ការផ្សំមួយដ៏អស្ចារ្យ រវាងនំប៉័ងវៀតណាម និង សាច់គោចំហុយ ផ្តើមពីមុខម្ហូបដ៏សាមញ្ញឈានចូលកាន់ពិភពលោក អំណះអំណាងភាពប្រណីត របស់អាហារវៀតណាម។ នំប៉័ងសាច់គោចំហុយ បានទាក់ទាញចិត្តអតិថិជនគ្រប់ចតុទិស នរណាម្នាក់ពិសាម្តងនឹងចាំជានិច្ច។
ការផ្សំមួយដ៏អស្ចារ្យ រវាងនំប៉័ងវៀតណាម និង សាច់គោចំហុយ ផ្តើមពីមុខម្ហូបដ៏សាមញ្ញឈានចូលកាន់ពិភពលោក អំណះអំណាងភាពប្រណីត របស់អាហារវៀតណាម។ នំប៉័ងសាច់គោចំហុយ បានទាក់ទាញចិត្តអតិថិជនគ្រប់ចតុទិស នរណាម្នាក់ពិសាម្តងនឹងចាំជានិច្ច។
នំប៉័ងសាច់គោចំណុយ ជាមុខម្ហូបប្រពៃណីរបស់អ្នកក្រុងហ្វេ ដែលមានឈ្មោះថានំប៉័ងសាច់គោចំហុយ (ភាសាអង់គ្លេស Beef Stew - Hue's style)។ អ្នកនៅភូមិភាគខាងជើង និង អ្នកនៅភូមិភាគខាងត្បូង ក៏ហៅថានំប៉័ងសាច់គោចំហុយ។ នេះជាមុខម្ហូបដែលបានប្រជាជនវៀតណាម និង អតិថិជនអន្តរជាតិ ចូលចិត្តជាខ្លាំង ដែលបានធ្វើដោយវត្ថុធាតុ នំប៉័ង និង សាច់គោ។
សាច់គោស្រស់ជាវត្ថុធាតុសំខាន់ សម្រាប់ចម្អិនម្ហូបសាច់គោចំហុយ។
នំប៉័ងវៀតណាម បានទំព័រឯកទេសម្ហូបអាហារ TasteAtlas ជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោម៥០មុខម្ហូបតាមវិថីឆ្ងាញ់បំផុតលើពិភពលោក។ ប្រការដែលធ្វើឱ្យមានភាពអស្ចារ្យរបស់នំប៉័ង គឺជាភាពសាមញ្ញក្នុងរបៀបធ្វើ មានតែម្សៅសាលីដុតក្លាយជានំប៉័ង។ នំប៉័ងមានស្រទាប់សម្បកស្រួយ ស្នូលទន់ ងាយពិសា និង តម្លៃថោក។ ដោយការផ្សំនឹងសាច់គោចំហុយ បង្កើតបានជាស្នាដៃមួយសម្រាប់នំប៉័ង។ សាច់គោចំហុយបានធ្វើដោយហ្មត់ចត់។ សាច់គោស្រស់ចំហុយនឹងគ្រាប់ឈូក ផ្សិតត្រច្រៀកកណ្តុរ ផ្សិតក្រអូប ជួយឱ្យសាច់គោមានភាពឈ្ងុយបែបធម្មជាតិ រួមនឹងរសជាតិផ្សេងៗផ្សំគ្នាផងដែរ។ សាច់គោបានចម្អិនលើភ្លើងតូចក្នុងពេលវេលាយូរ ផ្សំនឹងវត្ថុធាតុដើមដូចជា សណ្តែកដី ដំឡូងបារាំង ផ្សិត ផ្កាចន្ទន៍(ប៉ូចកាក់) ក្រវាញ ស្លឹកគ្រៃ ខ្ទឹមបារាំង។ល។ បង្កើតបានជាទឹកស៊ូបខាប់ឈ្ងុយឆ្ងាញ់។
ពេលសាច់គោទន់ ហើយក៏ជាពេលទឹកស៊ូបខាប់សមល្មមដែរ ចុងភៅនឹងដួសសាច់គោមួយចាន ដាក់បន្ថែមស្លឹកខ្ទឹម ជីនាងវងស្រស់ រៀបពីលើចាន ដែលមានគ្រប់ពណ៌ជក់ចិត្ត។ សាច់គោក្លិនក្រអូបឈ្ងុយឈ្ងប់ សាយភាយនឹងទឹកស៊ូប ធ្វើឱ្យចានសាច់គោចំហុយក្លាយជាមានភាពទាក់ទាញ។ នំប៉័ងក្តៅៗកាត់ជាចម្រៀកពិសានឹងសាច់គោចំហុយ ទឹកស៊ូបងាយពិសាផង មានជាតិបំប៉នផង។ ប្រជាជនវៀតណាមពេលពិសាមុខម្ហូបនេះ តែងមានកង្វល់សួរថា៖ គ្មានមុខម្ហូបណាអាចយកចិត្តយកថ្លើមអតិថិជន ដូចជានំប៉័ងសាច់គោចំហុយនោះទេ។
នំប៉័ងសាច់គោចំហុយ អាចពិសារៀងរាល់ថ្ងៃ ងាយស្រួលសម្រាប់គ្រួសារនីមួយៗ។ នេះក៏ជាមុខម្ហូងមិនពិបាកធ្វើ អាចហូបផ្សំនឹងបន្លែសាឡាត ម្ទេសស្រស់ បង្កើតថែមរសជាតិហឹរស្រាលសម្រាប់មុខម្ហូប៕
អាសយដ្ឋានពិសា៖
ផ្ទះ៧១ ផ្លូវត្រឹនយីហឹង (Tran Duy Hung) ខណ្ឌកូវយ៉ី (Cau Giay) ក្រុងហាណូយ។
ផ្ទះ១៨ ផ្លូវហាងកូត (Hang Cot) ខណ្ឌហ្វានគីម (Hoan Kiem) ក្រុងហាណូយ។
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ត្រឹន ថាញយ៉ាង កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង