• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

បុណ្យតេតវៀតណាមនិងដំណើរធ្វើសមាហរណកម្មផ្នែកវប្បធម៌ក្នុងយុគសម័យថ្មី

នៅពេលដែលមិត្តភក្តិអន្តរជាតិនិយាយអំពីបុណ្យតេតវៀតណាមដោយក្តីស្រឡាញ់ និងការគោរព វាក៏ជាពេលវេលាដែលវប្បធម៌វៀតណាមបោះជំហានចេញពីបរិយាកាសពិធីបុណ្យដើម្បីរួមបញ្ចូលទៅក្នុងលំហូរវប្បធម៌សកល។ ហើយវប្បធម៌ក៏កំពុងក្លាយជាអាវុធសំខាន់នៃការទូតជាតិផងដែរ។

អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ង៉ូ ឡេវ៉ាន់។ (រូបថត៖ vufo.org.vn)
កម្មវិធី "និទាឃរដូវស្រុកកំណើត" ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។ (រូបថត៖ VNA)
បណ្ដាឯកអគ្គរដ្ឋទូតទស្សនានិងទទួលទានម្ហូបអាហារវៀតណាមក្នុងអំឡុងពេលបុណ្យតេត។
ភ្ញៀវចូលរួមលេងល្បែងកំសាន្តប្រជាប្រិយវៀតណាម។
កម្មវិធីទទួលអំណរបុណ្យតេតនៅមហាវិទ្យាល័យពាណិជ្ជកម្មនិងទេសចរណ៍ហាណូយ មានការចូលរួមពីភ្ញៀវកិត្តិយសក្នុងស្រុកនិងបរទេសជាច្រើន។ (រូបថត៖ HCCT)

វប្បធម៌ប្រពៃណីនៃបុណ្យតេតវៀតណាមតាមរយៈបទពិសោធន៍របស់ភ្ញៀវអន្តរជាតិ

សូរសំឡេងស្គរដ៏រីករាយ អមដោយរបាំម៉ុងសាយ បានធ្វើឲ្យបរិយាកាសទទួលអំណរបុណ្យតេតនៅមហាវិទ្យាល័យពាណិជ្ជកម្ម និងទេសចរណ៍ហាណូយ កាន់តែសប្បាយអ៊ូអរ។ សកម្មភាពទទួលបទពិសោធន៍បានបង្កើតបរិយាកាសបុណ្យតេតប្រពៃណីវៀតណាម យ៉ាងរស់រវើក ដោយមានការចូលរួមពីឯកអគ្គរដ្ឋទូតបរទេសប្រចាំនៅវៀតណាម។

ស្តង់តូចៗ កំពុងដាក់តាំងបង្ហាញស្ពកអាហារក្នុងអំឡុងបុណ្យតេតប្រពៃណីរបស់ជនហាណូយបុរាណ ជាមួយនឹងពណ៌ខៀវនៃនំអន្សមជ្រុង ពណ៌ក្រហមនៃបាយដំណើបផ្លែ gac ពណ៌លឿងនៃសាច់មាន់ ពណ៌សនៃខ្ទឹមបារាំង…; បរិយាកាសដ៏សម្បូរទៅដោយអត្តសញ្ញាណវៀតណាម ជាមួយនឹងទំនៀមទំលាប់ផឹកទឹកតែ ហូបដំណាប់ដ៏ប្រណិត; ឬសូរសំឡេងត្បាល់បុកប្រហិត ការស្ងោរនំអន្សមជ្រុងលើចង្ក្រានអុស… បានបន្សល់ទុកនូវចំណាប់អារម្មណ៍គួរឲ្យទាក់ទាញដល់មិត្តភក្តិអន្តរជាតិ។

លោកស្រី Sylvia Seoketsa លេខាធិការទីបី នៃស្ថានទូតអាហ្វ្រិកខាងត្បូងប្រចាំប្រទេសវៀតណាម បានចែករំលែកអារម្មណ៍ថា៖

