ផ្តួចផ្តើមទំនោរថ្មី
ក្រោយពីរឆ្នាំសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ នៅសាលាមួយក្នុងចំណោមសាលាបណ្តុះបណ្តាលសិល្បៈលំដាប់ថ្នាក់ពិភពលោក មហាវិទ្យាល័យសិល្បៈឡុងដ៍ (អង់គ្លេស) ឡេយ៉ាង (Le Giang) វិលត្រឡប់មកមាតុប្រទេស ពាំនាំយកក្តីប្រាថ្នានៃសិល្បការិនីវ័យក្មេងវៀតណាម ដែលបានបណ្តុះបណ្តាលនៅលោកខាងលិច។
“ខ្ញុំចង់ផ្សព្វផ្សាយទំនោរ និងការផ្លាស់ប្តូរចក្ខុវិស័យទៅលើសិល្បៈ នៃក្រុមយុវវ័យ” ឡេយ៉ាង (Le Giang) ចែករំលែកអំពីគម្រោងសិល្បៈ ដែលនៅមានភាពថ្មីថ្មោងចំពោះវៀតណាម ដោយអ្នកនាងជាអ្នកផ្តួចផ្តើម។
ដើមឆ្នាំ២០១៣ ឡេយ៉ាង (Le Giang) បានសាងសង់សាលសិល្បៈ Blossom Art House និងបើកវគ្គសិក្សាសិក្ខាសាលា អំពីសិល្បៈចក្ខុបារម្មណ៍ដំបូងនៅហាណូយ។
វគ្គសិក្សានីមួយៗ ជាការសំណេះសំណាលរួសរាយមួយ រវាងអ្នកស្រឡាញ់និងចង់ស្វែងយល់អំពីសិល្បៈ ក្រោមការដឹកនាំនៃអ្នកឯកទេសក្នុងវិស័យនោះ។ ឡេយ៉ាង (Le Giang) បានអនុវត្តវគ្គសិក្សាអំពីសិល្បៈចក្ខុបារម្មណ៍ ក្រោមប្រធានបទដែលស្រទាប់យុវវ័យយកចិត្តទុកដាក់ដូចជា៖ ចលនា ថតរូប LifeArt បោះពុម្ព។ល។
អារម្មណ៍រំភើបនិងសញ្ញាសកម្ម ទទួលបានបន្ទាប់ពីវគ្គសិក្សានីមួយ ឡេយ៉ាង (Le Giang) និងមិត្តសិល្បករម្នាក់ ដូទឿងឡិញ (Do Tuong Linh) ស្ថាបនិក Six Space ដើម្បីបើកទូលាយសកម្មភាពជំនួយ ដល់សិល្បការិនីវ័យក្មេង នាំសិល្បៈចក្ខុបារម្មណ៍ខិតជិតនឹងមហាជនជាង។ គម្រោងក៏ជាការជំនួបរវាងសិល្បករ សិល្បការិនីវ័យក្មេងពីររូប មានរួមចំណូលចិត្តខាងសិល្បៈពិសោធន៍ជាក់ស្តែង គាំទ្រសិល្បករសិល្បការិនីថ្មី បើកចិត្តតភ្ជាប់ជាមួយនឹងសិល្បករសិល្បការិនីអន្តរជាតិ។
សិល្បការិនីចក្ខុបារម្មណ៍ ឡេយ៉ាង (Le Giang) នៅ Six Space ជាបរិយាកាសមួយ ក្នុងចំណោមបរិយាកាសចក្ខុបារម្មណ៍ដំបូងនៅហាណូយ។ ឡេយ៉ាង (Le Giang) (អាវស) ក្នុងពិធីបង្ហាញវត្តមានតាំងពិព័រណ៍ឯកជន។ ស្នាដៃចម្លាក់មួយរបស់ឡេយ៉ាង (Le Giang) ចូលរួមតាំងពិព័រណ៍សិល្បៈនៅហ្វីលីពីន។ ឡេយ៉ាង (Le Giang) ធ្លាប់ច្របាច់រហូតដល់ចិតដុំម្សៅស ប្រហាក់ប្រហែលដូចម្នាងសិលា។ល។ បានដាក់តម្កល់នៅកណ្តាលផ្លូវ ដើម្បីបញ្ជាក់ជាតឹកតាងឲ្យទស្សនទាន នារីក៏អាចធ្វើបានស្នាដៃ ចម្លាក់ដូចបុរសដែរ។ ដើមឆ្នាំ២០១៣ ឡេយ៉ាង (Le Giang) បានបង្កើតសាលសិល្បៈ Blossom Art House និងបើកវគ្គសិក្សាអំពីសិល្បៈចក្ខុបារម្មណ៍ដំបូងនៅហាណូយ។ ឡេយ៉ាង (Le Giang) ជារូបភាពនៃសិល្បការិនីម្នាក់ ចូលចិត្តពិសោធន៍ គាំទ្រសិល្បករសិល្បការិនីថ្មី បើកចិត្តតភ្ជាប់នឹងសិល្បករអន្តរជាតិ។ |
“Six Space ប្រសូត្រក្រោមទស្សនទានសិល្បករវ័យក្មេង ត្រូវការមានបរិយាកាសសិល្បៈ មិនមែនសាមញ្ញគ្រាន់តែជា gallery សម្រាប់ព្យួរ និងតាំងបង្ហាញស្នាដៃ” ឡេយ៉ាង (Le Giang) បិរយាយអំពីបេសកកម្មនៃ Six Space។
ចំណុចខុសប្លែកនៃ Six Space ជាមួយនឹងបរិយាកាសសិល្បៈដទៃនៅវៀតណាម នោះគឺទិសដៅឆ្ពោះទៅរកយុវវ័យស្រឡាញ់សិល្បៈ មិនចាំបាច់មានការបណ្តុះបណ្តាលត្រឹមត្រូវ។
ប្រសូត្រចេញនៅដើមឆ្នាំ២០១៥ Six Space សកម្មភាពដូចជាអង្គការមិនរកប្រាក់កម្រៃ ហើយជាបរិយាកាសមួយក្នុងចំណោមបរិយាកាសសិល្បៈចក្ខុបារម្មណ៍ដំបូងនៅហាណូយ។
Six Space បានផ្តួចផ្តើមបង្កើតរូបភាពសិល្បៈថ្មីថ្មោងមួយចំពោះវៀតណាម នោះគឺបរិយាកាសសិល្បៈបើកជំហរ នៅទីនោះសិល្បករវ័យក្មេង មហាជនស្រឡាញ់បរិយាកាសសិល្បៈ បានអន្តរសកម្មនិងពិសោធន៍ជាក់ស្តែងទំនោរសិល្បៈថ្មីប្លែក។
ជាមួយគោលគំនិតអ៊ីធើណែតដូចជាបរិយាកាសថ្មីមួយ នៅដើមឆ្នាំ២០១៧ ឡេយ៉ាង (Le Giang) បានអនុវត្តការតាំងពិព័រណ៍អនឡាញនៅវៀតណាម “In_ur_scr!” (អក្សរកាត់របស់ឃ្លា “In your screen” មានន័យថា កញ្ចក់រូបភាព”) អនុសញ្ញាតឲ្យអ្នកទស្សនាចូលមើលដោយសេរី និងយល់ដឹងអំពីស្នាដៃតាមរយៈកញ្ជក់រូបភាពតាមផ្លូវបណ្តាញ link និងលេខកូដ QR។
តាំងពិព័រណ៍ប្រសូត្រចេញ បានឆាប់រហ័សបង្កចំណាប់អារម្មណ៍លើសហគមន៍ និងអះអាងរចនាបទ Six Space - តែងគាំទ្រភាពខាំងក្លា និងការពិសោធន៍ជាក់ស្តែង។ តាំងពិព័រណ៍ជាបរិយាកាសសម្រាប់សិល្បៈវ័យក្មេង “មិនទាន់មានកេរ្តីឈ្មោះល្បី” ចូលរួមនិងពិសោធន៍ស្នាដៃរបស់ខ្លួន។
ឆ្ពោះទៅកាន់ទម្រង់រូបភាពអប់រំសិល្បៈរឹងមាំ
