• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌

នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រសួងការបរទេសវៀតណាមបានសម្របសម្រួលជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីរៀបចំសិក្ខាសាលាអន្តរជាតិមួយ ក្នុងគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ លើកទឹកចិត្តការផ្ទេរចំណេះដឹង និងជំរុញការចែករំលែកបទពិសោធន៍ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងដំណើរការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។
ទិដ្ឋភាពសន្និសីទ។ រូបថត៖ Tran Viet/VNA

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងទម្រង់នៃការជួបផ្ទាល់មុខនៅទីក្រុងហាណូយ រួមជាមួយនឹងការតភ្ជាប់តាមបណ្តាញអ៊ីនធឺណែត ដោយមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋាភិបាលនៃប្រទេសទាំងបី ជាភាពជាដៃគូផ្លាស់ប្តូរថាមពលយុត្តិធម៌ (JETPs) -  អាហ្វ្រិកខាងត្បូង ឥណ្ឌូនេស៊ី និងវៀតណាម ក៏ដូចជាគណៈប្រតិភូមកពីប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៧ ផ្សេងទៀតដែលមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរថាមពល។ គណៈប្រតិភូបានពិភាក្សាអំពីការពង្រឹងការសម្របសម្រួលអន្តរជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូងក្នុងដំណើរការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌។ សិក្ខាសាលាក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទិដ្ឋភាព "យុត្តិធម៌" នៃការផ្លាស់ប្តូរថាមពល; មានបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងផ្លាស់ប្តូរថាមពលរវាងប្រទេសនានា និងលើកកម្ពស់កម្មវិធី និងគោលដៅនៃការផ្លាស់ប្តូរថាមពលជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top