ខ្ញុំមានអារម្មណ៍ថា ខ្លួនពិតជាមានកិត្តិយស និងសំណាងល្អដោយបានទទួលអំណរបណ្យតេតប្រពៃណីវៀតណាម។ នេះនាំមកនូវបទពិសោធន៍ សេចក្តីរីករាយ និងសុភមង្គលជាច្រើន។ ឥឡូវនេះ ខ្ញុំបានយល់ដឹងបន្ថែមអំពីប្រទេសវៀតណាម និងបុណ្យចូលឆ្នាំថ្មីប្រពៃណី។ តាមនោះ ខ្ញុំក៏បានឃើញមុខម្ហូបដែលគេតែងតែរៀបចំសម្រាប់ឱកាសនេះ ហើយខ្ញុំយល់ថា នេះជាអាហារដ៏សំខាន់បំផុតរបស់ប្រជាជនវៀតណាមក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ ខ្ញុំធ្លាប់បានសាកភ្លក់នំអន្សមជ្រុង ហើយខ្ញុំក៏មានឱកាសធ្វើវាផងដែរ។ ខ្ញុំពិតជាចូលចិត្តម្ហូបអាហារវៀតណាម ពីព្រោះវាពិតជាល្អសម្រាប់សុខភាព”។

ការទៅទស្សនាស្តង់លក់អាហារ សាកភ្លក់នំ chè lam ដំណាប់ខ្ញីស្រួយៗ រួមជាមួយទឹកតែបៃតងមួយពែង បានជួយឯកអគ្គរដ្ឋទូតទួរគីលោក Korhan Kemik ឱ្យយល់ដឹងបន្ថែមទៀតអំពីទំនៀមទម្លាប់ប្រពៃណីវៀតណាម។

ខ្ញុំពិតជារីករាយណាស់ដោយបានមកទីនេះ ដើម្បីអំណរសាទរបុណ្យតេតរបស់វៀតណាម។ ខ្ញុំយល់ឃើញថាប្រទេសវៀតណាមមានវប្បធម៌ដ៏សម្បូរបែប ពោរពេញទៅដោយអត្តសញ្ញាណ ជាមួយនឹងប្រពៃណីតាំងពីយូរលង់មក និងម្ហូបអាហារដ៏អស្ចារ្យ។ បុណ្យតេតគឺជាសក្ខីភាពដ៏ច្បាស់លាស់នៃប្រការទាំងនោះ ដោយរួមបញ្ចូលគ្នានូវអត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប ម្ហូបអាហារឈ្ងុយឆ្ងាញ់ និងតម្លៃខាងស្មារតី ជាពិសេសតម្លៃគ្រួសារ ដែលមនុស្សគ្រប់គ្នាជួបជុំគ្នា អង្គុយជុំវិញតុបាយដើម្បីទទួលទានអាហារ ដែលជាលក្ខណៈស្រដៀងនឹងវប្បធម៌ទួរគីដែរ”។

លោកស្រី Urawadee Sriphiromya ឯកអគ្គរាជទូតថៃប្រចាំនៅវៀតណាម បានចែករំលែកសេចក្តីសោមនស្សរីករាយ នៅពេលសាកល្បងវេចនំអន្សមជ្រុងដោយស្លឹកសាគូបៃតងស្រស់ៗ រួមជាមួយនឹងអង្ករដំណើប សាច់ជ្រូក និងសណ្តែកខៀវ។

ខ្ញុំបានមើលឃើញបរិយាកាសនៃបុណ្យតេត ហើយអាចមានអារម្មណ៍ថានិទាឃរដូវកំពុងមកដល់៖ ផ្កាម៉ាក់ខៃរីកស្គុះស្គាយ ដែលនាំមកនូវការចាប់ផ្តើមថ្មីសម្រាប់ឆ្នាំថ្មី។ ឆ្នាំនេះគឺជាឆ្នាំមមី ហើយខ្ញុំជឿថា ឆ្នាំថ្មីនឹងនាំមកនូវរឿងល្អៗ និងភាពចម្រុងចម្រើនដល់គ្រួសារទាំងអស់ ក៏ដូចជាប្រជាជនវៀតណាមទាំងមូល។ ខ្ញុំក៏បានចូលរួមនិងសាកល្បងសកម្មភាពប្រពៃណី ទទួលទាននំអន្សមជ្រុងប្រពៃណី ហើយទទួលនូវអារម្មណ៍អំពីក្ដីសោមនស្សរីករាយរបស់មនុស្សគ្រប់គ្នានៅពេលបុណ្យតេតខិតជិតមកដល់។ ខ្ញុំជឿជាក់ថាជំនាន់យុវវ័យនឹងបន្តគោរពតម្លៃប្រពៃណីទាំងនេះ ហើយថែរក្សា និងបន្តទៅឲ្យមនុស្សជំនាន់ក្រោយៗ”។

មិនត្រឹមតែ បានទៅទស្សនាស្តង់លក់អាហារប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែមិត្តភក្តិអន្តរជាតិក៏បានចូលរួមដោយផ្ទាល់ក្នុងការគូរគំនូរប្រជាប្រិយ Dong Ho; គយគន់សិប្បករស្មូនរូប tò he ប្រពៃណី; ចូលរួមសរសេរអក្សរផ្ចង់ និងសុំអក្សរផ្ចង់នាដើមឆ្នាំថ្មីផងដែរ។

នៅឯស្តង់សរសេរអក្សរផ្ចង់ ខណៈពេលដែលភរិយារបស់ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំវៀតណាម កំពុងសុំពាក្យ "សន្តិភាព" គឺឯកអគ្គរដ្ឋទូតបេឡារុសប្រចាំវៀតណាម លោក Uladzimir Baravikou បានសម្តែងការរំភើបនៅពេលគូរគំនូរប្រជាប្រិយ Dong Ho មួយផ្ទាំងដោយផ្ទាល់។

តាមបទពិសោធន៍របស់ខ្ញុំ បុណ្យតេតវៀតណាមគឺជាថ្ងៃបុណ្យដ៏គួរឱ្យចាប់អារម្មណ៍ និងរស់រវើកបំផុត។ ឱកាសនេះមានពិធីបុណ្យប្រពៃណី និងសកម្មភាពសិប្បកម្មដ៏វិសេសវិសាលជាច្រើន ព្រមទាំងផ្តល់ឱ្យយើងនូវឱកាសដើម្បីចូលរួមយ៉ាងពេញលេញ និងសម្របខ្លួនទៅក្នុងវប្បធម៌វៀតណាម។ ខ្ញុំបានសាកល្បងសកម្មភាពចំនួនពីរ៖ ធ្វើគំនូរមួយផ្ទាំងដោយខ្លួនឯង ហើយទទួលទានម្ហូបបាយដំណើបប្រពៃណី។ តាមរយៈនោះ ខ្ញុំអាចទទួលបានអារម្មណ៍អំពីការឧស្សាហ៍ព្យាយាមរបស់ប្រជាជនវៀតណាម ហើយក៏បានឃើញសុទិដ្ឋិនិយម និងសេចក្តីរីករាយរបស់ពួកគេផងដែរ។ ប្រជាជនវៀតណាមធ្វើការយ៉ាងឧស្សាហ៍ព្យាយាម ពោរពេញទៅដោយសេចក្ដីស្រឡាញ់ជីវិត ហើយបុណ្យតេតវៀតណាម គឺជានិមិត្តរូបនៃការចាប់ផ្តើមថ្មី និងឲ្យតម្លៃចំពោះឱកាសក្នុងជីវិត”។

ល្បែងប្រជាប្រិយប្រពៃណី និងការសម្តែងវប្បធម៌ដ៏វិសេសវិសាល ដែលបានបង្កើតឡើងវិញក្នុងបរិយាកាសបុណ្យតេតវៀតណាម នៅមហាវិទ្យាល័យពាណិជ្ជកម្ម និងទេសចរណ៍ហាណូយ មិនត្រឹមតែបង្កើតបរិយាកាសដ៏សប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាត ដែលជួយភ្ជាប់ចំណងសាមគ្គីភាព និងមិត្តភាពជាមួយមិត្តភក្តិអន្តរជាតិទៀផង។

នៅពេលដែលមិត្តភក្តិអន្តរជាតិនិយាយអំពីបុណ្យតេតវៀតណាមដោយក្តីស្រឡាញ់ និងការគោរព វាក៏ជាពេលវេលាដែលវប្បធម៌វៀតណាមបោះជំហានចេញពីបរិយាកាសពិធីបុណ្យដើម្បីរួមបញ្ចូលទៅក្នុងលំហូរវប្បធម៌សកល។ ហើយវប្បធម៌ក៏កំពុងក្លាយជាអាវុធសំខាន់នៃការទូតជាតិផងដែរ។

