• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាមលើកទី១ ក្នុងទីក្រុងវៀងចន្ទន៍

កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី១ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅក្រុងវៀងចន្ទន៍។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញចូលរួមក្នុង​កិច្ច​ប្រជុំ​ពេញ អង្គលើកទី១ ។ រូបថត៖ VNA 

កិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូជាង ៣៥០នាក់ ជាថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋសភា នៃប្រទេសកម្ពុជា ឡាវនិងវៀតណាម ព្រមទំាងគណៈ ប្រតិភូពាក់ព័ន្ធជាច្រើនទៀត រួមមាន តំណាងក្រសួងសំខាន់ៗ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនៃប្រទេសទំាងបី ព្រមទាំងអង្គការអន្តរជាតិនានា។   ទទួលការអញ្ជើញរបស់ប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thoongloun Sisoulith បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរៀបចំកិច្ចប្រជុំ CLV។ នេះជាលើកទីមួយហើយដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភានៃប្រទេសទាំងបីជួបពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ជាពិសេសគម្រោងសហប្រតិបត្តិការ និងវិនិយោគរបស់រដ្ឋាភិបាលនៃប្រទេសទាំងបី ក៏ដូចជាគម្រោងជំនួយអន្តរជាតិក្នុងតំបន់ត្រីកោណការអភិវឌ្ឍន៍។ កិច្ចប្រជុំបានបង្ហាញពីការប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងបី រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។

ក្នុងសម័យប្រជុំពេញអង្គលើកទី១ ប្រធានរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា ឡាវ និងវៀតណាម បានអះអាងពីការប្តេជ្ញាចិត្តក្នុងការបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភា ពូនជ្រុំចំណងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “ជាងពេលណាៗទាំងអស់ រដ្ឋសភានៃប្រទេសទាំងបីចាំបាច់ត្រូវរួមដៃគ្នា និងរួមចំណែកពង្រឹងមូលដ្ឋានគ្រឹះនៃទំនុកចិត្តនយោបាយ មិត្តភាពប្រពៃណី និងសាមគ្គីភាពពិសេសរវាងកម្ពុជា-ឡាវ-វៀតណាម។ យើងត្រូវលើកកម្ពស់បញ្ញាសមូហភាព បង្កើនការចែករំលែកព័ត៌មាន និងការពិគ្រោះយោបល់រវាងស្ថាប័នជំនាញនៃរដ្ឋសភាទាំងបី និងផ្សព្វផ្សាយគោលនយោបាយច្បាប់ ដើម្បីគាំទ្ររដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាសន្តិសុខ និងការពារជាតិ។ រដ្ឋសភានៃប្រទេសទាំងបីបានពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសនៅសហភាពអន្តរសភា (IPU) និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF), ក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ (អាស៊ាន) (AIPA)។ កិច្ចសហប្រតិបត្តិការសភា CLV រួមចំណែកក្នុងការកសាងសហគមន៍អាស៊ាន ពង្រឹងតួនាទីជាមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ និងជំរុញកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ”។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ  (រូបថត៖ VNA)

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា រដ្ឋសភានៃប្រទេសទាំងបី លើកទឹកចិត្តរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសកល និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លើវិស័យការពារជាតិ និងសន្តិសុខ រដ្ឋសភានៃប្រទេសទាំងបីបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីធានាបាននូវការថែរក្សាស្ថិរភាព សណ្តាប់ធ្នាប់ និងសន្តិសុខរបស់ប្រទេសនីមួយៗ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញបញ្ចប់ការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនលើដីគោកនៃប្រទេសទាំងបី។

នៅមុនពិធីបើក លោកប្រធានរដ្ឋសភា   Vuong Dinh Hue រួមជាមួយប្រធានរដ្ឋសភាឡាវ លោក Saysomphone Phomvihane និងប្រធានរដ្ឋសភាកម្ពុជា សម្តេចខួន សុដារី   បានចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thoongloun Sisoulith៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top