នំប៉័ងសាច់គោចំហុយ

ម្ហូបអាហារ

នំប៉័ងសាច់គោចំហុយ

ការ​ផ្សំ​​មួយ​ដ៏អស្ចារ្យ​ រវាង​នំប៉័ង​វៀតណាម​ និង​ សាច់​គោចំហុយ​ ផ្តើម​ពី​​មុខម្ហូប​ដ៏​សាមញ្ញ​ឈាន​ចូល​កាន់​​ពិភពលោក​ អំណះអំណាង​ភាព​ប្រណីត របស់​​អាហារ​វៀតណាម​។ នំប៉័ង​សាច់​​​គោ​ចំហុយ ​បាន​ទាក់ទាញចិត្ត​​​អតិថិជន​​គ្រប់​ចតុទិស​ នរណាម្នាក់​​ពិសា​ម្តង​នឹង​ចាំជានិច្ច​។​

ការ​ផ្សំ​​មួយ​ដ៏អស្ចារ្យ​ រវាង​នំប៉័ង​វៀតណាម​ និង​ សាច់​គោចំហុយ​ ផ្តើម​ពី​​មុខម្ហូប​ដ៏​សាមញ្ញ​ឈាន​ចូល​កាន់​​ពិភពលោក​ អំណះអំណាង​ភាព​ប្រណីត របស់​​អាហារ​វៀតណាម​។ នំប៉័ង​សាច់​​​គោ​ចំហុយ ​បាន​ទាក់ទាញចិត្ត​​​អតិថិជន​​គ្រប់​ចតុទិស​ នរណាម្នាក់​​ពិសា​ម្តង​នឹង​ចាំជានិច្ច​។​

នំប៉័ង​សាច់​​គោចំណុយ ​ជាមុខម្ហូប​ប្រពៃណី​របស់​អ្នក​ក្រុង​ហ្វេ​ ដែល​មានឈ្មោះ​​ថា​នំប៉័ង​សាច់​គោ​ចំហុយ​ (ភាសា​អង់គ្លេស​ Beef Stew - Hue's style)​។ អ្នកនៅ​ភូមិ​ភាគ​ខាង​ជើង​ និង អ្នក​នៅភូមិ​ភាគ​ខាងត្បូង​ ក៏ហៅ​ថា​នំប៉័ង​សាច់​គោ​ចំហុយ​។ នេះ​ជា​មុខម្ហូបដែល​​បានប្រជា​​ជន​​វៀតណាម​ និង អតិថិជន​អន្តរជាតិ ​ចូល​ចិត្ត​ជាខ្លាំង​ ដែលបាន​​ធ្វើ​ដោយ​វត្ថុធាតុ​​ នំប៉័ង​ និង សាច់​គោ។​

សាច់​គោ​ស្រស់​ជា​វត្ថុធាតុ​សំខាន់ សម្រាប់​ចម្អិន​ម្ហូប​សាច់​គោចំហុយ​។​

នំប៉័ង​វៀតណាម ​បាន​ទំព័រ​ឯកទេស​ម្ហូប​អាហារ​ TasteAtlas ជាប់​​ចំណាត់ថ្នាក់​លេខ​៦ ក្នុង​ចំណោម៥០​មុខ​​ម្ហូប​តាម​វិថី​ឆ្ងាញ់​បំផុត​លើ​ពិភពលោក។​​ ប្រការ​ដែល​ធ្វើ​ឱ្យ​មានភាព​អស្ចារ្យ​​របស់​​​នំប៉័ង​ គឺជា​ភាពសាមញ្ញ​ក្នុងរបៀប​​​ធ្វើ​ មានតែ​ម្សៅ​សាលីដុត​​ក្លាយ​ជា​នំប៉័ង​។ នំប៉័ង​មាន​​ស្រទាប់​​សម្បក​ស្រួយ​ ស្នូល​ទន់ ងាយ​​ពិសា​ និង តម្លៃ​ថោក​។ ដោយ​ការ​ផ្សំ​​នឹង​សាច់​គោ​ចំហុយ​ បង្កើត​បាន​ជា​ស្នាដៃ​មួយ​​សម្រាប់​នំប៉័ង​។ សាច់គោ​ចំហុយ​បានធ្វើ​​ដោយ​ហ្មត់​ចត់​។ សាច់គោ​ស្រស់​ចំហុយ​នឹង​គ្រាប់ឈូក​ ផ្សិត​ត្រច្រៀក​កណ្តុរ​ ផ្សិតក្រអូប​ ជួយ​ឱ្យ​សាច់​គោមានភាព​ឈ្ងុយ​បែបធម្មជាតិ​ រួមនឹង​រសជាតិ​ផ្សេង​ៗផ្សំ​គ្នា​ផងដែរ​​។ សាច់គោ​បាន​ចម្អិនលើ​​ភ្លើង​តូច​ក្នុងពេលវេលា​យូរ​ ផ្សំនឹង​វត្ថុធាតុ​ដើម​ដូចជា​ សណ្តែក​ដី ដំឡូង​បារាំង ផ្សិត​ ផ្កាចន្ទន៍​(ប៉ូចកាក់) ក្រវាញ ស្លឹកគ្រៃ​ ខ្ទឹម​បារាំង​។ល។ ​បង្កើត​បាន​ជា​ទឹក​ស៊ូប​ខាប់​ឈ្ងុយ​ឆ្ងាញ់​។​