វប្បធម៌ - អាវុធផ្លូវចិត្តរបស់ការទូតវៀតណាម

ដើម្បីពង្រីកអំណាចទន់ជាអតិបរមារបស់ប្រទេសជាតិក្នុងបរិបទធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅនោះ យុទ្ធសាស្ត្រការទូតវប្បធម៌វៀតណាមដល់ឆ្នាំ ២០៣០ បានអះអាងនូវតួនាទីនៃការទូតវប្បធម៌ជាសសរស្តម្ភសំខាន់មួយនៃការទូតទំនើប គ្រប់ជ្រុងជ្រោយ និងមានវិជ្ជាជីវៈ អមដំណើរការទូតនយោបាយ និងការទូតសេដ្ឋកិច្ច ដើម្បីរួមចំណែកដល់ការលើកកម្ពស់អំណាចទន់ និងឋានៈរបស់
វៀតណាមនៅលើឆាកអន្តរជាតិ។ វប្បធម៌គឺជា «ទ្វារទន់» ដែលជួយវៀតណាមឱ្យកាន់តែខិតមកជិតមិត្តភក្តិអន្តរជាតិ ដោយផ្សព្វផ្សាយរូបភាពមនុស្សវៀតណាមដ៏រួសរាយរាក់ទាក់ សប្បុរស ច្នៃប្រឌិត និងពោរពេញដោយសេចក្តីប្រាថ្នាអភិវឌ្ឍន៍។

យោងតាមអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ង៉ូ ឡេវ៉ាន់ ការធ្វើសមាហរណកម្មវប្បធម៌ក្នុងយុគសម័យថ្មី គឺជាដំណើរការមួយដែលរួមបញ្ចូលទាំងការបើកចំហ និងការថែរក្សា។ នោះគឺជាដំណើរការក្រេបយកគុណតម្លៃដ៏ល្អបំផុតនៃវប្បធម៌មនុស្សជាតិ ខណៈពេលដែលអះអាងនិងផ្សព្វផ្សាយតម្លៃដ៏វិសេសវិសាលនៃវប្បធម៌វៀតណាម។ នោះគឺការធ្វើសមាហរណកម្ម ប៉ុន្តែមិនរលាយឡើយ។

ការទូតវៀតណាមនិយាយរួម និងការទូតវប្បធម៌និយាយដោយឡែក កំពុងឈរនៅចំពោះមុខបេសកកម្មប្រវត្តិសាស្ត្រមួយ ដែលតម្រូវឱ្យមានការផ្លាស់ប្តូរសក្តិសមនឹងឋានៈជាយុទ្ធសាស្ត្រនៃយុគសម័យថ្មី។ យើងជំរុញខ្លាំងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ សកម្ម និងមានប្រសិទ្ធភាពនៅក្នុងវេទិកាវប្បធម៌ពហុភាគី និងទ្វេភាគី ដើម្បីផ្សព្វផ្សាយវប្បធម៌ដ៏សម្បូរទៅដោយអត្តសញ្ញាណរបស់វៀតណាមទៅកាន់ពិភពលោក ខណៈពេលដែលក្រេបយកគុណតម្លៃដ៏ល្អបំផុតនៃអរិយធម៌មនុស្សជាតិ ចូលទៅក្នុងប្រទេសវៀតណាមវិញ។តាមនោះ យើងនឹងបង្កើនអំណាចទន់ជាតិ ហើយធ្វើការរួមចំណែកដ៏សក្តិសមចំពោះអរិយធម៌មនុស្សជាតិ។”

