• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ម្ហូបអាហារ

នំគាវ លី ក្វឹកសឺ (Ly Quoc Su)

និយាយដល់​ផ្លូវ​ លី ​ក្វឹក​សឺ (Ly Quoc Su) ​(ហាណូយ) មនុស្សគ្រប់គ្នា​នឹង​នឹក​ដល់​មុខអាហារគុយ​ទាវ​។ ប៉ុន្តែ​ក៏ពិត​ជា​កង្វះខាតមួយ​​ ប្រសិនបើ​ភ្ញៀវទេសចរ​ឆៀង​ចូល​ផ្លូវ​នេះ តែ​មិនបាន​​ពិសា​​នំគាវ​នៅ​​អាហារដ្ឋាន​គល់​​ជ្រៃ​ ដែល​ល្បី​ឈ្មោះ​ជា​យូរ​​យារ​​មក​ហើយ នៅ​លើ​ដែន​ដី​ក្រុង​ហាណូយ​។

ទោះបី​អាហារដ្ឋាន​តូច សាមញ្ញ​ ​មានតែ​ពីរបីតុប៉ុណ្ណោះ ដូចជា​អាហារដ្ឋាន​ដទៃទៀត​ ប៉ុន្តែ​ភាព​ល្បី​បាន​សាយ​ភាយ​​គ្រប់ទិស​ទី ជាមួយនឹង​បទ​ពិសោធន៍​ជិត​៣០ឆ្នាំ​​នៃ​អាហារដ្ឋាន​ មនុស្ស​គ្រប់​គ្នា​មិនពិបាក​ដើម្បី​រក​អាហារដ្ឋាន​គល់​​ជ្រៃ​នេះទេ​។ លក្ខណៈ​ពិសេស​សម្រាប់សម្គាល់​អាហារដ្ឋាន​នំ​គាវ​ដ៏ល្បី​​នេះ នោះគឺ​ ជ្រៃ​​ចំណាស់មួយ​ដើម ​​បែក​មែក​ត្រឈឹង​ត្រឈៃ​គ្រប់​ដណ្តប់​បរិយាកាស​ និង​ស្តង់​លក់ប្រដាប់ប្រដា​ខាង​មុខ​ ជាមួយនឹង​នំ​គ្រប់​មុខ ​ដែល​​បាន​ចៀន​ឡើង​ពណ៌លឿង​ទុំ​។ ក្នុងនោះ​មាន​នំ​គាវ​បាន​ចាត់ទុកជា ​មុខ​នំមួយក្នុង​ចំណោម​នំ​ដែល​​បាន​​ធ្វើ​ទៅ​តាមវិធី​សាស្រ្ត​រូបមន្តសម្ងាត់​​ដ៏យូរ​ឆ្នាំនៃ​វង្សត្រកូល​។

លោកស្រី​ ង្វៀន ​មី​ឡុក ​(Nguyen My Loc) ម្ចាស់អាហារដ្ឋាន​គល់​​ជ្រៃ​ឱ្យ​ដឹងថា៖ ចាប់ពីឆ្នាំ​១៩៨៣ អ្នក​ម្តាយ​ គឺ​លោក​​យាយ ​ង្វៀន ធី​ធ្វឹន​ (Nguyen Thi Thuan) ពេល​ចូល​និវត្តន៍​ក៏​​បាន​បើក​អាហារដ្ឋាន​នំគាវ​នេះ។ ក្នុង​ដំណើរ​ការ​លក់​​ ការ​ធ្វើ​ស្នូលនំ​កាន់តែ​មានភាព​ពេញ​លេញ​ជាង​ ​ភ្ញៀវ​ទេសចរ​ពិសា​មានរសជាតិ​ឆ្ងាញ់​ ក៏​​អញ្ជើញ​មកកាន់​តែច្រើនឡើង​។​

 


 អាហារដ្ឋាន​នំគាវ​គល់​​ជ្រៃ​ ស្ថិតនៅ​ផ្លូវ ​លី​ ក្វឹក​សឺ ​(Ly Quoc Su) ហាណូយ​។​


 នំ​ទន់ស្មើ​ក្រសោប​​​ជាប់​ស្នូលនំ​ មិនបែក​នៅពេល​ចៀន​។


ផលិតផល​នំគាវ​នៅ​អាហារដ្ឋានគល់​​ជ្រៃ​។



បន្ទាប់ពី​ជិត​៣០ឆ្នាំ ប្រកប​មុខរបរ​ធ្វើ​នំគាវ​​ អាហារដ្ឋាន​គល់​ជ្រៃ​នេះ បាន​ក្លាយជា​ទីកន្លែង​​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ រាល់ពេល​ធ្វើ​ដំណើរ​​មកកាន់​ក្រុង​ហាណូយ​ ដើម្បី​​ពិសា​នំគាវ​។


ភ្ញៀវទេសចរ​អន្តរជាតិ​កំពុង​ថតរូប​អាហារដ្ឋានគល់​​ជ្រៃ​ ទុក​ជា​អនុស្សាវរីយ៍​ក្នុងលើក​ធ្វើ​ដំណើរ​ទេសចរ​របស់​ខ្លួន​នៅ​ក្រុង​ហាណូយ​។​

