ក្នុងឱកាសបុណ្យតេតប្រពៃណី ឆ្នាំ ២០២៥ (នាថ្ងៃទី២៩ ខែមករា ជាថ្ងៃដំបូងនៃបុណ្យតេតឆ្នាំម្សាញ់សប្តស័ក) ប្រធានរដ្ឋលោក លឿង គឿងបានអញ្ជើញទៅអុជធូបរំលឹកវិញ្ញាណ ក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ៦៧ ក្នុងតំបន់កេរដំណែលលោកប្រធានហូជីមិញ។
លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ
ប្រធានរដ្ឋ លោក លឿង គឿង
គោរពរំលឹកគុណូបការៈរបស់លោកប្រធាន ហូជីមិញ; ប្តេជ្ញាបន្តខិតខំជាមួយបក្សទាំងមូលនិងប្រជាជនទាំងមូល
លើកកំពស់កម្លាំងមហាសាមគ្គីជនជាតិទាំងមូល និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍
ដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខ
ក្លាយជាប្រទេសខ្លាំងមាំមួនប្រកបដោយវិបុលភាព។
បន្ទាប់មក លោកប្រធានរដ្ឋ
លឿង គឿងបានអញ្ជើញទៅទស្សនាស្រះចិញ្ចឹមត្រីរបស់លោកអ៊ំហូ; ទស្សនាតំបន់តាំងបង្ហាញរថយន្តចំនួន៣គ្រឿងដែលធ្លាប់បម្រើលោកប្រធានហូជីមិញ។
រថយន្តទាំងបីគ្រឿងនេះទើបត្រូវបាននាយករដ្ឋមន្ត្រីផ្តល់សេចក្តីទទួលស្គាល់ថាជាសម្បត្តិជាតិ។
អញ្ជើញជូនពរឆ្នាំថ្មីនិងសំណេះសំណាលជាមួយបុគ្គលិកនៅទីនេះ
លោកប្រធានរដ្ឋបានស្នើថា ក្នុងឆ្នាំថ្មីនេះ
តំបន់កេរដំណែលនេះបន្តលើកតម្កើងតួនាទីរបស់ខ្លួនក្នុងការថែរក្សាឯកសារនិងវត្ថុបុរាណដ៏មានតម្លៃរបស់លោកប្រធានហូជីមិញ
ដើម្បីតំបន់នេះជានិច្ចកាលជា “អាស័យដ្ឋានក្រហម” ដែលជាកន្លែងបង្ហាញពីតម្លៃប្រវត្តិសាស្ត្រ
មនោគមវិជ្ជា សីលធម៌ និងរចនាបទរបស់លោកប្រធានហូជីមិញទៅកាន់ប្រជាជនវៀតណាម
និងមិត្តអន្តរជាតិ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម