• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese

នាព្រឹកថ្ងៃទី ៤ មិថុនា នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ មិថុនា។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Anthony Albanese។
(រូបថត៖ VNA)

 

បន្ទាប់ពីពិធីទទួល នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានជួបពិភាក្សាការងារនៅទីស្តីការខុទ្ទកាល័យរដ្ឋាភិបាល។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា នឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអូស្ត្រាលីមកបណ្តាក់ទុននៅវៀតណាមលើវិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ហិរញ្ញវត្ថុ-ធនាគារ អប់រំ កសិកម្ម និងបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្ដូរឌីជីថល ការផ្លាស់ប្ដូរបៃតង ការកសាងទិន្នន័យប្រជាជន ហើយស្នើឲ្យអូស្ត្រាលីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាមមកបណ្តាក់ទុននៅអូស្ត្រាលីលើវិស័យរ៉ែ កសិកម្ម ពាណិជ្ជកម្មអេឡិច
ត្រូនិក អាកាសចរណ៍ និងទេសចរណ៍។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការដែលអូស្ត្រាលីបានបង្កើនការផ្ដល់ទុន ODA ចំនួន ២,៥% បន្ថែមទៀតសម្រាប់វៀតណាមក្នុងឆ្នាំសារពើពន្ធ ២០២៣-២០២៤ ហើយបានស្នើថា កិច្ចសហប្រតិបត្តិការ ODA គឺជាកត្តាសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនាពេលអនាគត។

ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ។ (រូបថត៖ VNA)

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានអះអាងនូវគោលបំណងរបស់អូស្ត្រាលីក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិជាមួយវៀតណាម; អះអាងនូវការបន្តរក្សាកិច្ចសហប្រតិបត្តិការ ODA; ឯកភាពជំរុញកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី; បន្តបង្កើនអាហារូបករណ៍សម្រាប់និស្សិតវៀតណាម; ឯកភាពអនុវត្តន៍យ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជាសេដ្ឋកិច្ចឌីជីថល ការផ្លាស់ប្តូរឌីជីថល... លោកនាយករដ្ឋមន្ត្រីលោក Anthony Albanese បានប្រកាសពីកញ្ចប់ជំនួយ ១០៥ លានដុល្លារអូស្ត្រាលីសម្រាប់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការបម្លែងថាមពល។ លោកនាយករដ្ឋមន្រ្តី Anthony Albanese ក៏បានបញ្ជាក់ផងដែរថា នឹងដាក់វៀតណាមជាចំណុចកណ្តាលក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០ ដែលអូស្ត្រាលីកំពុងកសាង។

ពិភាក្សាអំពីស្ថានភាពនៅសមុទ្រខាងកើត មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សា និងជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត; ជំរុញការសន្ទនា ការពង្រឹងទំនុកចិត្ត និងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top