នៅក្នុងបរិបទដែលសកលភាវូបនីយកម្ម និងការផ្លាស់ប្តូរឌីជីថលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា វប្បធម៌លែង "ដើរយ៉ាងយឺតយ៉ាវនៅពីក្រោយ" ទៀតហើយ ប៉ុន្តែត្រូវតែក្លាយជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍ។ ផលិតផលវប្បធម៌ដែលមានអត្តសញ្ញាណវៀតណាម ត្រូវបានបង្ហាញតាមរយៈភាសាទំនើប និងបច្ចេកវិទ្យាថ្មីៗ កំពុងបើកឱកាសសម្រាប់នាំរូបភាពវៀតណាមឱ្យកាន់តែខិតមកជិតពិភពលោក ជាពិសេសជំនាន់យុវវ័យទូទាំងពិភពលោក។ លោក ង្វៀន ថៃហៀប អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ អភិវឌ្ឍន៍និងអភិរក្សវប្បធម៌សិល្បៈអាស៊ីអាគ្នេយ៍ បានចាត់ទុកថា៖

បង្កើនការជួបប្រាស្រ័យវប្បធម៌រវាងវៀតណាម និងពិភពលោក ដើម្បីឲ្យអត្តសញ្ញាណជាតិត្រូវបានអភិរក្សផង និងពង្រីកក្នុងដំណើរការធ្វើសមាហរណកម្មផង។ ការលើកកម្ពស់តម្លៃវប្បធម៌នឹងក្លាយជាស្ពានដ៏សំខាន់មួយ ដែលរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិនៅក្នុងយុគសម័យថ្មី”។

ចំណុចសំខាន់មួយទៀតនៃយុទ្ធសាស្ត្រនោះ គឺតួនាទីរបស់សហគមន៍ជនវៀតណាមនៅបរទេស។ ជនជាតិវៀតណាមនៅបរទេសជាង ៥ លាននាក់គឺជា "ឯកអគ្គរដ្ឋទូតវប្បធម៌" ដែលមានលក្ខណៈធម្មជាតិ និងជិតស្និទ្ធបំផុត។ ការរក្សាភាសា ទំនៀមទម្លាប់ និងប្រពៃណីវៀតណាមនៅក្នុងសហគមន៍ ព្រមទាំងផ្សព្វផ្សាយតម្លៃវប្បធម៌វៀតណាមនៅក្នុងប្រទេសសាមី បាននិងកំពុងរួមចំណែកធ្វើឱ្យរូបភាពនៃប្រទេសវៀតណាមកាន់តែរស់រវើក និងត្រឹមត្រូវនៅក្នុងក្រសែភ្នែករបស់មិត្តភក្តិអន្តរជាតិ។ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក ង្វៀន វ៉ាន់ហ៊ុង បានបញ្ជាក់ថា៖

ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិក្នុងវិស័យវប្បធម៌ ផ្លាស់ប្តូររបៀបត្រិះរិះយ៉ាងពេញលេញពីការជួបប្រាស្រ័យទាក់ទង ទៅជាកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយយកកម្លាំងចម្រុះជាតិជាតិ ធ្វើជាមូលដ្ឋានដើម្បីបន្តសរសេររឿងរ៉ាវរបស់វៀតណាមនៅក្នុងយុគសម័យថ្មី។ វប្បធម៌វៀតណាមគឺជាឫសគល់នៃអត្តសញ្ញាណ ជាអំណាចទន់សម្រាប់ការធ្វើសមាហរណកម្ម ដែលជួយវៀតណាមបញ្ជាក់ពីឫទ្ធានុភាព រីកសាយភាយតម្លៃ និងកសាងឋានៈផ្ទាល់ខ្លួននៅក្នុងលំហូរវប្បធម៌សកល”។

ប្រទេសវៀតណាមមិនត្រឹមតែជាអ្នកនិទានរឿងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍វប្បធម៌អន្តរជាតិ ដែលត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ រួមដៃគ្នាដើម្បីអភិរក្សបេតិកភណ្ឌ ជំរុញភាពចម្រុះវប្បធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។ ភាពម្ចាស់ការនិងទំនុកចិត្តនេះត្រូវបានពិភពលោកស្វាគមន៍ និងកោតសរសើរយ៉ាង។ នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនៃឆ្នាំ ២០២៥ គេហទំព័ររបស់អង្គការយូណេស្កូបានបង្ហោះសាររបស់អង្គការនេះ ដែលអបអរសាទរសេចក្ដីសម្រេចចិត្តលេខ ៨០ របស់ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម ស្តីពីការអភិវឌ្ឍវប្បធម៌ក្នុងយុគសម័យថ្មី។ លោក Jonathan Wallace Baker ប្រធានតំណាងអង្គការយូណេស្កូប្រចាំនៅវៀតណាម បានចែករំលែកថា៖

