• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អុជធូបរំលឹកវិញ្ញាណក្ខណ្ឌថ្នាក់ដឹកនាំបក្សនិងរដ្ឋាភិបាល

ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំម្សាញ់ សប្តស័ក ២០២៥ និងរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០- ៣ កុម្ភៈ ២០២៥) កាលពីយប់ថ្ងៃទី ២៧ ខែមករា (ត្រូវនឹងថ្ងៃទី ២៨ នៃបុណ្យតេត) នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញទៅអុជធូបរំលឹកវិញ្ញាណក្ខណ្ឌអតីតអគ្គលេខាបក្ស លោក Nguyen Phu Trong (១៤ មេសា ១៩៤៤ - ១៧ កក្កដា ២០២៤) នៅផ្ទះរបស់អតីតអគ្គលេខាបក្ស នៅទីក្រុងហាណូយ។
នាយករដ្ឋមន្រ្តីលោក ហ្វាម មិញជីញ អុជធូបរំលឹកវិញ្ញាណក្ខណ្ឌអតីតអគ្គលេខាបក្ស លោក Nguyen Phu Trong។ រូបថត៖ VGP/Nhat Bac

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញបានសម្តែងនូវការគោរព ដឹងគុណយ៉ាងជ្រាលជ្រៅ និងលើកតម្កើងការរួមវិភាគទានដ៏ធំធេងរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ដែលជាអ្នកដឹកនាំដ៏ឆ្នើម និងជាគំរូដ៏ភ្លឺស្វាងក្នុងការរៀនសូត្រ និងអនុវត្តតាមមនោគមវិជ្ជា សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញ ជាបក្ខជនកុម្មុយនិស្តដ៏ស្មោះត្រង់ដែលមានកិត្យានុភាពដ៏ធំធេងរបស់បក្ស រដ្ឋ និងប្រជាជន។ នៅចំពោះមុខវិញ្ញាណក្ខន្ធរបស់អគ្គលេខាបក្ស លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញបានប្តេជ្ញានឹងបន្តខិតខំជាមួយបក្សទាំងមូល និងប្រជាជនទាំងមូល ពង្រីកកម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល និងចូលរួមជាមួយប្រទេសជាតិឈានចូលយុគសម័យថ្មី - យុគសម័យនៃការអភិវឌ្ឍន៍ឲ្យកាន់តែរុងរឿង អរិយធម៌ ប្រជាជនកាន់តែសម្បូរណ៍រុងរឿង  និងសុភមង្គល។ នាយករដ្ឋមន្ត្រីបានសួរសុខទុក្ខលោកស្រី Ngo Thi Man លោកជំទាវរបស់អតីតអគ្គលេខាបក្ស Nguyen Phu Trong; ជូនពរលោកជំទាវនិងក្រុមគ្រួសារក្នុងឆ្នាំថ្មីមានសេចក្តីសុខ វិបុលភាពនិងសុខសាន្តត្រាណ។ 

នាយប់ថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានអុជធូបរំលឹកវិញ្ញាណក្ខណ្ឌអតីតនាយករដ្ឋមន្ត្រី លោក Pham Van Dong (១ មីនា ១៩០៦- ២៩ មេសា ២០០០) និងជូនពរឆ្នាំថ្មីដល់ក្រុមគ្រួសាររបស់អតីតនាយករដ្ឋមន្ត្រីនៅទីក្រុងហាណូយ។ នាយករដ្ឋមន្ត្រី ហ្វាម មិញជីញបានសម្តែងការគោរពយ៉ាងជ្រាលជ្រៅចំពោះអតីតនាយករដ្ឋមន្ត្រី Pham Van Dong ដែលជាយុទ្ធជនបដិវត្តន៍ដ៏មោះមុត; ជាមេដឹកនាំសំខាន់និងរៀមច្បងនៃបដិវត្តន៍វៀតណាម; មានការរួមវិភាគទានយ៉ាងធំធេងក្នុងបុព្វហេតុរំដោះជាតិ កសាង និងការពារមាតុភូមិ។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញបានផ្ញើជូនចំពោះក្រុមគ្រួសារអតីតនាយករដ្ឋមន្ត្រី Pham Van Dong ទាំងអស់ នូវសេចក្តីជូនពរឆ្នាំថ្មី មានសុខភាពល្អ និងវិបុលភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាម-រុស្ស៊ីផ្លាស់ប្តូរលិខិតអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវា បង្កើតទំនាក់ទំនងការទូត

វៀតណាម-រុស្ស៊ីផ្លាស់ប្តូរលិខិតអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវា បង្កើតទំនាក់ទំនងការទូត

ក្នុងលិខិតអបអរសាទរ ថ្នាក់ដឹកនាំវៀតណាមបានអះអាងថា មនោសញ្ចេតនា ភាពជិតស្និទ្ធ និងសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេស ទាំងពីរ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលភាគីទាំងពីរមានទំនួលខុស ត្រូវក្នុងការថែរក្សា ពង្រីក ហើយនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។

Top