• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

នាំយកចូលឆ្នាំថ្មីមកជូនមាមីងបងប្អូនតំបន់ព្រំដែន

ក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ដាណាំង សហការ​ជាមួយនឹងគ្រប់លំដាប់ ផ្នែករៀបចំកម្មវិធី និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិនៅឃុំ​ព្រំដែន ហ៊ុងសឺន។

សកម្មភាពនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ រួមចំណែកដល់ការថែទាំជីវភាព​របស់​ប្រជាជន និងរឹតបន្តឹងការទំនាក់ទំនងរវាងកងទ័ពនិងប្រជាជននៅជួរមុខមាតុភូមិ។

mang-tet-don-ba-con-vung-bien-gioi-3.jpg
លោក ង៉ូ ស្វឹនថាំង (ខាងស្តាំ) អនុលេខាគណៈកម្មាធិការបក្សទីក្រុង ដាណាំង ជូនអំណោយដល់ប្រជាជននៅ​ឃុំព្រំដែន ហ៊ុងសឺន ក្នុងកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ”។

កម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” ត្រូវបានប្រារព្ធឡើងជាមួយនឹង​សកម្មភាពសម្បូរបែប សំដៅឆ្លើយតបតាមតម្រូវការរបស់ប្រជាជនតំបន់ជាយដែន។ នៅកណ្តាលឃុំ ក្រុមថែទាំ​សុខភាពរបស់កងទ័ពការពារព្រំដែនបានរៀបចំការពិនិត្យជំងឺ ពិគ្រោះយោបល់អំពីបញ្ហាសុខភាព ជូនឱសថឥត​គិតថ្លៃរាប់រយលើក ផ្តោតសំខាន់គឺមនុស្សចាស់ ស្ត្រីនិងកុមារ។ ទន្ទឹមនោះ គំរូ “ជាងកាត់សក់កងទ័ពការពារ​ព្រំដែន” តូបតម្លៃសូនដុងនាបុណ្យចូលឆ្នាំថ្មី វេចនំអន្សម និងល្បែងប្រជាប្រិយត្រូវបានរៀបចំឡើងព្រមៗគ្នា បង្កើតបរិយាកាសរីករាយ កក់ក្តៅសម្រាប់ប្រជាជននៅជាយដែនក្នុងអំឡុងពេលបុណ្យចូលឆ្នាំជិតមកដល់។

mang-tet-don-ba-con-vung-bien-gioi-1.jpg
គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ដាណាំង ជូនអំណោយនាបុណ្យចូលឆ្នាំថ្មីដល់បណ្តាក្រុមគ្រួសារ​ក្រីក្រដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិបាក់ស្រុតដីនៅឃុំព្រំដែន ហ៊ុងសឺន។

ក្នុងឱកាសនេះ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ដាណាំង រួមជាមួយនឹងអង្គភាពដៃគូរបស់ខ្លួនបាន​ឧបត្ថម្ភសាងសង់ផ្ទះជូនបណ្តាក្រុមគ្រួសារដែលមានជីវភាពខ្វះខាត ជូនមធ្យោបាយសម្រាប់បម្រើការថែទាំ​សុខភាពបឋម ឧបត្ថម្ភកូនពូជដើម្បីជួយប្រជាជនអភិវឌ្ឍជីវភាពប្រកបដោយស្ថិរភាព។ អំណោយនាបុណ្យ​ចូលឆ្នាំថ្មីរាប់ពាន់ចំណែកក៏ត្រូវបានជូនដោយផ្ទាល់ដៃដល់ក្រុមគ្រួសារក្រីក្រ គ្រួសារស្ថិតក្នុងក្របខ័ណ្ឌ​គោលនយោបាយ អ្នកមានកិត្យានុភាពក្នុងសហគមន៍ និងប្អូនៗសិស្សស្ថិតក្នុងស្ថានភាពលំបាកក្នុងឃុំ ហ៊ុងសឺន។

mang-tet-don-ba-con-vung-bien-gioi-2.jpg
កម្មវិធីសិល្បៈ “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” នៅឃុំព្រំដែន ហ៊ុងសឺន ទីក្រុង ដាណាំង។
mang-tet-don-ba-con-vung-bien-gioi-5.jpg
សកម្មភាពលេងកម្សាន្តត្រូវបានរៀបចំឡើងនៅក្នុងកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅ​ដល់បេះដូងអ្នកភូមិ”។
mang-tet-don-ba-con-vung-bien-gioi-4.jpg
ការសម្តែងផ្លាស់ប្តូរសិល្បៈ វៀតណាម - ឡាវ ត្រូវបានធ្វើឡើងនៅក្នុងកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែន​ផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” នៅក្នុងឃុំព្រំដែន ហ៊ុងសឺន។

កម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” ក៏រួមចំណែកដល់ការផ្សព្វផ្សាយ​ស្មារតីសាមគ្គី និងការចែករំលែក បញ្ជាក់ពីតួនាទីស្នូលរបស់កងទ័ពការពារព្រំដែនផងដែរ។ ឆ្លងតាមរយៈនោះ បង្កើតមូលដ្ឋានគ្រឹះសម្រាប់អាជ្ញាធរ និងប្រជាជនឃុំព្រំដែន ហ៊ុងសឺន បន្តរួមចិត្តរួមគំនិតរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ការពារអធិបតេយ្យភាពព្រំដែនជាតិយ៉ាងរឹងមាំ ឆ្ពោះទៅរកនិទាឃរដូវមួយដ៏សុខសាន្តត្រាណ និងរីកចម្រើនរុងរឿង៕

តាម km-dantocmiennui.baotintuc.vn

បុណ្យតេតវៀតណាមនិងដំណើរធ្វើសមាហរណកម្មផ្នែកវប្បធម៌ក្នុងយុគសម័យថ្មី

បុណ្យតេតវៀតណាមនិងដំណើរធ្វើសមាហរណកម្មផ្នែកវប្បធម៌ក្នុងយុគសម័យថ្មី

នៅពេលដែលមិត្តភក្តិអន្តរជាតិនិយាយអំពីបុណ្យតេតវៀតណាមដោយក្តីស្រឡាញ់ និងការគោរព វាក៏ជាពេលវេលាដែលវប្បធម៌វៀតណាមបោះជំហានចេញពីបរិយាកាសពិធីបុណ្យដើម្បីរួមបញ្ចូលទៅក្នុងលំហូរវប្បធម៌សកល។ ហើយវប្បធម៌ក៏កំពុងក្លាយជាអាវុធសំខាន់នៃការទូតជាតិផងដែរ។

Top