• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំលើកដំបូងនៃអនុគណៈកម្មការសេដ្ឋកិច្ចសង្គម

ខ្លឹមសារ គុណភាព និងទម្រង់នៃរបាយការណ៍ត្រូវប្រកាន់ខ្ជាប់កម្មវិធីកសាងប្រទេសជាតិក្នុងដំណាក់កាលទិសដៅសង្គមនិយម យុទ្ធសាស្ត្រអភិរឌ្ឍន៍សេដ្ឋកិច្ច សង្គមដំណាក់កាល ២០២១ -២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានដឹកនាំកិច្ចប្រជុំ។ រូបថត៖ VOV

នារសៀលថ្ងៃទី ១២ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានអនុគណៈកម្មការសេដ្ឋកិច្ច និងសង្គមនៃមហាសន្និបាតលើកទី ១៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកដំបូង នៃអនុគណៈកម្មការសេដ្ឋកិច្ចសង្គមនៃមហាសន្នបាតលើកទី ១៣ (អនុគណៈកម្មការ)។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានបញ្ជាក់យ៉ាងច្បាស់របស់អនុគណៈកម្មការគឺបំពេញរបាយការណ៍រយៈពេល ៥ ឆ្នាំស្ដីពីការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ១០ឆ្នាំ (២០២១-២០៣០); រៀបចំផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរយៈពេល៥ឆ្នាំ ដំណាក់កាល២០២៦-២០៣០ ដើម្បីដាក់ជូនមហាសន្និបាតបក្សលើកទី១៤។ ក្នុងនោះ ខ្លឹមសារ គុណភាព និងទម្រង់នៃរបាយការណ៍ត្រូវប្រកាន់ខ្ជាប់កម្មវិធីកសាងប្រទេសជាតិក្នុងដំណាក់កាលទិសដៅសង្គមនិយម យុទ្ធសាស្ត្រអភិរឌ្ឍន៍សេដ្ឋកិច្ច សង្គមដំណាក់កាល ២០២១ -២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។ ការវាយតម្លៃស្ថានភាពត្រូវតែមានលក្ខណៈសត្យានុម័ត ត្រឹមត្រូវ ជាក់ស្ដែង ចង្អុលបង្ហាញពីមូលហេតុ និងមេរៀនបទពិសោធន៍ ព្យាករណ៍ និងកំណត់យ៉ាងច្បាស់នូវលក្ខណៈជាក់លាក់ ឱកាស និងបញ្ហាប្រឈម បង្ហាញទស្សនៈ គោលដៅ ទិសដៅ ភារកិច្ច និងដំណោះស្រាយនាពេលខាងមុខ ស្របតាមបរិបទ និងស្ថានភាពក្នុងស្រុក និងអន្តរជាតិ។ របាយការណ៍ស្ដីពីសេដ្ឋកិច្ចសង្គមត្រូវធានាឱ្យមានភាពព្រមៗគ្នា និងឯកភាព ដោយនាំយកគោលការណ៍របស់បក្សចូលទៅក្នុងជីវភាពរស់នៅជាក់ស្ដែង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា របាយការណ៍ជាឯកសារសំខាន់របស់បក្ស ដូច្នេះត្រូវមានលក្ខណៈជាក់ស្ដែង ងាយយល់ ងាយអនុវត្តន៍ ងាយត្រួតពិនិត្យផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top