• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីវៀតណាម-អាមេរិក អភិវឌ្ឍន៍ប្រកបដោយស្ថិរភាពនិងនិរន្តរភាព

នារសៀលថ្ងៃនេះ (២០ ខែមីនា) នៅទីក្រុងហាណូយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីគោលនយោបាយពន្ធដាររបស់សហរដ្ឋអាមេរិក អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានបញ្ជាក់ថា វៀតណាមបាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដើម្បីរក្សាសន្ទុះវិជ្ជមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ រូបថត៖ VOV

អ្នកនាំពាក្យក្រសួងការបរទេសបានបញ្ជាក់ថា នាពេលខាងមុខ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីផ្លាស់ប្តូរនិងធ្វើការក្នុងស្មារតីស្ថាបនានិងសហប្រតិបត្តិការជាមួយភាគីអាមេរិក ដើម្បីចែករំលែកព័ត៌មាន បង្កើនការយល់ដឹង ដកចេញឧបសគ្គនិងបញ្ហាផ្សេងៗ សំដៅរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីប្រកបដោយស្ថិរភាពនិងនិរន្តរភាព ធានាផលប្រយោជន៍របស់ភាគីទាំងពីរ។

នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ ដោយឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីសហរដ្ឋអាមេរិកបន្តកម្មវិធីដោះស្រាយផលវិបាកនៃសង្គ្រាមនៅប្រទេសវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានឲ្យដឹងថាំ កិច្ចសហប្រតិបត្តិការដោះស្រាយផលវិបាកនៃសង្គ្រាមត្រូវបានចាត់ទុកជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរវាងវៀតណាមនិងសហរដ្ឋអាមេរិក។ កិច្ចសហប្រតិបត្តិការនេះរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការផ្សះផ្សា និងកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ ដោយបើកចំហឱកាសសហប្រតិបត្តិការថ្មី ក្នុងវិស័យសំខាន់ៗផ្សេងទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top