• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

បរិយាកាសមហាសន្និបាតបក្ស រីកសាយភាយពាសពេញភូមិស្រុក ក្នុងខេត្តដាក់ឡាក់ (Dak Lak)

សម្រប់​ជាមួយ​នឹងបរិយាកាសសប្បាយរីករាយនៃ​ទូទាំងប្រទេស ដើម្បីអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេស​លើកទី១៤ របស់បក្ស នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ កម្មាភិបាល សមាជិកបក្ស និងប្រជាជន​គ្រប់ស្រទាប់វណ្ណៈ ក្នុងខេត្តដាក់ឡាក់ (Dak Lak) បានរួមគ្នាតាមដានការផ្សាយបន្តផ្ទាល់ ពិធីបើកមហាសន្និ​បាត។


បងប្អូនប្រជាជននៅភូមិ Ako Dhong សង្កាត់ប៊ួនម៉ាធួត (ខេត្តដាក់ឡាក់) ជួបជុំគ្នា​តាមដានព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ។ រូបថត៖ ង្វៀន​យុង​/VNA
បងប្អូនជនជាតិមហាសប្បាយរីករាយ រៀបចំសម្តែងរបាំគងឃ្មោះ ជាមួយបទភ្លេងគងទទួលភ្ញៀវ និងអញ្ជើញពិសាស្រា ដើម្បីអបអរសាទរមហាសន្និបាត។ រូបថត៖ ង្វៀន​យុង​/VNA
ការវាយ​គងឃ្មោះ ច្រៀងរាំ បង្ហាញពីក្តីរីករាយ ជំនឿទុកចិត្ត និងការរំពឹងទុក ចំពោះភាពជោគជ័យ នៃមហាសន្និបាត។ រូបថត៖ ង្វៀន​យុង​/VNA
បងប្អូនជនជាតិភាគតិចនៅភូមិ Cu Mblim សង្កាត់ Ea Kao (ខេត្តដាក់ឡាក់) រាំច្រៀងយ៉ាងកុះករ អបអរសាទរមហាសន្និបាត។ រូបថត៖ ង្វៀន​យុង​/VNA
ប្រជាជននៅភូមិ Cu Mblim សង្កាត់ Ea Kao (ខេត្តដាក់ឡាក់) រៀបចំការវាយ​​គងឃ្មោះ ច្រៀងរាំ បង្ហាញពី​ក្តីរីករាយ ជំនឿទុកចិត្ត និងការរំពឹងទុក ចំពោះភាពជោគជ័យនៃមហាសន្និបាត។ រូបថត៖ ង្វៀន​យុង​/VNA

ខ្លឹមសារ៖ កាសែតរូបភាពវៀតណាម/VNA

សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ចាត់​តាំង​សិក្ខា​សា​លា​ សា​ស្ត្រា​ស្លឹក​រឹត៖ ការ​អភិ​រក្ស​បេតិក​ភណ្ឌ​ខ្មែរ​តាម​រយៈ​បច្ចេក​វិទ្យា​ឌីជី​ថល

សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ចាត់​តាំង​សិក្ខា​សា​លា​ "សា​ស្ត្រា​ស្លឹក​រឹត៖ ការ​អភិ​រក្ស​បេតិក​ភណ្ឌ​ខ្មែរ​តាម​រយៈ​បច្ចេក​វិទ្យា​ឌីជី​ថល"

រសៀល​ថ្ងៃ​ទី​២៨ ខែ​មក​រា​ នៅ​សាល​ប្រ​ជុំ​ E២១​.១០៥ សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ បាន​ចាត់​តាំង​ពិធី​សន្ទ​នា​ ក្រោម​ប្រ​ធាន​បទ “សា​ស្ត្រា​ស្លឹក​រឹត៖ ការ​អភិ​រក្ស​បេតិក​ភណ្ឌ​ខ្មែរ​តាម​រយៈ​បច្ចេក​វិទ្យា​ឌី​ជី​ថល” ដែល​ឧបត្ថម្ភ​ដោយ​មូល​និធិ​ច្នៃ​ប្រ​តិដ្ឋ​ភូមិ​ភាគ​នៃ​ស្ថាន​ទូត​កា​ណា​ដា ប្រ​ចាំ​នៅ​វៀត​ណាម។

Top