• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រេស៊ីល

វៀតណាមត្រៀមខ្លួនជាស្រេច រួមដំណើរជាមួយប្រេស៊ីលយ៉ាងសកម្ម ក្នុងនោះមានការជំរុញអាទិភាពដែលភាគីទាំងពីរមានការយកចិត្តទុកដាក់នៅក្នុងកិច្ចប្រជុំក្រុមប្រទេសសេដ្ឋកិច្ចលេចចេញថ្មីជួរមុខនៅលើពិភពលោក - G20 ដែលប្រព្រឹត្តទៅនៅឆ្នាំក្រោយនៅប្រេស៊ីល។
នាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រេស៊ីលលោកស្រី Luciana Santos (រូបថត៖ VNA)

នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រេស៊ីល លោកស្រី Luciana Santos ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យ រដ្ឋាភិបាលប្រេស៊ីលសុក្រិតដំណើរការទទួលស្គាល់បទបញ្ញត្តិសេដ្ឋកិច្ចទីផ្សាររបស់វៀតណាមសំដៅធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីអំពីវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សម្រួលដល់ការដោះស្រាយបញ្ហាស្វ័យការពារពាណិជ្ជកម្មសមភាពនិងមានផលប្រយោជន៍ដូចគ្នា។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ប្រេស៊ីលយកចិត្តទុកដាក់ជាពិសេសដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសក្តានុពល និងវិស័យថ្មីៗដូចជា៖ ការអភិវឌ្ឍបៃតង ផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ ការផ្លាស់ប្តូរអាកាសធាតុ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម ការងារ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសគឺលើវិស័យបច្ចេកវិទ្យាដែលលេចចេញថ្មី។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច រួមដំណើរជាមួយប្រេស៊ីលយ៉ាងសកម្ម ក្នុងនោះមានការជំរុញអាទិភាពដែលភាគីទាំងពីរមានការយកចិត្តទុកដាក់នៅក្នុងកិច្ចប្រជុំក្រុមប្រទេសសេដ្ឋកិច្ចលេចចេញថ្មីជួរមុខនៅលើពិភពលោក - G20 ដែលប្រព្រឹត្តទៅនៅឆ្នាំក្រោយនៅប្រេស៊ីល។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យប្រេស៊ីលយកចិត្តទុកដាក់ក្នុងការជំរុញការស្រុះចិត្តគំនិតគ្នាផ្ទៃក្នុងនៃប្លុកទីផ្សាររួមអាមេរិកខាងត្បូង (MERCOSUR) ស្ដីពីការចាប់ផ្តើមការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)វៀតណាម-MERCOSUR

ជាការឆ្លើយតប លោកស្រីរដ្ឋមន្ត្រី Luciana Santos បានឲ្យដឹងថា តាមរយៈកិច្ចពិភាក្សាជាមួយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា៖ សិក្សាស្រាវជ្រាវលើអាទិភាពអភិវឌ្ឍន៍ នវានុវត្តន៍ ការផ្លាស់ប្ដូរឌីជីថល បញ្ញាសិប្បនិមិត្ត បច្ចេកវិទ្យាជីវសាស្រ្តនិង បច្ចេកវិទ្យា semiconductor

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top