ឆ្នាំ ២០២៥ មានអត្ថន័យពិសេសសម្រាប់វៀតណាម ដោយចាប់ផ្តើមផែន ការដំណាក់កាលថ្មី កត់សម្គាល់ពេលវេលាដែលប្រទេសជាតិឈានចូលយុគសម័យថ្មី-យុគសម័យស្ទុះឈានទៅមុខ យុគម័យអភិវឌ្ឍន៍របស់ប្រទេសជាតិ។ សមិទ្ធិផលសម្រេចបានក្នុងឆ្នាំ ២០២៤ កំណែទម្រង់ដ៏រឹងមាំអំពីរបៀបរបប បង្កើតសន្ទុះសម្រាប់ការពន្លឿនល្បឿនក្នុងឆ្នាំ ២០២៥ ព្រមទាំងត្រៀមរៀបចំមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការឈានទៅមុខក្នុងដំណាក់កាលបន្ទាប់។
លោកស្រី Mariam Sherman នាយិការធនាគារពិភពលោកប្រចាំប្រទេស វៀតណាម (រូបថត៖ tapchitaichinh.vn)
ក្នុងបរិបទសកលភាវូបនីយកម្ម នៅពេលដែលប្រទេសនានាសុទ្ធតែកំពុងប្រជែងដណ្តើមយកកាលានុវត្តភាពអភិវឌ្ឍន៍ ហើយវៀតណាមកំពុងនៅចំពោះមុខផ្លូវបំបែកដ៏សំខាន់មួយ ដោយត្រូវពន្លឿនល្បឿនដើម្បីតាមទាន់ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។ យ៉ាង ណាមិញ ឆ្នាំ ២០២៥គឺជាឆ្នាំមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់ការស្ទុះឈានទៅដល់ដំណាក់កាលបន្ទាប់។
“គោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គឺពេញលេញ។ ឥឡូវនេះជាពេលវេលាដើម្បីធ្វើសកម្មភាព។ យើងត្រូវតែលើកកម្ពស់ស្មារតីដោយម្ចាស់ការ និងមានការច្នៃប្រឌិតដើម្បីអភិវឌ្ឍ។ យើងត្រូវដាក់ផលប្រយោជន៍ជាចម្បង ហើយត្រូវមានការច្នៃប្រឌិត”។
“យើងត្រូវពិនិត្យមើលឡើងវិញនូវគោលដៅក្នុងឆ្នាំនេះ ជាពិសេសគោលដៅដែលត្រូវបង្ហើយក្នុងអាណត្តិនេះ។ គោលដៅដែលធ្វើបានល្អត្រូវតែធ្វើឱ្យបានល្អជាងនេះ គោលដៅដែលមិនទាន់ធ្វើបានល្អត្រូវតែខិតខំ ហើយត្រូវតែមានដំណោះស្រាយជាក់ស្តែងដើម្បីសម្រេចរួចរាល់។ បក្សបានដឹកនាំ រដ្ឋាភិបាលឯកភាព រដ្ឋសភាបានគាំទ្រ ប្រជាពលរដ្ឋបានស្រុះចិត្តគំនិត ហើយមាតុភូមិបានរំពឹងទុក ដូច្នេះ យើងត្រូវធ្វើកិច្ចការនីមួយៗឲ្យបានត្រឹមត្រូវ និងបំពេញការងារណារគឺរួចជាស្រេចការងារនោះ”។
ចាប់ពីដើមឆ្នាំមក សារលិខិតឆ្នាំថ្មីរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានបង្កាត់ភ្លើងសម្រាប់ការប្តេជ្ញាចិត្តធ្វើការផ្លាស់ប្តូរថ្មី ខិតខំអនុវត្តន៍ភារកិច្ចយ៉ាងខ្លាំងក្លា និងបង្កើតទីបង្អែកជារបៀបរបប ដើម្បីអាចជំរុញកម្លាំងចលករនិងឋានៈរបស់ប្រទេសជាតិ។
ដើម្បីខិតខំបង្កើនកំណើន GDP ប្រមាណ ៨% នៅឆ្នាំ ២០២៥ បង្កើតសន្ទុះសម្រាប់កំណើនពីរខ្ទង់ ក្នុងដំណាក់កាល ២០២៦-២០៣០ រដ្ឋាភិបាលបានដាក់ចេញរបកគំហើញយុទ្ធសាស្ត្រចំនួន ៣ ភារកិច្ចសំខាន់ៗចំនួន ៦ ក្រុមដំណោះស្រាយចាំបាច់ចំនួន ១២ និងភារកិច្ចជាក់ស្តែងចំនួន ១៨៥ ដើម្បីសម្រេចបានគោលដៅក្នុងឆ្នាំនេះ។ ដូច្នោះហើយ ទន្ទឹមនឹងការសុក្រិតរបៀបរបប ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់វឌ្ឍនភាពរយៈពេលវែង ភារកិច្ចនិងដំណោះស្រាយស្នូលត្រូវបានស្នើឡើងដោយមានទិសដៅច្បាស់លាស់ រួមបញ្ចូលគ្នានូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាព។
អន្តរជាតិមានសុទិដ្ឋិនិយមអំពីយថាទស្សន៍របស់វៀតណាម
ការប្តេជ្ញាចិត្តរបស់វៀតណាមនិងលទ្ធផលសម្រេចបានក្នុងឆ្នាំ ២០២៤ បានធ្វើឱ្យអង្គការអន្តរជាតិវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យសេដ្ឋកិច្ច របស់វៀត ណាមនាពេលខាងមុខ។ យថាទស្សន៍សំខាន់ៗដូចជាបរិយាកាសធុរកិច្ច នវានុវត្តន៍ ការអភិវឌ្ឍមនុស្សជាដើម សុទ្ធតែមានការកើនឡើងក្នុងចំណាត់ថ្នាក់ពិភពលោកនាពេលថ្មីៗនេះ ដែលបង្ហាញពីសមត្ថភាពរបស់ វៀតណាមក្នុងការឈានទៅមុខ នៅចំពោះមុខការប្រែប្រួលជាសកល។ លោកស្រី Mariam Sherman នាយិការធនាគារពិភពលោកប្រចាំប្រទេស វៀតណាមបានមានប្រសាសន៍ថា៖ “កំណើនសេដ្ឋកិច្ចដ៏គួរឲ្យកត់ សម្គាល់របស់វៀតណាម គឺជាសក្ខីភាពមួយចំពោះការពិតដែលថា អ្វីដែលធ្លាប់មើលថាមិនអាចទៅរួច ប៉ុន្តែអាចក្លាយជាការពិតជាស្ថាពរ។ នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់វៀតណាមក្នុងការធ្វើឱ្យប្រសើរឡើង នូវការចូលរួមរបស់ខ្លួននៅក្នុងខ្សែសង្វាក់តម្លៃសកល ដោយការផ្លាស់ប្តូរទៅរកការផលិត និងសេវាកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ជាង លើកកម្ពស់ការបង្កើតការងារប្រកបដោយគុណភាព និងបង្កើនកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ឧបត្ថម្ភដល់សេចក្តីប្រាថ្នា ក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥”។
យោងតាមរបាយការណ៍ថ្មីបំផុតរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម (EuroCham Vietnam) សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) នៅវៀតណាមបានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ឆ្នាំមក។ លោក Dominik Meichle ប្រធាន EuroCham បានបញ្ជាក់ថា៖ “វៀតណាមកំពុងផ្តល់ឱកាសជាច្រើនសម្រាប់សហគមន៍ធុរកិច្ចអឺរ៉ុប។ យើងបានមើលឃើញបរិយាកាសវិនិយោគមានស្ថិរភាព យើងឃើញកម្លាំងពលកម្មប្រកបដោយគុណភាព មានការបណ្តុះបណ្តាលល្អ និងរដ្ឋាភិបាលមួយដែលបើកចំហរ ហើយតែងតែត្រៀមជាស្រេចសម្រាប់ការសន្ទនា”។
កំណើនរបស់វៀតណាមក៏នាំមកនូវសុទិដ្ឋិនិយមដល់វិនិយោគិនអឺរ៉ុបក្នុងយន្តការសហប្រតិបត្តិការពហុភាគី ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន។ លោក Julien Guerrier ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖ “វៀតណាមជាប្រទេសនាំមុខគេក្នុងអាស៊ាន។ ដូច្នេះ វៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់យើង ជាកន្លែងដែល EU ចង់មានវត្តមានកាន់តែច្រើននៅក្នុងតំបន់”។
ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ជាមួយនឹងលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០២៤ ជាពិសេសសមិទ្ធិផលក្រោយរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី វៀតណាមកំពុងរឹងមាំឈានចូលយុគសម័យថ្មី - យុគសម័យស្ទុះឈានទៅមុខដើម្បីការអភិវឌ្ឍខ្លាំងមាំមួន អរិយ្យធម៌ប្រកបដោយវិបុលភាព៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម