទ្ធផល​លេចធ្លោ​ លើ​វិស័យ​សេដ្ឋកិច្ច - សង្គម ធានាការពារជាតិ - សន្តិសុខ កសាង និង​ការ​អភិវឌ្ឍ​ ដែល​ទីក្រុងហូជីមិញ សម្រេចបានក្នុងរយៈពេល​៥០ឆ្នាំ​កន្លង​មក​នេះ?

លោក ង្វៀន​ វ៉ាន់​ដឿក ៥០ឆ្នាំចាប់តាំងពីថ្ងៃទីក្រុងសាយ​ហ្គន - យ៉ាឌិញ បាន​​ដាក់​ឈ្មោះជាផ្លូវការ តាម​ឈ្មោះ​លោកប្រធាន​​ហូជីមិញ ជា​ដំណើរ​ប្រវត្តិសាស្ត្រ​​ដ៏គួរឱ្យ​មាន​មោទនភាព​មួយ។ ទីក្រុង​ហូជីមិញ បាន​ពង្រីក​ប្រពៃណី​​បដិវត្តន៍ ស្មារតីអត់ធន់ សកម្ម ច្នៃប្រតិដ្ឋ​ និង​មនោសញ្ចេតនា ជំនះ​រឹងមាំ​ឆ្លងកាត់​​​រាល់ការ​លំបាក និងបញ្ហាប្រឈមនានា ដើម្បី​ឈាន​ឡើង​យ៉ាង​ខ្លាំងក្លា​។ សមិទ្ធិផលគ្រប់ជ្រុងជ្រោយ លើវិស័យសេដ្ឋកិច្ច​សង្គម និង​ការ​ពារ​ជាតិ - សន្តិសុខ មិន​ត្រឹមតែ​ផ្លាស់ប្តូរ​សោភ័ណ​ភាព​ទីក្រុង​​​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​អះអាងយ៉ាងរឹងមាំនូវ​ទីជំហរ​ និងតួនាទី​នាំមុខ​​សេដ្ឋកិច្ច ប៉ូស្តិ៍​​កំណើន និង​ជា​​មជ្ឈមណ្ឌល​​ធំ​ផ្នែក​ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និង​វិទ្យាសាស្ត្រ - បច្ចេកវិទ្យា​របស់​ប្រទេស​ទាំងមូល​ផង​ដែរ។

ផ្នែកសេដ្ឋកិច្ច៖ ជាមួយនឹង​ការគិតគូរផ្លាស់ប្តូរថ្មី មហិច្ឆតា​ឈាន​​ឡើង​ ទីក្រុង​បានសម្រេច​នូវជំហានអភិវឌ្ឍន៍​ដ៏លេចធ្លោ ទាំងទំហំ និង​គុណភាព​កំណើន​។ ដើរ​​ឡើង​ពី​អត្រាកំណើន ជាមធ្យម​ត្រឹមតែ ០,៩១%/ឆ្នាំ ក្នុង​ដំណាក់​កាល ១៩៧៦ - ១៩៨០ ទីក្រុង​មាន​ការ​រីក​ចម្រើន​យ៉ាង​អស្ចារ្យ បន្ទាប់​ពី​ការផ្លាស់ប្តូរថ្មី ​ដោយ​សម្រេចបាន ១២,៦២%/ឆ្នាំ ក្នុង​ដំណាក់កាល ១៩៩១ - ១៩៩៥។ ត្រឹម​ឆ្នាំ​២០២៥ GRDP របស់​ទីក្រុង​ប៉ាន់​ស្មាន​ នឹង​កើន​ឡើង​ ៨,០៣% ដែល​រួមចំណែក​ប្រហែល ១/៤ នៃ GDP ទូទាំង​ប្រទេស (ដោយ​ឡែកត្រឹម ៣ ខែដំបូង នៃឆ្នាំ​២០២៦ កំណើនឈាន​ដល់ ៨,២៧%)។​ រចនាសម្ព័ន្ធ​សេដ្ឋកិច្ច បានផ្លាស់ប្តូរទៅរកភាព​ទំនើប ជាមួយ​​វិស័យ​សេវាកម្ម​មាន​ចំនួន​ជាង​ ៥២%។

 

 

 

ជាពិសេស ចាប់តាំងពីច្បាប់ស្តីពីការវិនិយោគបរទេស បានប្រកាសឱ្យប្រើ​ប្រាប់​ នៅចុងឆ្នាំ១៩៨៧ ទីក្រុងហូជីមិញតែងតែជា មេដែកឈានមុខ ក្នុងប្រទេស ក្នុងការទាក់ទាញ FDI ដែលមានគម្រោង FDI ចំនួន ២០.២៥៩ ដោយមានទុនសរុបជិត ១៤២ ពាន់លានដុល្លារអាមេរិក មក​ពី ១៥២ ប្រទេស និងដែនដី ហើយនៅឆមាសទីមួយនៃឆ្នាំ២០២៦ ទីក្រុងនេះទាក់ទាញដោយជោគជ័យទុន FDI ជាង ៦,៨ ពាន់លានដុល្លារ ដែលសម្រេចបាន ៦២% នៃផែនការប្រចាំឆ្នាំ។​ វិស័យ FDI មានប្រហែល ២០% នៃការវិនិយោគសង្គមសរុប និងច្រើនជាង ៥០% នៃ​តម្លៃ​ចំណូលនាំចេញ។ បច្ចុប្បន្ន ទីក្រុងនេះ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិដ៏ធំបំផុត ព្រមទាំងជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងប្រមូលផ្តុំធនធានមនុស្សគុណភាពខ្ពស់របស់ប្រទេសជាតិ។

ផ្នែកកសាង និងអភិវឌ្ឍន៍ទីក្រុង៖ យើង​បាន​ឃើញ​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំងក្លា ដែល​ជា​ជំហានរបត់​មួយ។ ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍​កាន់តែ​មាន​ភាព​ស៊ីសង្វាក់​គ្នា និង​ទំនើប ជាមួយនឹងសំណង់ប្រវត្តិសាស្ត្រដូច​ជា៖ មហាវិថី ង្វៀន​ វ៉ាន់​ឡិញ​ មហាវិថី ដុងតី​ ផ្លូវរូងក្រោម​ទន្លេសាយ​ហ្គន​​ ស្ពានភូមី​ ព្រម​ទាំង​បណ្តាញ​ផ្លូវ​ក្រវាត់​ក្រុង និងផ្លូវ​ល្បឿនលឿន​តភ្ជាប់តំបន់​បិទជិត​។ ចំណុច​លេច​ធ្លោ​ជាប្រវត្តិសាស្ត្រ គឺការ​ដាក់ឱ្យដំណើរការ​ជាផ្លូវការ នូវរថ​ភ្លើង Metro លេខ១ (Ben Thanh - Suoi Tien) នៅចុងឆ្នាំ​២០២៤ ដែល​បើក​យុគសម័យថ្មី សម្រាប់ការដឹកជញ្ជូន​សាធារណៈទំនើប​។ ទន្ទឹមនឹង​នោះ តំបន់​ទីក្រុង​គំរូ​ដូចជា ភូមីហឹង ធូធីម រួមជាមួយ​នឹងប្រព័ន្ធតំបន់កែច្នៃ​នាំចេញ តំបន់​ឧស្សាហកម្ម និងតំបន់បច្ចេកវិទ្យា​ខ្ពស់ ​បង្កើតបាន​​ទីក្រុង​ហូជីមិញ​ដ៏​ស៊ីវិល័យ​ ទំនើប និង​ត្រៀមខ្លួន​ជាស្រេច សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​អន្តរជាតិ​ទូលំទូលាយ​។

 