បានលត់ដំក្នុងបរិយាកាសបណ្តុះបណ្តាលសិល្បៈជំនាញ និងហ្មត់ចត់ ឡេយ៉ាង (Le Giang) តែងប្រឡោកប្រាណបោះជំហានលើមាគ៌ាសិល្បៈថ្មីប្លែក និងមិនងាយធ្វើដំណើរ។ សិល្បៈចក្ខុបារម្មណ៍ ដែលអ្នកនាងកំពុងដើរតាម ជាវិស័យមួយ នៅមានភាពថ្មីប្លែកនៅវៀតណាម។
បន្ទាប់ពីគម្រោងសិល្បៈផ្តួចផ្តើមទំនោរ ឡេយ៉ាង (Le Giang) បែរជាបម្លាស់ខ្លួនទៅគម្រោងសិល្បៈផ្សេង ដូចសម្តីអ្នកនាង "រឹងមាំនិងបម្រើជូនមហាជនវៀតណាមបានច្រើនថែមទៀត”។
ជាមួយទស្សនទានធ្វើសិល្បៈសហសម័យ ប៉ុន្តែមិនបំភ្លេចប្រពៃណី ឡេយ៉ាង (Le Giang) និងក្រុមការងារបានកសាងគម្រោង Artisan “ស្រមៃសាឡើងវិញនូវតួនាទីសិល្បៈនិងសិប្បករ” តភ្ជាប់សិល្បករវ័យក្មេង ជាមួយនឹងសិប្បករភូមិរបរ។ ក្នុងមួយឆ្នាំ ភូមិរបរប្រពៃណីជាង៨០ភូមិ នៅភាគខាងជើង បានឡេយ៉ាង (Le Giang) និងសិល្បករវ័យក្មេងបោះជំហានទៅដល់ ដើម្បីស្វែងយល់ សិក្សា និងស្តាប់ក្តីកង្វល់របស់សិប្បករ។
នាសព្វថ្ងៃ ក្រៅសកម្មភាព សិក្ខាសាលា ឡេយ៉ាង (Le Giang) នៅបើកសាលាបង្រៀនគំនូរជូនប្អូនៗ តូចនៅបរិយាកាស Six Space។ ចំណុចពិសេសនៃ Six Space នឹងបរិយាកាសផ្សេងនៅវៀតណាម នោះគឺឆ្ពោះទៅរកយុវវ័យស្រឡាញ់សិល្បៈ មិនចាំបាចត្រូវការបណ្តុះបណ្តាលត្រឹមត្រូវ។ ឡេយ៉ាង (Le Giang) (អាវលឿង) នៅម៉ោង សិក្ខាសាលា តាំងពិព័រណ៍ស្នាដៃរួមបង្កើតច្នៃប្រឌិត បន្ទាប់ពីបញ្ចប់ដំណើរពិសោធន៍ជាក់ស្តែងនៅភូមិរបរនានា។ ឡេយ៉ាង (Le Giang) ចែករំលែកជាមួយនឹងប្អូនៗអំពីរូបភាពធ្វើផលិតផលសិល្បៈប្រពៃណី តាមរយៈសិល្បៈចក្ខុបារម្មណ៍។ ក្រុមការងាររបស់ឡេយ៉ាង (Le Giang) ជាសិល្បករវ័យក្មេង នៅក្នុងនិងក្រៅបរទេស។ ឡេយ៉ាង (Le Giang) មិន “ដំដែកគោល” លើខ្លួនឯង ជាមួយនឹងប្រធានបទដែលបានផ្សំដោយសិល្បការិនី។ ទស្សនទានរបស់ឡេយ៉ាង (Le Giang) នោះគឺ៖ “ប្រសិនបើអ្វីដែលបុរសធ្វើបាន ដូចធ្វើចេញសំណង់ចម្លាក់ធំ នារីក៏អាចធ្វើបានដែរ”។ |
គោលដៅនៃគម្រោងគឺកសាងផែនទីភូមិរបរមួយ ដើម្បីផលិតចេញផលិតផលសិប្បកម្មប្រពៃណីនាំយកលក្ខណៈសហសម័យ លើមូលដ្ឋានជំរុញសមត្ថភាពច្នៃប្រឌិតនៃសិប្បករ គ្រាន់ជាងពឹងផ្អែកលើម៉ូដទំនិញមានស្រាប់។