ពេល​សាច់គោ​ទន់ ហើយក៏ជា​ពេល​ទឹក​ស៊ូប​ខាប់​សមល្មម​ដែរ​ ចុង​ភៅ​នឹង​ដួសសាច់គោ​មួយ​ចាន ដាក់បន្ថែម​ស្លឹក​ខ្ទឹម​ ជីនាង​វង​ស្រស់​ រៀប​ពីលើ​ចាន ដែល​មាន​គ្រប់ពណ៌​ជក់ចិត្ត។ ​សាច់គោ​ក្លិន​ក្រអូបឈ្ងុយ​ឈ្ងប់​ សាយ​ភាយ​នឹង​ទឹក​ស៊ូប​ ធ្វើ​ឱ្យ​ចាន​សាច់គោ​ចំហុយ​​ក្លាយ​ជា​មានភាពទាក់ទាញ​។ នំប៉័ង​ក្តៅៗ​កាត់​ជា​ចម្រៀក​ពិសា​នឹង​សាច់គោ​ចំហុយ​ ទឹក​ស៊ូប​ងាយ​ពិសា​ផង​ មាន​ជាតិ​បំប៉ន​ផង​។ ប្រជាជន​វៀតណាម​ពេល​ពិសា​មុខម្ហូប​នេះ តែង​មានកង្វល់សួរ​​ថា៖ គ្មាន​មុខម្ហូបណាអាច​យក​ចិត្ត​យក​ថ្លើម​អតិថិជន​ ដូចជា​នំប៉័ង​សាច់គោ​ចំហុយ​នោះទេ​។​

នំប៉័ងសាច់​​គោចំហុយ​ អាច​ពិសា​រៀង​រាល់ថ្ងៃ​ ងាយ​ស្រួល​សម្រាប់​គ្រួសា​រនីមួយ​ៗ​។ នេះ​ក៏ជា​មុខម្ហូង​មិនពិបាក​ធ្វើ​ អាច​ហូប​ផ្សំ​នឹង​បន្លែ​សាឡាត ម្ទេស​ស្រស់ បង្កើត​ថែម​រសជាតិ​ហឹរស្រាល​សម្រាប់​មុខម្ហូប​៕​

នំប៉័ង​សាច់​គោចំហុយ​។

អាសយដ្ឋានពិសា​​៖

​ផ្ទះ​៧១ ផ្លូវ​ត្រឹន​យីហឹង​ (Tran Duy Hung) ខណ្ឌ​កូវ​យ៉ី (Cau Giay) ក្រុងហាណូយ​។

ផ្ទះ​១៨ ផ្លូវ​ហាង​កូត​ (Hang Cot) ខណ្ឌ​ហ្វាន​គីម (Hoan Kiem) ក្រុង​ហាណូយ​។

 អត្ថបទ៖ ប៊ិច​វឹន​ រូបថត៖ ត្រឹន​ ថាញ​យ៉ាង​ កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​

អត្ថបទ៖ ប៊ិចវឹន រូបថត៖ ត្រឹន ថាញយ៉ាង កាសែតរូបភាពវៀតណាម ប្រែសម្រួល៖ រីកើង

នំវាយលក់តាមដងផ្លូវ

នំវាយលក់តាមដងផ្លូវ

នំវាយត្រូវបានគេស្គាល់ថាជា បាញ់​ត្រាងទះ ឬ នំវាយ​កម្ទេច គឺជាមុខម្ហូបដែលទាក់ទងជាមួយប្រវត្តិសាស្ត្រ និងប្រពៃណីរបស់ប្រជាជនទីក្រុងហូយអាន (Hoi An)។ 

Top