ពិធីបុណ្យប៉េង​ប៉ោងខ្យល់ នៅតាម​មាត់ទន្លេសាយហ្គន។ រូបថត៖ កាសែតរូបភាពវៀតណាម

ផ្នែកវប្បធម៌ - សង្គម៖ ទីក្រុង​តែងតែ​យល់ច្បាស់​នូវ​ទស្សនាទាន​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ត្រូវ​តែដើរ​ទន្ទឹមគ្នា​ជាមួយ​នឹងវឌ្ឍនភាព និង​យុត្តិធម៌សង្គម ដោយ​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ​។ ប្រព័ន្ធ​នយោបាយ​ទាំងមូល បាន​ផ្តោត​លើការថែរក្សា​សុខុមាលភាព​សង្គម លើកកម្ពស់គុណភាព​ជីវិត របស់​ប្រជាជន​ អភិវឌ្ឍការ​អប់រំ និងការថែទាំសុខភាព​។ ការដែល​ផ្តល់​កិត្តិយស​របស់​អង្គការ​យូណេស្កូ (UNESCO) ដល់ទីក្រុងនេះ​ថា ជា ទីក្រុង​សិក្សា​សកល​នៅឆ្នាំ​២០២៤ និង​ការ​បង្កើត​ជា​បណ្តើរៗ នូវ​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​ប្រកប​ដោយគុណភាពខ្ពស់ នៃតំបន់​អាស៊ាន គឺជា​តឹតតាង​ជាក់ស្តែង​នៃ​ទិសដៅដ៏​ត្រឹមត្រូវ​នេះ។

​ផ្នែកការពារជាតិ - សន្តិសុខ៖ ទីក្រុង​តែងតែរក្សាបាន​​ស្ថិរភាព​នយោបាយ ធានា​សន្តិសុខ​សណ្តាប់ធ្នាប់សង្គម នៅ​គ្រប់ស្ថានភាព។ ទម្រង់​ការ​ពារ​ជាតិ​ទូទាំង​ប្រជាជន ផ្សារ​ភ្ជាប់ជាមួយនឹង​ទម្រង់សន្តិសុខ​ប្រជាជន និង ទម្រង់​យុទ្ធសាស្រ្ត​​​​បេះដូង​ប្រជាជនកំពុង​បានកសាង​កាន់តែ​រឹងមាំ។​ ប្រសិទ្ធភាព​​ប្រតិបត្តិការ នៃ​រដ្ឋអំណាច​ពីរ​ថ្នាក់​​បានលើកកម្ពស់ ដោយ​បង្កើត​ជា​បរិយាកាស​​សុវត្ថិភាព និង​រលូន ដើម្បី​ឱ្យ​ទីក្រុង​អភិវឌ្ឍ​ប្រកប​ដោយ​ល្បឿន​លឿន​ និង​និរន្តរភាព។

 

ប្រជាជន និងភ្ញៀវទេសចរ​យ៉ាងច្រើនកុះករ មកទស្សនា និងកម្សាន្ត នៅវិថីថ្មើរ​ជើង Nguyen Hue ក្រោម​ពន្លឺថ្ងៃលិច​ដ៏ស្រស់បំព្រង ​​លេចធ្លោ​នៅខាងមុខ គឺកាំជ្រួច​​ទឹកផ្កាឈូក និងអគារគណៈកម្មាធិការប្រជាជនទីក្រុង។ រូបថត៖ គីមកឿង​​

អាចបញ្ជាក់បានថា សមិទ្ធិផលដ៏អស្ចារ្យក្នុងរយៈពេល៥០ឆ្នាំ​ កន្លងមកនេះ មិនមែន​កើតឡើង​ដោយឯកឯង​នោះទេ។ នោះ​គឺជា​ការ​បង្រួប​បង្រួម​ពី​ការ​សន្យាដ៏​ពិសិដ្ឋ មហិច្ឆតា​ដ៏មុត​ស្រួច និង​ការប្តេជ្ញាចិត្ត​ប្រកប​ដោយ​ការ​ទទួលខុស​ត្រូវ នៃ​គណៈកម្មាធិការបក្ស និង​រដ្ឋអំណាច​គ្រប់​ជំនាន់​។ ជាតំណាង​នៃស្មារតី​ មហាសាមគ្គីភាព ឆន្ទៈនៃការពឹងផ្អែក​លើខ្លួនឯង និងភាព​រឹងមាំរបស់​ប្រជាជនទីក្រុង។ នេះគឺជា​ចំណុច​ទ្រទ្រង់ និង​ជា​មូលដ្ឋាន​គ្រឹះដ៏​រឹងមាំ សម្រាប់ទីក្រុង​ហូជីមិញ ដើម្បី​បន្តការលោតផ្លោះ​ និង​ឈាន​ទៅ​មុខ​យ៉ាងរឹងមាំ ក្នុងយុគសម័យថ្មី - យុគសម័យ​នៃ​ការ​ឈាន​ឡើង របស់​ប្រជាជាតិ​។

 


អ្នកសារព័ត៌មាន៖ ក្នុងរយៈពេល៥០​ឆ្នាំកន្លងមកនេះ ទីក្រុង​ហូជីមិញ បាន​បញ្ជាក់​ពី​តួនាទីឈានមុខ ក្នុងការបង្កើត​ស្ថាប័នអភិវឌ្ឍន៍។ ទីក្រុង​ដើរតួជា "បន្ទប់​ពិសោធន៍​គោលនយោបាយ" (sandbox) ដើម្បី​សាកល្បង​នូវ​គោលនយោបាយ​ថ្មី និងយន្តការ​របកគំហើញ​ឆ្នើម ដែល​ពីនោះ​អាច​សង្ខេប​ពី​ការ​អនុវត្ត​ជាក់ស្តែង និង​ធ្វើឱ្យ​ល្អឥត​ខ្ចោះ​នូវប្រព័ន្ធ​ច្បាប់​ទូទៅ សម្រាប់​ប្រទេស​ទាំងមូល​។ តើលោកអាចចែករំលែក អំពីយន្តការ និង​គោលនយោបាយ​​អាទិភាព​​​របកគំហើញ​ការ​អភិវឌ្ឍ សម្រាប់​​ទីក្រុង​ហូជីមិញ នាពេលថ្មីៗនេះ និងពេល​ខាងមុខ​បាន​ទេ?

លោក ង្វៀន​ វ៉ាន់​ដឿក ពិតប្រាកដណាស់! ប្រវត្តិសាស្ត្រ៥០​ឆ្នាំ​កន្លងមក​នេះ បាន​បង្ហាញ​ថា​៖ ទីក្រុង​ហូជីមិញ មិនត្រឹមតែ​ទទួល​ភារកិច្ច​ជាអ្នកនាំមុខ​សេដ្ឋកិច្ច​ប៉ុណ្ណោះទេ ថែមទាំងមាន​ទំនួលខុសត្រូវ​ជា បន្ទប់​ពិសោធន៍​គោលនយោបាយ​​ របស់​ប្រទេសទាំងមូល​ផងដែរ​។ ទីនេះ​គឺជា​ប្រភព​ដើម​នៃ​ស្មារតី​ផ្លាស់ប្តូរ​ថ្មី ជា​កន្លែងដែល​ក្លាហាន បំបែក​របាំងបើកផ្លូវ សម្រាប់​ផលិតកម្ម​មុនឆ្នាំ១៩៨៦ ត្រួសត្រាយ​ទម្រង់​តំបន់កែច្នៃនាំចេញតឹនធ្វឹន​ (Tan Thuan) ដំបូង​គេ​ នៅឆ្នាំ​១៩៩១ និងជា​អ្នក​នាំមុខ​បង្កើត​និមិត្តសញ្ញា​បច្ចេកវិទ្យា​ខ្ពស់ ទីក្រុងទំនើប​លំដាប់​អន្តរជាតិ។

មិនឈប់ត្រឹម​សេដ្ឋកិច្ចទេ ការ​គិត​គូរ​របស់​ទីក្រុង តែងតែ​ប្រកប​ដោយ​ស្មារតី​មនុស្សធម៌ ជាមួយ​នឹង​កម្មវិធី លុបបំបាត់​ភាពអត់​ឃ្លាន និង​កាត់​បន្ថយ​ភាព​ក្រីក្រ​និងចលនាកសាង​ផ្ទះ​មនោសញ្ចេតនា ក្លាយ​ជា​គំរូ​សុខុមាលភាព ដែល​រីករាល​ដាល​ទូទាំង​ប្រទេស​។ ផលផ្លែ​ទាំងនោះ - ចាប់ពី​ទំហំ GRDP ក្នុង​ឆ្នាំ២០២៥ ​ដែលប៉ាន់ស្មានថានឹង​កើនឡើង ៨,០៣% (រួមចំណែក​ ២៣,១% នៃ GDP ទូទាំង​ប្រទេស)​ រហូតដល់ពានរង្វាន់ ទីក្រុងសិក្សាសកលរបស់អង្គការយូណេស្កូ - មិនមែនកើតឡើងដោយឯកឯងទេ។ វាគឺ​ជា​ការ​បង្រួប​បង្រួម​ នៃភាពក្លាហាន មហិច្ឆតា​នៃ​ថ្នាក់ដឹកនាំ​គ្រប់​ជំនាន់ និង​ជា​និមិត្តរូប​ដ៏កម្រ សម្រាប់ស្មារតី មហាសាមគ្គីភាព ឆន្ទៈ​នៃ​ការ​ពឹង​ផ្អែក​លើខ្លួន​ឯង​ និងភាពរឹងមាំ​របស់ជនរួមជាតិ​ ជាង ១០ លាននាក់ ​​បង្កើត​​បាន​ជា​ចំណុច​ទ្រទ្រង់​ដ៏រឹងមាំ សម្រាប់ទីក្រុង ដើរតួ​ជាអ្នក​នាំមុខ​ឈាន​ចូល​យុគសម័យ នៃ​ការ​ឈាន​ឡើង របស់​ប្រជាជាតិ។

 

ទិដ្ឋភាព​ទូទៅនៃតំបន់មជ្ឈមណ្ឌល​ទីក្រុង​ហូជីមិញ នៅតាមដងទន្លេសាយ​ហ្គន ជា​មួយនឹង​អគារ Landmark 81 ដែល​ជានិមិត្តរូបនៃការអភិវឌ្ឍ​ប្រកបដោយភាពស្វាហាប់ នៃ​ទីក្រុង​សេដ្ឋកិច្ច​ដ៏ធំបំផុត របស់វៀតណាម។ ទីក្រុងនេះ កំពុងឆ្ពោះទៅរកគោលដៅ​ក្លាយជាមជ្ឈមណ្ឌល​ហិរញ្ញវត្ថុអន្តរជាតិ​ក្នុងតំបន់។ រូបថត៖ គីមកឿង​

បច្ចុប្បន្ន ទីក្រុង​កំពុងប្រមូលផ្តុំ​កម្លាំងអនុវត្តឧបករណ៍​ស្ថាប័នឆ្នើម ពីរដ្ឋ​សភា (ដូច​ជា សេចក្តី​សម្រេចលេខ 98/2023/QH15 និង​លេខ 260/2025/QH15 របស់​រដ្ឋសភា ស្តីពីយន្តការ និងគោលនយោបាយ​ពិសេស​។ សេចក្តី​សម្រេច​លេខ 188/2025/QH15 ស្តីពីរបកគំហើញ​ប្រព័ន្ធផ្លូវរថភ្លើង​​ទីក្រុង និង​សេចក្តី​សម្រេច​លេខ 222/2025/QH15 ស្តីពី​ការ​កសាង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​) ដើម្បីបង្កើត​កម្លាំងចលករលោតផ្លោះ​ថ្មី។

 

ក្នុងដំណាក់កាល​ខាងមុខ ដោយ​យល់ច្បាស់នូវ​សេចក្តីសម្រេច​លេខ 09-NQ/TW នៃ​ការិយាល័យ​នយោបាយ ទីក្រុង​ហូជីមិញ​ប្តេជ្ញា​រក្សា​ទង់នាំមុខ​ បញ្ជាក់​ពីទីជំហរ​ ជាប៉ូស្តិ៍​​កំណើន​ដ៏សំខាន់ និង​ជា​មជ្ឈមណ្ឌល​នវានុវត្តន៍ ជំរុញ​ប្រទេសទាំងមូល ឈានចូលយុគសម័យថ្មី ជាមួយ​នឹងភារកិច្ច​សំខាន់ៗ ៥ យ៉ាង ដូចខាង​ក្រោម៖​

ទីមួយ បង្កើតទម្រង់កំណើនថ្មី ផ្លាស់ប្តូរយ៉ាងខ្លាំងក្លាដោយផ្អែកលើវិទ្យាសាស្ត្រ - បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្ម​ឌីជីថល។ ផ្តោតលើការទាក់ទាញសហគ្រាសឈានមុខ ចូល​​ផ្នែកបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្ម semiconductor បញ្ញាសិប្បនិម្មិត (AI) មជ្ឈមណ្ឌលទិន្នន័យធំ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង។ កសាងប្រព័ន្ធអេកូឡូស៊ី​ធុរកិច្ច​ថ្មី​ប្រកប ដោយភាពច្នៃប្រតិដ្ឋ​ ដែលមាន​គ្រប់​សមត្ថភាពប្រកួតប្រជែង​មួយ​​ទល់​​នឹង​មួយ នៅកម្រិត​​តំបន់ និងអន្តរជាតិ។

ទីពីរ ឈានមុខក្នុងរបកគំហើញស្ថាប័ន៖ ទីក្រុង​មិនរង់​ចាំទេ ប៉ុន្តែ​សកម្ម​ស្រាវ​ជ្រាវ និង​ស្នើកសាង​ច្បាប់ទីក្រុង​ពិសេស។ ជំរុញការ​ធ្វើ​វិមជ្ឈការ និង​វិសហមជ្ឈការ​ដាច់ខាត​។​ លើក​កម្ពស់​ភាព​ជាម្ចាស់ និង​ការ​ទទួល​ខុស​ត្រូវ​ខ្លួនឯង របស់រដ្ឋអំណាច​​ទីក្រុង ក្នុងការគ្រប់​គ្រង និង​ដោះសោ​រាល់​ធន​ធាន​សង្គម​។​

 

 

ទីបី ទំនើបកម្ម​លំហរទីក្រុង៖ អភិវឌ្ឍទីក្រុង​ប្រកបដោយ​ចីរភាព សម្រប​ខ្លួន​យ៉ាង​សកម្ម​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ។ ប្រមូលផ្តុំ​កម្លាំង​ដើម្បី​បំពេញ​ហេដ្ឋារចនាសម្ព័ន្ធ​យុទ្ធសាស្ត្រ ពន្លឿនការ​អនុវត្តប្រព័ន្ធផ្លូវរថភ្លើង​ទីក្រុង បិទជិត​ផ្លូវ​ខ្សែ​ក្រវាត់ និងផ្លូវ​ល្បឿនលឿនអន្តរតំបន់​។ ជំរុញ​គំរូ​អភិវឌ្ឍន៍​ទីក្រុង ដែល​ភ្ជាប់​ជាមួយការ​ដឹកជញ្ជូន​សាធារណៈ (TOD) ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ជាមូលដ្ឋាន។​

ទីបួន លើកកម្ពស់គុណភាពជីវិតនៃ​ប្រជាជន​គ្រប់ជ្រុងជ្រោយ៖ ​កសាង​ទីក្រុង​ឱ្យ​ទៅ​ជាទីក្រុង​ពិសេស ដែលស៊ីវិល័យ និង​មាន​មនោសញ្ចេតនា។ ផ្តោត​លើ​កា​រ​ដោះស្រាយបញ្ហាសុខុមាលភាព​ជាស្ថាពរ ដូចជា​ការ​អភិវឌ្ឍ​លំនៅឋាន​សង្គម​ ការថែទាំសុខភាព​ឯកទេស​កម្រិតតំបន់ ការអប់រំគុណភាព​ខ្ពស់ ពង្រឹង​ការ​កែលម្អ​ទីក្រុង និង​កែលម្អបរិស្ថានរស់នៅជាមូលដ្ឋាន សម្រាប់​ប្រជាជន​។

ចុងក្រោយគឺ ដាស់ធនធានមនុស្ស៖​ អភិវឌ្ឍ​វប្បធម៌ និង​ប្រជាជន​ទីក្រុង ប្រកប​ដោយ​ភាព​ទូលំទូលាយ មនោសញ្ចេតនា និង​ទំនើប។ ផ្តោត​លើ​ការ​បណ្តុះ​បណ្តាល និងទាក់ទាញ​ធនធានមនុស្ស​ប្រកបដោយគុណភាព​ខ្ពស់ សង្ខេប និង​លើកកម្ពស់​យ៉ាងខ្លាំងក្លា នូវស្មារតី​ហ៊ានគិត ចេះធ្វើ ហ៊ាន​ទទួល​ខុស​ត្រូវ​ ដាស់​ស្មារតីលះបង់ ដើម្បីទីក្រុង​ហូជីមិញដ៏ត្រចះ​ត្រចង់ និង​ស៊ីវិល័យ​។

 

 

កម្មវិធី​កីឡា និងសិល្បៈដ៏អស្ចារ្យជាច្រើន​របស់ទីក្រុង បានរៀបចំឡើង​នៅលើ​ទន្លេសាយហ្គន នៅ​ខាងមុខសារមន្ទីរ​​ បេនញ៉ារុង​ ដែលជា​សកម្មភាពលើកតម្កើង​តម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និង​បង្ហាញ​ពីភាពទំនើប សកម្ម របស់ទីក្រុង នាពេលបច្ចុប្បន្ន។ រូបថត៖ ង្វៀន​​ឡឹន​/កាសែតរូបភាពវៀតណាម

អ្នកសារព័ត៌មាន៖ ឆ្នាំ​២០២៦ គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ សម្រាប់​ទីក្រុង​ហូជីមិញ ​តើលោក​អាចចែករំលែក អំពីមោទនភាពរបស់​គណៈកម្មាធិការបក្ស រដ្ឋអំណាច និង​ប្រជាជនទីក្រុង​ហូជីមិញ បន្ទាប់​ពី៥០​ឆ្នាំ ដែល​ទីក្រុង​ទទួល​បាន​កិត្តិយស​ដាក់ឈ្មោះ តាមឈ្មោះ​លោកអ៊ំហូ ជាទីគោរពបាន​ទេ?

លោក ង្វៀន​ វ៉ាន់​ដឿក មោទនភាព​ដ៏ធំបំផុតនៃ​ទីក្រុងហូជីមិញ បន្ទាប់​ពី​ដំណើរ​រយៈ​ពេល៥០ឆ្នាំ​កន្លងមក ដែល​ទទួល​បាន​កិត្តិយស​ដាក់​​​ឈ្មោះ តាម​ឈ្មោះ​​​លោក​អ៊ំ មិនត្រឹមតែ​ជាសមិទ្ធិផលសម្រេចបាន​ប៉ុណ្ណោះទេ តែជា​ដំណើរ​នៃ​ការ​ខិតខំប្រឹង​ប្រែងឥត​ឈប់ឈរ ដើម្បីឱ្យ​សក្តិសម​នឹង​ឈ្មោះ​ដ៏​ពិសិដ្ឋ​នោះ​។ ក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ទីក្រុង​តែងតែ​លើក​កម្ពស់​ភាព​ក្លាហាន​នាំមុខ​ ស្មារតី ហ៊ានគិត ចេះធ្វើ ហ៊ានទទួល​ខុសត្រូវ ដើម្បី​ផល​ប្រយោជន៍​រួម​។ នេះជា​ប្រភពដើម នៃគំនិតផ្តួចផ្តើមរបកគំហើញ​ ដោយ​រួមចំណែក​ជាក់ស្តែង ដល់ចរន្ត​នៃការផ្លាស់ប្តូរ​ថ្មី និង​ធ្វើ​ឱ្យ​ល្អឥត​ខ្ចោះ​នូវ​ស្ថាប័ន​អភិវឌ្ឍន៍​របស់ប្រទេស​។ រួមជាមួយ​នឹងរបកគំហើញ​​សេដ្ឋកិច្ច ការ​រក្សា​ជំហរ​ឈាន​មុខ ទីក្រុង​តែង​តែ​ប្រកាន់​ខ្ជាប់​នូវ​គោលដៅដាក់​ប្រជាជន​នៅ​កណ្តាល​ ថែរក្សា​ និង​លើកកម្ពស់គុណភាព នៃភាព​ទូលំទូលាយ មនុស្សធម៌ និងការអត់ឱនរបស់ប្រជាជន​ទីក្រុងហូជីមិញ។