 

រូបមន្ត​ធ្វើ​នំ​គាវ​ បាន​ម្ចាស់​អាហារដ្ឋាន​​គល់​​ជ្រៃ​ចែករំលែក​៖ ចាប់តាំងពី​ជ្រើសទិញ​ម្សៅ​មី​ឆ្ងាញ់​ យក​មកលាយ​ច្របល់ដោយ​ខ្លួន​ឯង​ ផ្អាប់​ឡើង​ដំបែរ​ ធ្វើ​ឱ្យ​​មាន​កម្រិត​ទន់​ ស្រួយ​តាម​​កំណត់​ រហូតដល់​​ចំណែក​សាច់​ គឺជ្រើស​យកសាច់ដុំ​​ស្រស់ ​មិនយក​សាច់​ហ្មត់​​​បំណែក​តូចៗ​​។ ដំបូង​នៅ​​ឆ្នាំ​១៩៨៣ ពេល​ទើប​បើកអាហារដ្ឋាន​ ​មាន​ភ្ញៀវ​អញ្ជើញ​មកតិចតួច​ ម្លោះហើយ​គ្រួសារ​នៅ​ប្រើកាំបិត​ហាន់សាច់​ជាចម្រៀក​ ក្រោយ​មក​ភ្ញៀវ​អញ្ជើញមក​កុះករ​ ទើប​​​ត្រូវ​ទិញ​ម៉ាស៊ីន​​មក​កិន​ផ្ទាល់​  រួច​លាយ​ច្របល់​សាច់ហាន់​ ​ សាច់ក្រក ផ្សិតខ្មៅ​​ ផ្សិត​ត្រចៀកកណ្តុរ​​។ ក្រៅពី​នោះ​​នៅមាន​ខ្ទឹមបារាំង​ ខ្ទឹមសម្ងួត​ មើម​ប៉ិគក់​​ លាយ​ជាមួយ​នឹង​ប៊ីចេង​ ម្រេច​។ ប៉ុន្មាន​ឆ្នាំដំបូង​ នំមានថ្ងៃ​ឆ្ងាញ់​ មាន​ថ្ងៃមិនឆ្ងាញ់​ ប៉ុន្តែ​ក្រោយ​មក​ មាន​រូបមន្ត​ធ្វើ​ ធ្វើ​ស្ទាត់​ជំនាញ​ នំ​ក៏មានកម្រិត​ឆ្ងាញ់​ស្មើ​ជាង​។​

គ្រាន់តែ​ពីរនាទី ​បន្ទាប់ពី​ចូល​អាហារដ្ឋានកម្មងនំ​​ ភ្ញៀវ​បាន​បម្រើ​នៅនឹង​តុ​ជាមួយនឹង​ចានទាប​នំគាវ​​ក្តៅ​ៗ មាន​ពណ៌លឿង​ មើលទៅ​ចាប់ចិត្ត​ជាខ្លាំង​ រសជាតិ​ទ្លាន់ កាត់​ជា​ដុំ​សមនឹង​ស្នូល​ខាង​ក្នុង​ដ៏ឈ្ងុយ​ឆ្ងាញ់​។ ពិសា​នំ​អម​នឹង​​ទឹក​ជ្រលក់​ផ្អែម​ ដែល​មាន​ដាក់​ល្ហុង​ពីរ​បី​បន្ទះ​ និង​បន្លែស្រស់​​មួយ​ចានទាប។

ជាមួយនឹង​រសជាតិ​ពិសេស​ដោយឡែកនៃ​​អាហារដ្ឋាន​ រៀងរាល់ថ្ងៃ​ អាហារដ្ឋាន​គល់​​​ជ្រៃ ​បើក​នៅ​ម៉ោង​៨ព្រឹក​ រហូតដល់​ម៉ោង​១០​យប់​។ សព្វថ្ងៃ​ អាហារដ្ឋាន​​តែងផ្តល់​​នំ ​សម្រាប់​ហាង​ឆ្ងាញ់ ​​ផាន ​ប៊ូយ​ចូវ​ (Phan Boi Chau)។ ​ក្រៅពី​នោះ​ ជាមួយ​នឹង​តម្លៃ​លក់​១២​ពាន់ដុង​ក្នុង​នំ​មួយ​ មធ្យម​រៀងរាល់ថ្ងៃ​អាហារដ្ឋាន​ លក់​អស់​រាប់​រយ​នំ​ បម្រើ​តម្រូវ​ការ​ពិសា​នៃ​អ្នកក្រុង​ ក៏ដូចជា​មិត្តភក្តិអន្តរជាតិ​ដែល​អញ្ជើញ​មក​ទេសចរណ៍​នៅក្រុង​​ហាណូយ​៕​

 

អត្ថបទ​៖ ង៉ឹន​ហា រូបថត៖ ខាញ់ឡុង​
 

 


Top