• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំទំនាក់ទំនងរវាងវៀតណាម និងអូស្ត្រាលីឡើងកម្ពស់ថ្មីមួយ

អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese ជាពិសេសតាមរយៈកិច្ចពិភាក្សា និងជំនួបរបស់លោកនាយករដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំវៀតណាម និងកិច្ចព្រមព្រៀងសំខាន់ៗដែលសម្រេចបានរវាងប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចនេះ។
អគ្គលេខាបក្ស លោក Nguyen Phu Trong និងនាយករដ្ឋមន្ត្រីលោក Anthony Albanese (រូបថត៖ VNA)

 

កាលពីយប់ថ្ងៃទី៤ មិថុនា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ឧសភាប្រកបដោយជោគជ័យ។ មុននេះ កាលពីរសៀលថ្ងៃទី ៤ ឧសភា នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញទទួលជួបថ្នាក់ដឹកនាំគណបក្សពលករ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី។

ក្នុងជំនួបនេះ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអះអាងពីការគោរពរបស់វៀតណាមចំពោះទំនាក់ទំនងវៀតណាម-អូស្ត្រាលី ព្រមទាំងបានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍន៍ដ៏រឹងមាំ ជាក់ស្តែង និងទូលំទូលាយនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Anthony Albanese ជាពិសេសតាមរយៈកិច្ចពិភាក្សា និងជំនួបរបស់លោកនាយករដ្ឋមន្ត្រីជាមួយថ្នាក់ដឹកនាំវៀតណាម និងកិច្ចព្រមព្រៀងសំខាន់ៗដែលសម្រេចបានរវាងប្រទេសទាំងពីរក្នុងដំណើរទស្សនកិច្ចនេះ។ លោកអគ្គលេខាបក្សបានឯកភាពអំពីទិសដៅអភិវឌ្ឍន៍ទំនាក់ទំនង ក្នុងនោះមានការនាំទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មី  កិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង និងលើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានជូនដំណឹងអំពីខ្លឹមសារផ្លាស់ប្តូរដ៏សម្បូរបែបជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំវៀតណាម កិច្ចព្រមព្រៀងជាន់ខ្ពស់សម្រេចបានរវាងក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីមានបំណងចង់លើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនាបច្ចុប្បន្នទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកនាយករដ្ឋមន្ត្រីបានអះអាងពីជំហររបស់ទីក្រុងកង់បេរ៉ាអំពីសារៈសំខាន់នៃការពង្រឹងបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ ការគោរពច្បាប់អន្តរជាតិ ឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសនានា ទំនាក់ទំនងសមភាព និងគាំទ្រមជ្ឈភាពរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និង គោលនយោបាយរបស់រដ្ឋាភិបាលអូស្ត្រាលី និងគោលមាគ៌ាប្រពៃណីរបស់គណបក្សពលករ គឺគោរពការលើកកម្ពស់ទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

វៀតណាមស្ថិតក្នុងចំណោមប្រទេសអាស៊ីដែលមានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធខ្លាំងបំផុត

ក្នុងក្របខ័ណ្ឌនៃ "សប្តាហ៍នៃនិរន្តរភាព" (១៥ - ១៩ មេសា) កាលពីថ្ងៃទី ១៨ មេសា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក មហាសន្និបាតអង្គការសហប្រជាជាតិ បាន បើកសម័យប្រជុំពិភាក្សាជាន់ខ្ពស់អំពីការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។

Top