 

 

មោទនភាពនោះក៏បានដក់ជាប់យ៉ាងជ្រៅនៅក្នុងគំនិត ដើម្បី​ប្រទេស​ទាំង​មូល​ ជាមួយ​ប្រទេសទាំងមូលត្រៀមខ្លួនជា​ស្រេចក្នុងការចែករំលែកធនធាន អម​​ដំណើរ​ជាមួយមូលដ្ឋាន នៅគ្រប់​សមរភូមិ។ នាពេល​ខាង​មុខ ទីក្រុង​ជឿជាក់​ទាំងស្រុង​លើមនុស្សជំនាន់​ក្រោយ​បច្ចុប្បន្ននេះ។​ ដោយ​មាន​ចំណេះ​ដឹង ភាព​ក្លាហាន និងមហិច្ឆតា​ចង់ចូលរួ​ម​ចំណែក អ្នក​នឹង​ក្លាយ​ជា​កម្លាំង​ស្នូល​ក្នុង​ការ​ទទួល​មរតក និង​លើក​កម្ពស់​យ៉ាង​ប្រសើរ​ នូវ​កេរ​ដំណែល​នៃជំនាន់​មុនៗ។

ដំណើររយៈពេល​៥០ឆ្នាំបានកន្លងផុត​ទៅ ទីក្រុង​ហូជីមិញមិន​មែន​គ្រាន់​តែ​ជា​ឈ្មោះទីកន្លែង​សុទ្ធសាធ​នោះទេ តែបាន​ក្លាយ​ជា​និមិត្តរូប​នៃឆន្ទៈ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង និង​ស្មារតី​នវានុវត្តន៍។ ឈានចូល​យុគសម័យថ្មី - យុគ​សម័យ​នៃ​ការ​ឈាន​ឡើង​របស់​ប្រជាជាតិ គណៈកម្មាធិការ​បក្ស រដ្ឋអំណាច​ និង​ប្រជាជន​ទីក្រុង ប្តេជ្ញាសាមគ្គីភាព​ជាធ្លុង​មួយ រួម​កម្លាំង​កសាង​ទីក្រុង​ហូជីមិញ​ដ៏​ស៊ីវិល័យ ទំនើប និងមាន​មនោសញ្ចេតនា។​ សក្តិសម​ជានិច្ច​ចំពោះ​សេចក្តី​ស្រឡាញ់ និង​ការជឿទុកចិត្ត របស់​ប្រទេសទាំង​មូល សក្តិសម​នឹង​កិត្តិយស​ដ៏ខ្ពង់​ខ្ពស់​បំផុត ដែល​បានដាក់ឈ្មោះ តាមឈ្មោះ​មេដឹក​នាំដ៏​ឆ្នើម​របស់​ប្រជាជាតិ​៕

 

 

  • រៀប​រៀង​​​៖ ហ្វាង ឡៀន​សឺន​ និង​ ហ្វិញ​ ទ្រុង​ខាញ់​/កាសែតរូបភាពវៀតណាម​
  • រូបថត៖ ឡេមិញ ង្វៀន​ឡឹន ថុង​ហាយ គីមកឿង ត្រឹន ថេផុង យ៉ាង​សឺនដុង/​កាសែតរូបភាពវៀតណាម
  • ប្រែសម្រួល៖ រីកើង​

Top