• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

និស្សិតវៀតណាមទទួលបានរង្វាន់ទី៣ក្នុងការប្រកួតបច្ចេកវិទ្យាសកល

ក្រុមវៀតណាមដែលមាននិស្សិតចំនួន ៣ នាក់ បាន ប្រកួតជាមួយក្រុមចំនួន ១៤៦ មកពីប្រទេសនិងដែនដីចំនួន ៣៦ហើយទទួលបាន រង្វាន់ទី ៣ ក្នុងវិញ្ញាសារបច្ចេកវិទ្យាពពក (cloud)។
ក្រុមវៀតណាមបានឈ្នះរង្វាន់ទី ៣ នៃការប្រកួត Huawei ICT ឆ្នាំ ២០២២-២០២៣។ (រូបថត៖ Huawei)

ក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម កាលពីថ្ងៃទី ២៩ ឧសភា បានឲ្យ ដឹងថា នៅក្នុងវគ្គផ្ដាច់ព្រ័ត្រសកលនៃការប្រកួត Huawei ICT ឆ្នាំ ២០២២-២០២៣ ដែលបានធ្វើឡើងនៅទីក្រុង Shenzhen (ប្រទេសចិន) និស្សិតផ្នែកបច្ចេកវិទ្យាព័ត៌មាន វៀតណាម បានឈ្នះរង្វាន់ទី៣។ ក្រុមវៀតណាមដែលមាននិស្សិតចំនួន ៣ នាក់ បាន ប្រកួតជាមួយក្រុមចំនួន ១៤៦ មកពីប្រទេសនិងដែនដីចំនួន ៣៦ហើយទទួលបាន រង្វាន់ទី ៣ ក្នុងវិញ្ញាសារបច្ចេកវិទ្យាពពក (cloud)

ការប្រកួតប្រជែង Huawei ICT ប្រចាំឆ្នាំ គឺជាគម្រោងសំខាន់មួយនៅក្នុងគំនិត ផ្តួចផ្តើម "គ្រាប់ពូជសម្រាប់អនាគត ២.០" របស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិ Huawei។ រៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ ២០១៥ ការប្រកួតនេះមានគោលបំណង បង្កើតឡើងទីធ្លាលេង ជាមួយនឹងការប្រកួតប្រជែងប្រកបដោយសមភាព សម្រាប់ និស្សិតសាកលវិទ្យាល័យ និងសាលាជាន់ខ្ពស់ជុំវិញពិភពលោកមកជួបប្រាស្រ័យគ្នា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top