• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap

លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា យុទ្ធជន Dien Bien នឹងពង្រីកប្រពៃណីដ៏រុងរឿងរបស់ប្រទេសជាតិ ហើយបន្តអប់រំដល់យុវជនជំនាន់វ័យក្មេងអំពីប្រពៃណីតស៊ូដ៏អង់អាចក្លាហានរបស់ប្រជាជាតិ កសាង មាតុប្រទេសកាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap

នារសៀលថ្ងៃនេះ (១៦ មេសា) នៅវិមានរំលឹកវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap នៅឃុំ Muong Phang ទីក្រុង Dien Bien Phu ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) គណៈប្រតិភូរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញអុជធូប និងគោរពវិញ្ញាណក្ខន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap និងយុទ្ធជនពលីដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន បង្កើតជ័យជំនះ Dien Bien Phu

បន្ទាប់មក នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅទស្សនាមណ្ឌលកេរ្កិ៍ដំណែលបញ្ជាការដ្ឋានយុទ្ធនាការ Dien Bien Phu; អញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយដល់យុទ្ធជន Dien Bien និងគ្រួសារគោលនយោបាយនៅភូមិសាស្ត្រឃុំ Muong Phan ឃុំ Pa Khoang ទីក្រុង Dien Bien Phu។ នៅទីនេះ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា យុទ្ធជន Dien Bien នឹងពង្រីកប្រពៃណីដ៏រុងរឿងរបស់ប្រទេសជាតិ ហើយបន្តអប់រំដល់យុវជនជំនាន់វ័យក្មេងអំពីប្រពៃណីតស៊ូដ៏អង់អាចក្លាហានរបស់ប្រជាជាតិ កសាង មាតុប្រទេសកាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

៤៩ឆ្នាំនៃការឯកភាពប្រទេសជាតិ៖ អ្នកជំនាញអាមេរិកឡាទីនអះអាងថា វៀតណាមគឺជាភ្លើងហ្វាសមុទ្រនៃក្តីសង្ឃឹម

ថ្លែងទៅកាន់អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅគុយបា លោកបណ្ឌិត Ruvislei González Saez អ្នកស្រាវជ្រាវជាន់ខ្ពស់នៅមជ្ឈមណ្ឌល ស្រាវជ្រាវគោលនយោបាយអន្តរជាតិរបស់គុយបា (CIPI) បានសង្កត់ធ្ងន់លើអត្ថន័យ ទ្វេដង នៃទិវាជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ សម្រាប់វៀតណាម និងពិភព លោក។

Top