• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា

ដំណើរទស្សនកិច្ចនេះ នឹងបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា។
កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក សុខ ចិន្តាសោភា។ រូបថត៖ TTXVN

ទទួលការអញ្ជើញរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងបំពេញទស្សនកិច្ចនៅវៀតណាមជាផ្លូវការនាថ្ងៃទី ១១ និង ១២ ខែធ្នូ។ ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននាឱកាសនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក សុខ ចិន្តាសោភា បានមានប្រសាសន៍ថា នេះគឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត មកកាន់ប្រទេសជាសមាជិកអាស៊ាន និងក្នុងកម្រិតខ្ពស់ជាការផ្លាស់ប្តូរ ដំណើរទស្សនកិច្ចរវាងកម្ពុជា និងវៀតណាម។ ដំណើរទស្សនកិច្ចនេះ នឹងបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា។ នាពេលខាងមុខ ប្រទេសទាំងពីរត្រូវបន្តពង្រឹង និងជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីនាំមកនូវការអភិវឌ្ឍន៍ និងវិបុលភាពជូនប្រជាជននៃប្រទេសទាំងពីរ។

យោងតាមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោក សុខ ចិន្តាសោភា បានឲ្យដឹងថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងវៀតណាម ចាំបាច់ត្រូវយកចិត្តទុកដាក់ និងថែរក្សា ព្រោះប្រទេសទាំងពីរបានយល់ដឹងយ៉ាងច្បាស់អំពីគុណសម្បត្តិ និងអត្ថប្រយោជន៍នៃទំនាក់ទំនងល្អរវាងរដ្ឋាភិបាលទាំងពីរ បក្សទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top