• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកទូលាយកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគវៀតណាម-អ៊ីស្រាអែល

នាថ្ងៃទី ៤ ខែមិថុនា នៅទីក្រុងណាយ៉ារ៉ែត ភាគខាងជើងអ៊ីស្រាអែល ក្រុមប្រឹក្សាកិច្ចការបរទេសអារ៉ាប់បានសម្របសម្រួលជាមួយសភាពាណិជ្ជកម្មនិងឧស្សាហកម្ម ណាយ៉ារ៉ែត ដើម្បីរៀបចំពិធីជួបសំណេះសំណាល និងជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ីស្រាអែល លោក ង្វៀន គី សឺន ក្នុងឱកាសដែលឯកអគ្គរដ្ឋទូតចាប់ផ្តើមអាណត្តិបេសកកម្មការទូតនៅអ៊ីស្រាអែល។

ឯកអគ្គរដ្ឋទូត ង្វៀន គីសឺន (កណ្តាល), លោក អាមើរ សាឡេហ៍ ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មណាសារ៉ែត (ស្តាំ) និងលោកបណ្ឌិត ខាលីដ ខាលីហ្វា ប្រធានក្រុមប្រឹក្សាអារ៉ាប់ស្តីពីទំនាក់ទំនងការបរទេសប្រចាំនៅអ៊ីស្រាអែល ក្នុងជំនួប (រូបថត៖ TTXVN)

ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ ឯកអគ្គរដ្ឋទូត ង្វៀន គី សឺន បានសង្កត់ធ្ងន់ថា ទំនាក់ទំនងវៀតណាម-អ៊ីស្រាអែល កំពុងមានការអភិវឌ្ឍជាវិជ្ជមានលើវិស័យជាច្រើន ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ យោងតាមលោកឯកអគ្គរដ្ឋទូត វៀតណាមមានប្រៀបខ្លាំងក្នុងការនាំចេញទំនិញទៅកាន់អ៊ីស្រាអែល ដូចជាទូរស័ព្ទ គ្រឿងអេឡិចត្រូនិច គ្រឿងចក្រ ឧបករណ៍ វាយនភណ្ឌ ស្បែកជើង អាហារសមុទ្រ កាហ្វេ គ្រាប់ស្វាយចន្ទី ម្រេច និងផលិតផលកសិកម្មកែច្នៃ។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលមានគុណសម្បត្តិជាច្រើនក្នុងបច្ចេកវិទ្យាខ្ពស់ ឧបករណ៍អេឡិចត្រូនិច បច្ចេកវិទ្យាទឹក កសិកម្មឆ្លាតវៃ ការថែទាំសុខភាព នវានុវត្តន៍ និងដំណោះស្រាយឌីជីថល។ ដូច្នេះ លោកឯកអគ្គរដ្ឋទូត ង្វៀន គី សឺន បានជំរុញឱ្យអាជីវកម្មនៅណាយ៉ារ៉ែត ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតចំពោះទីផ្សារវៀត ណាម - ជាសេដ្ឋកិច្ចស្វាហាប់ដែលមានប្រជាជនជាង ១០០ លាននាក់ មានទីតាំងយុទ្ធសាស្ត្រក្នុងចំណោមប្រទេសអាស៊ាន និងកំពុងជំរុញយ៉ាងសកម្មនូវការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មទំនើប ទេសចរណ៍ និងសេវាកម្ម។

នៅខាងអ៊ីស្រាអែល ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មណាយ៉ារ៉ែត លោកអាមើរ សាឡេហ៍ និងអាជីវករដែលចូលរួមផ្សេងទៀត បានសម្តែងចំណាប់អារម្មណ៍លើទីផ្សារវៀត ណាម និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពលក្នុងពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា ថែទាំសុខភាព និងការជួបប្រាស្រ័យរវាងប្រជាជន៕

អនុវត្ត៖ VNP / VNA

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

នាយករដ្ឋមន្ត្រីលោកឡេ មិញ ហ៊ឹង៖ ធ្វើឱ្យផលិតភាពការងារក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនប្រកបដោយចីរភាព

បន្តកម្មវិធីនៃមហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នៅព្រឹកថ្ងៃទី៥ ខែមិថុនា នាយករដ្ឋមន្ត្រី លោក ឡេ មិញ ហ៊ឹង បានអញ្ជើញចូលរួមកិច្ចពិភាក្សាជាមួយគណៈប្រតិភូលើប្រធានបទ "សហជីពវៀតណាម រួមដំណើរជាមួយរដ្ឋាភិបាលក្នុងការលើកកំពស់ផលិតភាពការងារ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់"។

Top