ក្នុងលិខិតអបអរសាទរ ថ្នាក់ដឹកនាំវៀតណាមបានអះអាងថា មនោសញ្ចេតនា ភាពជិតស្និទ្ធ និងសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេស ទាំងពីរ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលភាគីទាំងពីរមានទំនួលខុស ត្រូវក្នុងការថែរក្សា ពង្រីក ហើយនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។
ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងសាធា រណៈរដ្ឋសង្គមនិយមវៀតណាម និងសហព័ន្ធរុស្ស៊ី (ថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៥០ - ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam និងប្រធានរដ្ឋវៀតណាមលោក Luong Cuong បានផ្លាស់ប្តូរលិខិតអបអរសាទរ ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin; នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានផ្លាស់ប្តូរលិខិតអបអរសាទរជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin។
នាថ្ងៃដដែល ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man បានផ្លាស់ប្តូរ លិខិតអបអរសាទរជាមួយប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភារុស្ស៊ី លោកស្រី Valentina Matvienko និងប្រធានសភាឌូម៉ារុស្ស៊ី លោក Vyacheslav Volodin។
ក្នុងលិខិតអបអរសាទរ ថ្នាក់ដឹកនាំវៀតណាមបានអះអាងថា មនោសញ្ចេតនា ភាពជិតស្និទ្ធ និងសាមគ្គីភាពរបស់ថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេស ទាំងពីរ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលភាគីទាំងពីរមានទំនួលខុស ត្រូវក្នុងការថែរក្សា ពង្រីក ហើយនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-រុស្ស៊ី ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។
ក្នុងលិខិតផ្ញើជូនថ្នាក់ដឹកនាំវៀតណាម ថ្នាក់ដឹកនាំរុស្ស៊ីបានអះអាងថា ជាមួយ នឹងការខិតខំប្រឹងប្រែងរួមរបស់ប្រទេសទាំងពីរ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីនឹងអភិវឌ្ឍន៍ដោយឥតឈប់ឈរ ឆ្លើយតបនឹង ផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជាតិទាំងពីរ ស្របតាមការពង្រឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម