សម្រប់ជាមួយនឹងបរិយាកាសសប្បាយរីករាយនៃទូទាំងប្រទេស ដើម្បីអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ កម្មាភិបាល សមាជិកបក្ស និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្នុងខេត្តដាក់ឡាក់ (Dak Lak) បានរួមគ្នាតាមដានការផ្សាយបន្តផ្ទាល់ ពិធីបើកមហាសន្និបាត។
បងប្អូនប្រជាជននៅភូមិ Ako Dhong សង្កាត់ប៊ួនម៉ាធួត (ខេត្តដាក់ឡាក់) ជួបជុំគ្នាតាមដានព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេសជាតិ។ រូបថត៖ ង្វៀនយុង/VNA
បងប្អូនជនជាតិមហាសប្បាយរីករាយ រៀបចំសម្តែងរបាំគងឃ្មោះ ជាមួយបទភ្លេងគងទទួលភ្ញៀវ និងអញ្ជើញពិសាស្រា ដើម្បីអបអរសាទរមហាសន្និបាត។ រូបថត៖ ង្វៀនយុង/VNA
ការវាយគងឃ្មោះ ច្រៀងរាំ បង្ហាញពីក្តីរីករាយ ជំនឿទុកចិត្ត និងការរំពឹងទុក ចំពោះភាពជោគជ័យ នៃមហាសន្និបាត។ រូបថត៖ ង្វៀនយុង/VNA
បងប្អូនជនជាតិភាគតិចនៅភូមិ Cu Mblim សង្កាត់ Ea Kao (ខេត្តដាក់ឡាក់) រាំច្រៀងយ៉ាងកុះករ អបអរសាទរមហាសន្និបាត។ រូបថត៖ ង្វៀនយុង/VNA
ប្រជាជននៅភូមិ Cu Mblim សង្កាត់ Ea Kao (ខេត្តដាក់ឡាក់) រៀបចំការវាយគងឃ្មោះ ច្រៀងរាំ បង្ហាញពីក្តីរីករាយ ជំនឿទុកចិត្ត និងការរំពឹងទុក ចំពោះភាពជោគជ័យនៃមហាសន្និបាត។ រូបថត៖ ង្វៀនយុង/VNA