រូបភាពអន្តរសកម្មសិល្បៈសហសម័យនៅគម្រោងភូមិរបរ តាមឡេយ៉ាង (Le Giang) នោះមិនត្រឹមតែធ្វើការងារ ដើម្បីផលិតចេញផលិតផលចុងក្រោយទេ តែសំខាន់គឺរូបភាពអន្តរសកម្មនឹងសិប្បករ។ “យើងខ្ញុំឲ្យពួកគាត់ដឹង នេះជាការត្រិះរិះរបស់យើងខ្ញុំ”។ ចាប់ពីនោះ យើងខ្ញុំសិក្សានិងស្គាល់អំពីការត្រិះរិះរបស់សិប្បករនោះ” អ្នកនាងឡេយ៉ាង (Le Giang) ឲ្យដឹង។
របៀបសិក្សាអប់រំសិល្បៈតែងបានឡេយ៉ាង (Le Giang) លាយចម្រុះនឹងគម្រោង តភ្ជាប់កិច្ចការសង្គម។ ក្នុងគម្រោងធ្វើការជាមួយនឹងរោងចក្រ នៅវៀតណាម ដែលឡេយ៉ាង (Le Giang) និងក្រុមការងារកំពុងឡើងផែនការក៏មិនមែននៅក្រៅផ្លូវការដែរ។ នេះជាគម្រោងសហការនឹងមហាវិទ្យាល័យ Sydney (អូស្រ្តាលី) និងអង្គការ Unesco។
តាមនោះក្រុមការងាររបស់អ្នកនាងយ៉ាង (Giang) នឹងចុះទៅរោងចក្រផលិតឧស្សាហកម្ម និងផ្តល់ពេលវេលាពីរខែរស់នៅទីនោះ។ នៅទីនោះ ក្រុមមានបំណងនឹងបង្កើតភាពផ្លាស់ប្តូរណាមួយ ក្នុងការងារច្នៃប្រឌិតបង្កើតចេញផលិតផលដោយការប្រជ្រៀតចូលវគ្គណាមួយរបស់រោងចក្រ ឬប្រជ្រៀតចូលរូបភាពរៀបចំផលិតរបស់រោងចក្រ។
គម្រោងចង់ផ្លាស់ប្តូរថ្មីលើរបៀបច្នៃប្រឌិត រូបភាពសកម្មភាពនៅរោងចក្រផលិតទំនិញនានា។ “ផ្អែកលើវត្ថុធាតុ ផលិតផលទំនិញមួយ បានបង្កើតបន្ថែមនូវអត្ថន័យមួយទៀត”។ ឡេយ៉ាង (Le Giang) ឲ្យដឹង។
តាមឡេយ៉ាង (Le Giang) នេះជាការប្រសើរនៃសិល្បៈសហសម័យ ជ្រាបចូលជីវភាពរស់នៅ មិនត្រឹមតែលើផលិតផលផ្ទាល់ ចុងក្រោយគឺនៅក្នុងវគ្គនីមួយៗ។ នេះជាទម្រង់រូបភាពពេញនិយមនៅប្រទេសនានា ប៉ុន្តែនៅមានភាពថ្មីថ្មោងចំពោះវៀតណាម។
“នោះជារបៀបសិល្បករ សិល្បការិនី ប្រឡោកប្រាណ និងមានអន្តរសកម្មច្រើនជាង ចំពោះជីវភាពរស់នៅសហសម័យ” អ្នកនាងយ៉ាង (Giang) ឲ្យដឹងទស្សនទានរបស់ខ្លួន អំពីសិល្បករ សិល្បការិនីសហសម័យ។
មានគោលបំណងរួមមួយរបស់មនុស្ស នោះគឺអភិវឌ្ឍន៍សេដ្ឋកិច្ច ចុងក្រោយឆោងខ្ពស់បំផុត នៅតែដើម្បីសម្រេចបានជីវភាពរស់នៅមួយ មានសិល្បៈ សតិអាម្មណ៍សម្បូរបែប រស់រវើក និងមានជម្រៅបំផុត។ ហើយឡេយ៉ាង (Le Giang) កំពុងធ្វើដំណើរលើមាគ៌ានោះ មាគ៌ាកសាងជីវភាពមួយ មានសិល្បៈរស់រវើកជាងជូនសហគមន៍៕
អត្ថបទ៖ ថាវវី - រូបថត៖ ត្រឹនថាញយ៉ាង