យូណេស្កូស្វាគមន៍ចំពោះចក្ខុវិស័យដែលបានបង្ហាញនៅក្នុងសេចក្តីសម្រេចចិត្តលេខ ៨០។ ការកំណត់វប្បធម៌ជាធនធានស្នូល និងជាសសរស្តម្ភនៃការអភិវឌ្ឍ បង្ហាញថា វៀតណាមបានដាក់ប្រជាជន តម្លៃ និងអត្តសញ្ញាណវប្បធម៌នៅចំណុចកណ្តាលនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសជាតិ។ តាមទស្សនៈរបស់យូណេស្កូ សេចក្តីសម្រេចចិត្តលេខ ៨០ បានផ្តល់នូវផែនទីបង្ហាញផ្លូវគោលនយោបាយសម្រាប់ដំណើរការផ្លាស់ប្ដូរថ្មីរចនាសម្ព័ន្ធក្នុងវិស័យវប្បធម៌ ឆ្ពោះទៅកៀរគរធនធានសង្គម ជំរុញសេដ្ឋកិច្ចច្នៃប្រឌិត និងការពារភាពចម្រុះវប្បធម៌។ នេះគឺជាការបន្តមរតកដ៏សមហេតុផលនៃប្រពៃណីគោរពវប្បធម៌របស់វៀតណាមតាំងពីយូរលង់មក ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមនៃយុគសម័យឌីជីថល និងបរិបទសកលដែលមានការប្រែប្រួលជាច្រើនផងដែរ”។

ការធ្វើសមាហរណកម្មវប្បធម៌ក្នុងយុគសម័យថ្មីគឺជាដំណើរធ្វើឲ្យកាន់តែរីកចម្រើនអត្តសញ្ញាណជាតិជាមួយនឹតម្លៃមនុស្សជាតិដ៏ល្អបំផុត និងចម្រើនសម្រាប់ពិភពលោក ជាមួយនឹងតម្លៃពិសេសដោយឡែកនៃវប្បធម៌វៀតណាមផងដែរ។ ហើយនៅក្នុងដំណើរនេះ វប្បធម៌បន្តជាទីបង្អែកខាងវិញ្ញាណ ជាអំណាចទន់ដ៏រឹងមាំ ដែលជួយវៀតណាមធ្វើសមាហរណកម្មដោយទំនុកចិត្ត អះអាងយ៉ាងរឹងមាំនូវឫទ្ធានុភាព និងឋានៈរបស់ខ្លួននៅក្នុងលំហូរវប្បធម៌សកល។

នៅក្នុងយុគសម័យថ្មី រឿងរ៉ាវសមាហរណកម្មវប្បធម៌របស់វៀតណាមកំពុងបន្តដំណើរដ៏វែងឆ្ងាយ ប៉ុន្តែពោរពេញដោយភាពច្នៃប្រឌិតរបស់ខ្លួន។ នោះគឺជាដំណើរ ដើម្បីថែរក្សាស្មារតីជាតិក្នុងលំហូរសកលលោក ដើម្បីឲ្យប្រទេសវៀតណាមមិនត្រឹមតែធ្វើសមាហរណកម្មដោយជោគជ័យប៉ុណ្ណោះទេ ថែមទាំងត្រូវបានទទួលស្គាល់ និងកោតសរសើរអាស្រ័យដោយអត្តសញ្ញាណវប្បធម៌របស់ខ្លួនទៀតផង៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាំយកចូលឆ្នាំថ្មីមកជូនមាមីងបងប្អូនតំបន់ព្រំដែន

នាំយកចូលឆ្នាំថ្មីមកជូនមាមីងបងប្អូនតំបន់ព្រំដែន

ក្នុងអំឡុងពេលពីរថ្ងៃគឺថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង ដាណាំង សហការ​ជាមួយនឹងគ្រប់លំដាប់ ផ្នែករៀបចំកម្មវិធី “និទាឃរដូវកងទ័ពការពារព្រំដែនផ្តល់ភាពកក់ក្តៅដល់បេះដូងអ្នកភូមិ” នៅឃុំ​ព្រំដែន ហ៊ុងសឺន។

Top